ចាប់តាំងពីឆ្នាំ២០២០មក ពិភពលោកទាំងមូលបានឆ្លងកាត់នូវវិបត្តិសុខភាពសកលដែលមិនធ្លាប់មាន។ ដោយផ្តើមចេញពីតំបន់អាស៊ីបូព៌ា ការរីករាលដាលយ៉ាងលឿននៃជំងឺកូវីដ-១៩ ដ៏កាចសាហាវបាន និងកំពុងនាំមកនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើសេដ្ឋកិច្ច និងសង្គម ទាំងនៅក្នុងប្រទេសនៃតំបន់ និងសកលលោក។ រហូតដល់ពេលបច្ចុប្បន្ន ទោះបីជាការផ្តល់វ៉ាក់សាំងនៅតាមបណ្តាប្រទេសនានា ក៏ភាពមិនប្រាកដប្រជានៅតែបន្តមានដដែល។

ជាការកត់សម្គាល់ ជំងឺកូវីដ-១៩ បានពន្លឿនការចាប់យកបច្ចេកវិទ្យាឌីជីថល ដោយប្រជាពលរដ្ឋបាន និងកំពុងស្វែងរកដំណោះស្រាយលើផលប៉ះពាល់នៃវិធានការរឹតត្បិតការធ្វើដំណើរ ការផ្អាកសកម្មភាពអាជីវកម្ម ចលនានៃការបំពេញការងារតាមផ្ទះ ក៏ដូចជាការរក្សាគម្លាតសុវត្ថិភាពសង្គម។ តាមការសិក្សាស្តីពីសេដ្ឋកិច្ចអេឡិចត្រូនិកក្នុងឆ្នាំ២០២០ របស់ក្រុមហ៊ុន Google, Temasak,និង Brain & company បានឲ្យដឹងថានៅតំបន់អាស៊ីអាគ្នេយ៍ បច្ចេកវិទ្យាបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់នៅក្នុងអំឡុងពេលនៃវិបត្តិនេះ ហើយនិន្នាការនេះក៏រំពឹងថានឹងនៅតែបន្តនៅក្រោយវិបត្តិ។

នៅតំបន់អាស៊ីអាគ្នេយ៍ អ្នកប្រើប្រាស់អ៊ីនធឺណែតថ្មីបានកើនឡើងចំនួន ៤០លាននាក់ ក្នុងឆ្នាំ២០២០កន្លងទៅ ដែលសបញ្ជាក់ពីសក្តានុពល និងភាពសំខាន់នៃបច្ចេកវិទ្យាឌីជីថល។ បច្ចេកវិទ្យាឌីជីថលត្រូវបានប្រើប្រាស់ដើម្បីទិញទំនិញ និងសេវាចាំបាច់ ផ្តល់ និងទទួលការអប់រំ កម្សាន្ត តាមដានសុខភាព និងសុវត្ថិភាព អនុវត្តគំនិតផ្តួចផ្តើមការងារពីផ្ទះ និងធ្វើអាជីវកម្មជាដើម។ ដូច្នេះ នៅអំឡុងពេលវិបត្តិជំងឺកូវីដ-១៩ គេឃើញមានកំណើននៃពាណិជ្ជកម្មតាមបែបអេឡិចត្រូនិក សេវាដឹកជញ្ជូនចំណីអាហារ ប្រព័ន្ធផ្សព្វផ្សាយតាមអ៊ីធឺណែត សេវាធានារ៉ាប់រង វិនិយោគ ការទូទាត់ និងការផ្ញើប្រាក់ត្រឡប់ទៅផ្ទះ។
ទន្ទឹមនឹងនេះ ការប្រើប្រាស់សេវាទូទាត់សងប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ ដោយសារអ្នកប្រើប្រាស់បានផ្លាស់ប្តូរឥរិយាបថពីការប្រើប្រាស់សាច់ប្រាក់ទៅរកការប្រើប្រាស់ការទូទាត់សងប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក ហើយអ្នកធ្វើអាជីវកម្មចាប់ផ្តើមផ្លាស់ប្តូរគំរូអាជីវកម្មទៅប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិក ខណៈអ្នកផ្តល់សេវាបង្កើនទំនាក់ទំនងជាមួយអតិថិជនតាមរយៈការអភិវឌ្ឍ និងការដាក់ចេញនូវសេវាតាមកម្មវិធីទូរស័ព្ទឆ្លាតជាដើម។ ទោះជាយ៉ាងនេះក្តី វិធានការរឹតត្បិតការធ្វើដំណើរបានធ្វើឲ្យសេវាដឹកជញ្ជូន ការធ្វើដំណើរ និងសេវាផ្តល់កម្ចីធ្លាក់ចុះគួរឲ្យកត់សម្គាល់ក្នុងរយៈពេលខ្លី។ ផ្នែកបច្ចេកវិទ្យានៅអំឡុងនៃវិបត្តិនេះ គេក៏ឃើញមានការវិវឌ្ឍយ៉ាងលឿននៃបច្ចេកវិទ្យានៅក្នុងវិស័យសុខាភិបាល (HealthTech) និងការអប់រំ (EdTech) ។ ក្នុងនោះមានការផ្តល់ដំណោះស្រាយគាំទ្រដល់អ្នកជំងឺតាមប្រព័ន្ធឌីជីថល ដែលជួយសម្រួលដល់លទ្ធភាពទទួលបានសេវាគាំទ្រសុខភាពដោយប្រើប្រាស់ថ្នាលសេវាសុខាភិបាលពីចម្ងាយ (Telemedicine)។ ទន្ទឹមនេះ ការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងវិស័យអប់រំក៏មានការកើនឡើងគួរកត់សម្គាល់ ដោយផ្តល់សេវាអប់រំផ្លាស់ប្តូរទៅរកការផ្តល់សេវាអប់រំតាមប្រព័ន្ធអេឡិចត្រូនិក។ ការណ៍នេះបានធ្វើឲ្យបច្ចេកវិទ្យាក្នុងវិស័យទាំងពីរនេះជាទិសដៅចាប់អារម្មណ៍របស់វិនិយោគិន៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ
អ៊ីរ៉ង់ បានបាញ់ទម្លាក់ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/04/2026
វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។
ក្រោយបញ្ចប់ការចុះបញ្ជីទូទាំងប្រទេស ក្រសួងដែនដីបន្តបេសកកម្មផ្សេងទៀត ដើម្បីឱ្យពលរដ្ឋរស់នៅកាន់តែស្រួល តជំនាន់
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 02/04/2026
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបន្តបេសកកម្មធ្វើការងារផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងអស់រស់នៅប្រកបដោយសុខុដុមរមនាទាំងអស់គ្នា និងតជំនាន់
Hacker កូរ៉េខាងជើង អាចលួចបញ្ចូល bug software ទៅក្នុងដំណើរប្រតិបត្តិការក្រុមហ៊ុនរាប់ពាន់នៅអាម៉េរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/04/2026
អ្នកជំនាញអាម៉េរិកថា hackers របស់កូរ៉េខាងជើងកំពុងប្រើប្រាស់ software មួយប្រភេទដែលមានផ្ទុកទៅដោយមេរោគ ឬ bug ជាយុទ្ធសាស្ត្ររបស់ខ្លួនដំណើរការនៅក្នុងក្រុមហ៊ុនរាប់ពាន់នៅសហរដ្ឋអាម៉េរិក




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content