អូស្ត្រាលី ៖ នៅក្នុងអំឡុងពេលដែលពិភពលោកទទួលរងនូវការវាយប្រហារយ៉ាងខ្លាំងពីសំណាក់វីរុសឆ្លងកូវីដ-១៩ និងមនុស្សរាប់លាននាក់ធ្លាក់ក្នុងវិបត្តិហិរញ្ញវត្ថុយ៉ាងខ្លាំងទាំងជីវភាពប្រចាំថ្ងៃ និងផែនការជីវិតនាពេលអនាគតផងដែរ។
ប៉ុន្តែទោះបីជាយ៉ាងណាក្តី មានប្តីប្រពន្ធជនជាតិអូស្ត្រាលីមួយគូ បានទាញយកឱកាសនៅពេលវេលាបិទទ្វារក្រុងដោយសារកូវីដនេះក្លាយខ្លួនទៅជាសេដ្ឋីមានទ្រព្យសម្បត្តិខ្ទង់លានដុល្លារតាមរយៈការធ្វើអាជីវកម្មលក់វ៉ែនតាការពារពន្លឺ ដែលជាផលិតផលដ៏ពេញនិយមបំផុតក្នុងពេលដែលមនុស្សរាប់លាននាក់កំពុងសម្ងំធ្វើការងារនៅមុខអេក្រង់កុំព្យូទ័រពីក្នុងផ្ទះរៀងខ្លួនៗនោះ។

នាង Katie និងលោក Andy Mant ជាអ្នករស់នៅក្នុងទីក្រុង Perth ប្រទេសអូស្ត្រាលីបានចាប់ផ្តើមអាជីវកម្មលក់វ៉ែនតាតាំងពីឆ្នាំ២០១៧ មកម្ល៉េះ ប៉ុន្តែហាក់ដូចជាមិនសូវទទួលបានលទ្ធផលល្អនោះទេ។ ការចាប់ផ្តើមអាជីវកម្មលើកដំបូងគឺគ្រាន់តែយកពេលវេលាដែលទំនេរពីការងារពេញម៉ោងមកធ្វើប៉ុណ្ណោះ។
លោក Andy ធ្លាប់បាននិយាយថា ដំបូងឡើយពួកគេបានទិញយកវ៉ែនតាការពារពន្លឺមួយមកប្រើប្រាស់ក្នុងតម្លៃធូរថ្លៃ ដោយគុណភាពរបស់វាមិនអាចទទួលយកបានទាល់តែសោះ សូម្បីតែរូបរាងឌីសាញក៏មិនមានភាពទាក់ទាញនោះដែរ ដូច្នេះហើយទើបលោក និងភរិយាសម្រេចចាប់ផ្តើមធ្វើអាជីវកម្មមួយនេះដោយផ្ទាល់តែម្តងដោយបញ្ចូលនូវអារម្មណ៍ និងភាពច្នៃប្រឌិតរបស់ខ្លួន។
អាជីវកម្មដែលបានបង្កើតឡើងដោយខ្លួនឯងតាំងពី៤ឆ្នាំមុននោះមានឈ្មោះថា BLUblox ហើយក៏បានដាក់គោលការណ៍ និងផែនការអាជីវកម្មច្បាស់លាស់។ បន្ថែមពីនេះពួកគេទាំង២បានប្រកាន់ខ្ជាប់នូវគោលគំនិតថា មិនត្រូវការខ្ចីលុយអ្នកណាទាំងអស់ដើម្បីអាជីវកម្មមួយនេះ ពោលគឺប្រើប្រាស់ថវិកាដែលសល់ពីប្រាក់ខែប្រមាណជា ១ ៥០០ ដុល្លារអាមេរិកប៉ុណ្ណោះក្នុងការវិនិយោគ ដោយផ្តើមចេញពីការបង្កើតគេហទំព័រសម្រាប់ផ្សព្វផ្សាយដ៏សាមញ្ញមួយតែប៉ុណ្ណោះ។
Katie ជាអ្នកឌីសាញផលិតផលព្រមទាំងវេចខ្ចប់ផងដែរ ហើយអាជីវកម្មរបស់ពួកគេមិនដែលបានប្រើប្រាស់វិធីសាស្ត្រក្នុងការធ្វើម៉ាឃីតធីងតាមបែបឌីជីថលនោះទេ ប៉ុន្តែជំនួសមកវិញដោយពួកគេបានផ្ញើវ៉ែនតាទាំងនោះទៅឲ្យក្រុមមនុស្សដែលមានឥទ្ធិពលនៅក្នុងបណ្តាញសង្គម ឬយើងហៅថា Influencers នៅខាងផ្នែកសុខភាពជំនួសវិញ។ ពួកគេបានបន្តធ្វើអាជីវកម្មបែបនេះរហូតបើទោះបីជាមិនសូវទទួលបានផលខ្លាំង ប៉ុន្តែមកដល់ត្រឹមឆ្នាំ២០២០ អាជីវកម្ម BLUblox បានផ្ទុះឡើងយ៉ាងខ្លាំងក្នុងពេលដែលតម្រូវការធ្វើការងារពីផ្ទះបានកើនឡើងយ៉ាងគំហុក ដោយមកដល់ពេលនេះប្តីប្រពន្ធមួយគូនេះមានទ្រព្យសម្បតិ្តសរុបមិនក្រោម ៦ លានដុល្លារនោះឡើយ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឈ្វេងយល់ និងសិក្សាតួលេខខ្លះៗដែលហ្វីលីពីន និងវៀតណាមទើបទទួលបានចំណាត់ថ្នាក់ថ្មីជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/07/2026
ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង




វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content