បរទេស ៖ មនុស្សជាច្រើនពិតជាបានស្គាល់មកហើយមនុស្សយន្ត Sophia ដ៏ល្បីដែលមានចំណេះដឹងទូទៅយ៉ាងទូលំទូលាយ ព្រមទាំងបានធ្វើដំណើរតាមបណ្តាប្រទេសជាច្រើនលើលោក ដើម្បីចែករំលែកពីការយល់ដឹងផ្នែកបច្ចេកវិទ្យា និងទស្សនៈរបស់នាងចំពោះបញ្ហានានារបស់ពិភពលោកផងដែរ។

Sophia ចាប់ផ្តើមមានវត្តមាននៅឆ្នាំ២០១៦ និងត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យាដែលមានមូលដ្ឋាននៅក្នុងទីក្រុងហុងកុង Hanson Robotics ហើយមកដល់ឆ្នាំ២០២១នេះ ក្រុមហ៊ុនដដែលនេះក៏បានបង្កើតរ៉ូបូតមួយផ្សេងទៀតដែលនឹងក្លាយទៅជាប្អូនស្រីរបស់ Sophia និងត្រូវបានដាក់ឈ្មោះថា Grace។

Grace មានសមត្ថភាព និងជំនាញផ្សេងខុសពី Sophia ដោយផ្តោតសំខាន់ទៅលើបច្ចេកវិទ្យា និងមុខងារសេវាសុខាភិបាល។ នាងអាចធ្វើការងារជាជំនួយការបានយ៉ាងមានប្រសិទ្ធភាពទៅដល់ក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាយិកា ។ Grace មានជំនាញខាងយកចិត្តទុកដាក់ទៅលើសេវាបម្រើអតិថិជនជាអ្នកជំងឺតាមរយៈមុខងារ និងទឹកមុខដែលនាងត្រូវបានគេអភិវឌ្ឍឡើងនៅពេលធ្វើទំនាក់ទំនងជាមួយគ្នា។
Grace ប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីមកធ្វើការជួយគាំទ្រដល់ក្រុមអ្នកជំនាញពេទ្យ ពោលគឺមិនមែនដើម្បីមកជំនួសការងាររបស់ពួកគេឡើយ។ នេះបើយោងតាមការបញ្ជាក់ដោយលោក David Hanson ប្រធានប្រតិបតិ្តរបស់ក្រុមហ៊ុន Hanson Robotics ។
លោកបន្តថា Grace មានសមត្ថភាពពិសេសក្នុងការភ្ជាប់ទំនាក់ទំនងជាមួយនឹងអារម្មណ៍របស់មនុស្សដែលជាអ្នកជំងឺ ហើយអាចធ្វើការប្រមូលព័ត៌មាន និងទិន្នន័យជាច្រើនពាក់ព័ន្ធទៅឲ្យក្រុមអ្នកជំនាញដើម្បីអាចធ្វើការវាស់វែង និងត្រួតពិនិត្យទៅលើជំងឺឲ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសគឺសេវាកម្មបម្រើអតិថិជនកាន់តែល្អប្រសើរឡើង។
ក្នុងនោះផងដែរលោក Hanson បានបញ្ជាក់ដែរថា បច្ចេកវិទ្យារបស់ Grace ត្រូវបានអភិវឌ្ឍឡើងដោយសុវត្ថិភាពបំផុតចំពោះសន្តិសុខ និងទិន្នន័យជាឯកជនរបស់ក្រុមអតិថិជន។
គួរឲ្យដឹងដែរថា បច្ចេកវិទ្យារ៉ូបូតត្រូវបានគេដាក់ឲ្យប្រើប្រាស់ជាច្រើនមកហើយនៅតាមមជ្ឈមណ្ឌលថែរក្សាសុខភាពធំៗលើលោក ហើយតាមការព្យាករណ៍ទុករ៉ូបូតសម្រាប់វិស័យសុខាភិបាលបែបនេះនឹងអាចទទួលបានកំណើននៃការលក់រហូតទៅដល់ទ្វេដងនៅក្នុងឆ្នាំ២០២២ខាងមុខ ហើយអាចបញ្ចេញលក់នៅទូទាំងសកលលោក៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រសួងដែនដី បន្តសម្រេចបានលទ្ធផលវាស់វែងដីធ្លីទូទាំងប្រទេស សរុបប្រមាណ ១៣,៨០លានក្បាលដី
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 27/02/2026
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបន្តសម្រេចបានការវាស់វែងដីធ្លីនៅទូទាំងប្រទេសកម្ពុជាសរុបចំនួន ១៣ ៧៩៥ ៨៣៧ ក្បាលដី និងបានចេញបណ្ណសម្គាល់ម្ចាស់កម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋជាបន្តបន្ទាប់
រដ្ឋមន្ត្រីក្រសួងការងារ ៖ អ្នកមានការងារធ្វើក្នុងប្រទេសកើនឡើងដល់ប្រមាណ ១០,៧ លាននាក់
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 26/02/2026
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា ចំនួនអ្នកមានការងារធ្វើក្នុងប្រទេសបានកើនឡើងដល់ប្រមាណ ១០,៧ លាននាក់ ក្នុងឆ្នាំ២០២៥
ប៊ុលហ្គារី និងដៃគូឯកជន ត្រៀមខ្លួនសម្រាប់វិស័យទេសចរណ៍មុនរដូវក្តៅឈានចូលមកដល់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 26/02/2026
ប្រទេសប៊ុលហ្គារី កំពុងត្រៀមខ្លួនជាមួយទំនុកចិត្តខ្ពស់សម្រាប់ភាពទាក់ទាញ និងទទួលបានលំហូរទេសចរដ៏ច្រើននារដូវក្តៅខាងមុខនេះក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយវិស័យឯកជន
វិស័យឯកជនចង់ឲ្យរដ្ឋាភិបាលពិចារណាលើការលើកលែងពន្ធកសិកម្មកែច្នៃ ដើម្បីទាក់ទាញការវិនិយោគបន្ថែម
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 26/02/2026
វិស័យឯកជនតំណាងដោយសភាពាណិជ្ជកម្មកម្ពុជា ដែលជាប្រតិបត្តិករយ៉ាងសកម្ម បានស្នើដល់រាជរដ្ឋាភិបាលពិចារណាលើការលើកលែងពន្ធផ្នែកកសិកម្មកែច្នៃ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content