បរទេស៖ យោងតាមរបាយការណ៍ស៊ើបការណ៍មួយដែលត្រូវបានប្រកាសជាសាធារណៈការពីម្សិលមិញ និងត្រូវបានយកមកចេញផ្សាយដោយកាសែតបាងកកប៉ុស្តិ៍បានឲ្យដឹងថា កំពូលមហាសេដ្ឋីល្បីៗមានទ្រព្យសម្បត្តិស្តុកស្តម្ភជាច្រើននាក់របស់អាមេរិកត្រូវបានគេរកឃើញថាមិនបានបង់ពន្ធទៅលើប្រាក់ចំណូលដ៏ច្រើនសន្ធឹកសន្ធាប់របស់ខ្លួនឡើយសូម្បតែមួយដុល្លារក្នុងរយៈពេលជាច្រើនឆ្នាំ។
ឯកសារបែកធ្លាយនេះត្រូវបានធ្វើចេញជារបាយការណ៍ដោយអង្គភាពអ្នកកាសែតមិនរកប្រាក់ចំណូលមួយដែលមានមូលដ្ឋាននៅក្នុងទីក្រុង New York មានឈ្មោះថា ProPublica ដោយក្នុងនោះខ្លួនបានបង្ហាញយ៉ាងច្បាស់ៗថា មហាសេដ្ឋីជាច្រើនដូចជាស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos ជាដើមមិនបានបង់ពន្ធលើប្រាក់ចំណូលរបស់ខ្លួនសោះឡើយកាលពីឆ្នាំ2007 និងឆ្នាំ2011 ខណៈដែលលោក Elon Musk ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Tesla វិញក៏មិនបានបង់ពន្ធទាំងអស់កាលពីឆ្នាំ2018។
ProPublica បានសរសេរទៀតថា កំពូលមហាសេដ្ឋីជនជាតិអាមេរិកជាច្រើនបានបង់ពន្ធដ៏តិចតួចបំផុតធៀបទៅនឹងប្រាក់ចំណូលដ៏ច្រើនរបស់ពួកគេ ហើយលើសពីនេះឆ្នាំខ្លះសូម្បីតែមួយដុលា្លរក៏ពួកគេមិនបានបង់ពន្ធជូនរដ្ឋដែរ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ProPublica មិនបានផ្តល់ព័ត៌មានលម្អិតអំពីទិន្នន័យដែលខ្លួនប្រមូលបាននោះថាមានទំនុកចិត្តប៉ុណ្ណានោះទេ។
ក្រៅតែពីនោះបុគ្គលសំខាន់ៗផ្សេងទៀតដែលមិនបានបង់ពន្ធចូលអជ្ញាធរប្រាក់ចំណូលរបស់អាមេរិក ឬ Internal Revenue Service មានដូចជាមហាសេដ្ឋី និងអតីតអភិបាលក្រុង New York លោក Michael Bloomberg មហាសេដ្ឋីជំនាញខាងវិនិយោគលោក Carl Icahn និងអ្នកជំនាញហិរញ្ញវត្ថុដ៏ល្បីលោក George Soros ជាដើម។
គួរឲ្យដឹងដែរថា របាយការណ៍នេះធ្វើឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ G7 បានអនុម័តដើម្បីកំណត់យកអត្រាពន្ធសាជីវកម្មជាអប្បបរមាយ៉ាងហោចណាស់ 15 ភាគរយដែលជាសំណើពន្ធមួយក្នុងចំណោមសំណើជាច្រើនទៀតក្នុងគោលបំណងធំដែលអាចធានាក្នុងការរក្សាប្រាក់ចំណេញដល់ក្រុមពហុផលអាជីវកម្ម និងដើម្បីឲ្យមានការបែងចែករបស់ពួកគេដោយត្រឹមត្រូវ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឆ្នាំ២០៥០ ប្រាក់ចំណូលប្រចាំឆ្នាំសម្រាប់ប្រជាជនកម្ពុជាម្នាក់ ជាមធ្យម រំពឹងកើនឡើងរហូតដល់ ១៤ ០០០ដុល្លារ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 30/04/2026
នៅឆ្នាំ២០៥០ កម្ពុជារំពឹងក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ ជាមួយនឹងផែនការបង្កើនចំនួនប្រជាជនឱ្យបានដល់ ២០លាន ទៅ ២០,២លាននាក់ និងប្រាក់ចំណូលជាតិសម្រាប់មនុស្សម្នាក់រំពឹងថានឹងកើនឡើងដល់ ១៤ ០០០ដុល្លារអាម៉េរិក
ក្រុមហ៊ុនបារាំង Total Energies ប្រកាសបិទដំណើរការរបស់ខ្លួននៅមជ្ឈិមបូព៌ាជាបណ្តោះអាសន្ន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 30/04/2026
ក្រុមហ៊ុនរកស៊ីលើវិស័យថាមពលរបស់បារាំងដ៏ល្បីឈ្មោះទាំងនៅកម្ពុជា និងនៅលើពិភពលោក Total Energies បានប្រកាសជាផ្លូវការថា ខ្លួនបានសម្រេចផ្អាកដំណើរប្រតិបត្តិការជាបណ្តោះអាសន្ននៅក្នុងតំបន់មជ្ឈិមបូព៌ា
រុស្ស៊ី ប្រកាសសងសឹកទៅលើការសម្រេចចិត្តរបស់អឺរ៉ុបដែលដាក់ទណ្ឌកម្មទី២០ ប្រឆាំងទីក្រុងមូស្គូ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 29/04/2026
សហភាពអឺរ៉ុប នៅតែបន្តដាក់សម្ពាធទៅលើប្រទេសរុស្ស៊ី ជាមួយនឹងការបង្កើនវិធានការរឹតបន្តឹងដោយឯកតោភាគី ខណៈដែលទណ្ឌកម្មទី ២០ ត្រូវបានក្រុមប្រឹក្សាសហភាពអឺរ៉ុបអនុម័តរួចរាល់ហើយកាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៦កន្លងទៅនេះ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content