បរទេស ៖ ធនាគារពិភពលោក (World Bank) កាលថ្ងៃចន្ទដើមសប្តាហ៍កន្លងមកនេះបានបង្ហាញអំពីតួលេខនៃការព្យាករណ៍របស់ខ្លួនទៅលើចំនួនផលិតផលក្នុងស្រុកសរុបរបស់ប្រទេសមីយ៉ាន់ម៉ាថានឹងធ្លាក់ចុះខ្លាំងរហូតទៅដល់ ១៨ភាគរយសម្រាប់ឆ្នាំ២០២១ នេះ។

បញ្ហាតវ៉ាប្រឆាំងទៅនឹងរដ្ឋាភិបាលក្រោយរដ្ឋប្រហារដោយយោធា និងវិបត្តិនៃការរាតត្បាតវីរុសកូវីដ-១៩ក្នុងពេលជាមួយគ្នានេះ ត្រូវបានគេមើលឃើញថាជាមូលហេតុដ៏ធំបំផុតដែលនាំឲ្យសេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ាងើបមុខមិនរួចបែបនេះ។ ស្ថានភាពវឹកវរនៅក្នុងប្រទេសគិតចាប់តាំងតែពីខែកុម្ភៈរហូមកបាននាំឲ្យទៅដល់មានការបង្ហូរឈាមក្រុមបាតុករជាពលរដ្ឋកើនឡើងទៅដល់ជាង ៩០០ នាក់ ។
ភាពចលាចល និងការតវ៉ាប្រឆាំងរបស់ប្រជាជនដ៏ធំបែបនេះបានរុញឲ្យសេដ្ឋកិច្ចជាតិរបស់មីយ៉ាន់ម៉ាធ្លាក់ចុះបន្តិចម្តងៗ ដោយក្នុងនោះក្រុមហ៊ុនវិនិយោគ និងធនាគារជាច្រើនត្រូវបានបិទទ្វារ ហើយអជ្ញាធរជាតិក៏មិនអាចធ្វើការប្រមូលពន្ធតាមផែនការបាននោះដែរ។

ធនាគារពិភពលោកបាននិយាយថា សេដ្ឋកិច្ចជាតិរបស់មីយ៉ាន់ម៉ាគឺបានចុះខ្សោយរួចទៅហើយដោយសារបញ្ហារាតត្បាតនៃវីរុសកូវីដ ហើយគិតទៅដល់ចុងបញ្ចប់នៃឆ្នាំនេះចំណូលពីសារពើពន្ធ ដែលគាំទ្រដល់សេដ្ឋកិច្ចរបស់ប្រទេសជាតិនឹងធ្លាក់ចុះខ្លាំងអាចរហូតទៅដល់ប្រមាណ ១៨ ភាគរយជាក់ជាមិនខាន។
សេចក្តីថ្លែងការណ៍ដដែលនេះបានបញ្ជាក់ទៀតថា ការបិទទ្វារក្រុមហ៊ុនអាជីវកម្មជាបន្តបន្ទាប់ ការតវ៉ាប្រឆាំងនៅតែកើតមាន ការបិទអ៊ិនធឺណេតបានកាត់បន្ថយរំហូរសាច់ប្រាក់ជាតិ ព្រមទាំងរារាំងដល់ដំណើរការប្រតិបត្តិការរបស់ធនាគារផងដែរ ដោយគិតមកដល់ពេលនេះរូបិយបណ្ណរបស់មីយ៉ាម៉ា Kyat បានធ្លាក់ចុះដល់ទៅ ២៣ ភាគរយរួចបាត់ទៅហើយធៀបទៅនឹងលុយ Dollars ដុល្លាររបស់អាមេរិក។

ក្រៅពីនោះធនាគារពិភពលោកក៏បានព្យាករណ៍ដែរថា ចំនួនពលរដ្ឋដែលរស់នៅក្រោមបន្ទាត់ក្រីក្រនៅក្នុងប្រទេសនេះគឺនឹងអាចកើនឡើងដល់ទៅទ្វេដងគិតនៅត្រឹមដើមឆ្នាំ២០២២ ខាងមុខនេះធៀបទៅនឹងចំនួនដែលខ្លួនមានកាលពីមុនពេលកូវីដ គឺឆ្នាំ២០១៩។ លើសពីនេះ ក្រុមហ៊ុនវិនិយោគទុនបរទេសជាច្រើនដែលកំពុងមានផែនការ និងកំពុងប្រតិបត្តិការនៅមីយ៉ាន់ម៉ាក៏បានចាប់ផ្តើមដកខ្លួនបណ្តើរៗផងដែរ ខណៈដែលភាគច្រើនជាក្រុមហ៊ុនជប៉ុន និងសិង្ហបុរី ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
នាយករដ្ឋមន្ត្រីហុងគ្រីជាប់ឆ្នោតថ្មី ប្រកាសរំដោះទូរទស្សន៍រដ្ឋចេញពីឥទ្ធិពលអ្នកនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/04/2026
បេក្ខភាពជាប់ឆ្នោតថ្មីដែលនឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីហុងគ្រីជាផ្លូវការក្នុងពេលបន្តិចទៀតនេះ លោក Peter Magyar បានប្តេជ្ញាថា នឹងផ្អាកប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានរបស់ស្ថានីយទូរទស្សន៍រដ្ឋ (MTVA)
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍




វិថីហិរញ្ញវត្ថុ




















Account
Security
Favourite Content