ក្រសួងសេដ្ឋកិច្ចទទួលបានការស្នើសុំចុះបញ្ជីអាជីវកម្មតាមអនឡាញពីក្រុមហ៊ុនឯកជនជិត7,000ក្នុងរយៈពេល1ឆ្នាំ

នៅក្នុងរយៈពេល1ឆ្នាំដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន(ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមអនឡាញ) គិតចាប់ពីថ្ងៃទី15 ខែមិថុនា ឆ្នាំ2020 រហូតដល់ថ្ងៃទី15 ខែមិថុនា ឆ្នាំ2021នេះ មានកំណើនរហូតដល់ជិត 7,000 ក្រុមហ៊ុន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

យោងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានផ្សព្វផ្សាយនៅថ្ងៃទី16 ខែមិថុនា ឆ្នាំ2021នេះបានបញ្ជាក់ថា រយៈពេល1ឆ្នាំនៃការដាក់ឱ្យដំណើរការនេះ មានការស្នើសុំចុះបញ្ជីអាជីវកម្មសរុបចំនួន 6,974 សំណើ ដោយក្នុងនោះពាក្យស្នើសុំដែលបានអនុម័តមានចំនួន 6,164សំណើ និងពាក្យស្នើសុំដែលកំពុងត្រួតពិនិត្យមានចំនួន 810សំណើ ដោយមិនមានពាក្យស្នើសុំណាមួយដែលបានបដិសេធឡើយ។ សម្រាប់ការស្នើសុំបញ្ជីអាជីវកម្មសរុបចំនួន 6,974 សំណើនេះមានទំហំដើមទុនសរុបសម្រាប់​​ក្រុមហ៊ុនដែលទទួលបានការចុះបញ្ជីមានប្រមាណ10,787ទ្រីលានរៀល ឬស្មើនឹងប្រមាណ 2,631 លានដុល្លារ។

នៅក្នុងទិន្នន័យនៃសេចក្ដីប្រកាសដដែលបានបង្ហាញថា ក្នុងរយៈពេល1ឆ្នាំនៃការដាក់ឱ្យដំណើរការនេះមានសមិទ្ធផលសង្ខេបស្តីពីការចុះបញ្ជីតាមវិស័យរួមមាន៖1-អាហរ័ណនីហរ័ណ ទិញលក់ ជួសជុលយានយន្ត និងទោចក្រយានយន្តគ្រប់ប្រភេទ (38.11ភាគរយ) 2-សកម្មភាពអចលនទ្រព្យ (10.29ភាគរយ) 3-កម្មន្តសាល(8.53​ភាគរយ) 4-សកម្មភាពសេវាកម្មស្នាក់នៅ និងអាហារ(8.47ភាគរយ) 5-សកម្មភាពវិជ្ជាជីវៈវិទ្យាសាស្ត្រ និងបច្ចេកទស(7.06ភាគរយ) 6-វិស័យផ្សេងៗ(27.55ភាគរយ)។

រូបភាព ៖ របាយការណ៍ស្ថិតិចំនួនក្រុមហ៊ុនស្នើសុំចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធអនឡាញ

សម្រាប់ទំហំវិនិយោគតាមវិស័យរួមមាន៖1-ការសាងសង់(27.27ភាគរយ) 2-សកម្មភាពអចលនទ្រព្យ (15.52ភាគរយ ) 3-អាហរ័ណនីហរ័ណ ទិញលក់ ជួសជុលយានយន្ត និងទោចក្រយានយន្តគ្រប់ប្រភេទ(15.40ភាគរយ) 4-កម្មន្តសាល13.75​ភាគរយ)5-សកម្មភាពហិរញ្ញវត្ថុ និងធានារ៉ាប់រង(8.94ភាគរយ) និងទី6-វិស័យផ្សេងទៀត(19.12ភាគរយ)។

សេចក្តីប្រកាសព័ត៌មានក៏បានបញ្ជាក់ថា ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានបានដំណើរការដោយរលូន និងទទួលបានប្រកបដោយផ្លែផ្កានេះ ជាសមិទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង និងការតម្រង់ទិសដោយការយកចិត្តទុកដាក់ខ្ពស់ពីអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងការចូលរួមយ៉ាងសស្រាក់សស្រាំ ព្រមទាំងកិច្ចសហការដែលមិនអាចខ្វះបានរបស់ក្រសួង-ស្ថាប័នផ្សេងៗទៀត រួមមាន ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានពន្ធដារ ក្រសួង​​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងមហាផ្ទៃ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ថ្នាលចុះបញ្ជីនេះបានដាក់ឱ្យប្រើប្រាស់ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-19 ដែលបានសម្រួលឱ្យការងារចុះបញ្ជីអាជីវកម្មនៅកម្ពុជាប្រព្រឹតិ្តទៅដោយរលូន ហើយជាជំហានបន្ទាប់ការដាក់ឱ្យដំណើរការដំណាក់កាលទី2នឹងអនុញ្ញាតឱ្យធុរជនអាចស្នើសុំអាជ្ញាបណ្ណ ឬវិញ្ញាបនបត្រពីក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ តាមថ្នាលបច្ចេកវិទ្យាព័ត៌មាននេះនឹងត្រូវដាក់ចេញអនុវត្តក្នុងពេលដ៏ខ្លីខាងមុខនេះផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/04/2024

រដ្ឋាភិបាល​បានជំរុញឱ្យបង្កើន​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ឱ្យ​បាន​ច្រើន​​ដើម្បី ទាក់ទាញការ​វិនិយោគពីខាងក្រៅ​ប្រទេស

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់