ទំនេរៗពីការងារ ងាកមកចាក់អំបោះច្នៃជាម៉ូដសម្លៀកបំពាក់ស្អាតៗ រកបានចំណូលស្ទើរមិនគួរជឿ

សៀមរាប ៖ ផលិតផលប្រើប្រាស់កែច្នៃចេញពីសរសៃអំបោះជាវត្ថុធាតុដើមភាគច្រើនត្រូវបានគេយល់ថា ជាផលិតផលដែលពិបាកបង្កើត និងផលិតឡើងបំផុត ដែល​ក្រៅ​ពីមានចំណេះ ជំនាញ ផ្នែកអំបោះចាក់ដោយដៃ គឺតម្រូវឲ្យមានភាពអំណត់ អត់ធ្មត់ ផ្ចិតផ្ចង់ និងត្រូវការចំណាយពេលវេលាយូរ​ក្នុងការផលិត​ចេញ​ជា​ផលិតផល​សម្រេចដែលអាចប្រើប្រាស់បាន និងប្រាកដថាល្អស្អាត មានសោភ័ណភាពគួរជាទីទាក់ទាញ។

កញ្ញា សៃ អមរាម៉ារី បុច្ចុប្បន្នជាបុគ្គលិកបម្រើការងារនៅស្ថាប័នធនាគារឯកជនមួយកន្លែងនៅក្រុងសៀមរាប ដោយទំនេរពីការងារ កញ្ញាក៏បានព្យា​យាម​បន្ថែមមុខរបរមួយទៀតគឺការចាក់សម្លៀកបំពាក់ ក៏ដូចជាសម្ភារប្រើប្រាស់ និងលម្អរផ្សេងៗទៀត ដែលជាការងារចំណូលចិត្ត​ សម្រាប់ដាក់លក់តាម បណ្ដាញ​សង្គម facebook ដោយទទួលបានចំណូលគួរសមបន្ថែមពីលើប្រាក់បៀរវត្សរ៍។

កញ្ញា ម៉ារី បានបញ្ជាក់ប្រាប់ AMS ថា ៖

« កាលដំបូងឡើយដែលខ្ញុំសម្រេចចិត្តចាប់យកផ្នែកនេះ ដោយហេតុថាការស្រលាញ់​នូវរបស់អ្វីដែល​ធ្វើឡើង​ដោយ​ដៃ ហើយណាមួយវាក៏ជាមុខរបរមួយ ដែលមិនសូវមានអ្នកចាប់យកធ្វើជាអាជីព ដូច្នេះហើយទើបខ្ញុំចង់ធ្វើឲ្យគ្រប់គ្នាបានស្គាល់ពីការងារ និងជំនាញ​ក្នុង​វិស័យចាក់សរសៃអំបោះមួយនេះឲ្យបានកាន់តែច្រើន »

ជាការគួរឲ្យកត់សម្គាល់ ចំពោះផលិតផលសម្រេច ក៏ដូចជាសម្ភារប្រើប្រាស់នានាដែលបង្កើតចេញពីសរសៃអំបោះក្រោយទឹកដៃដ៏ប៉ុនប្រសប់របស់កញ្ញា ម៉ារី ដែលបានដាក់លក់នាពេលបច្ចុប្បន្ននេះរួមមានដូចជា អាវ សំពត់ បូរ កាបូបដៃ កាបូបស្ពាយ ខ្សែរចងសក់ មួក សម្លៀកបំពាក់ឈុតសមហរាប់កូនក្មេង សម្លៀកបំពាក់ឈុតហែលទឹករបស់មនុស្សពេញវ័យជាដើម ដោយស្ទើរតែគ្រប់ម៉ូតទាំងអស់សុទ្ធតែមានភាពស្រស់ស្អាត និងទាក់ទាញសម្រាប់អ្នកនិយម​សម្លៀកបំពាក់ និងផលិតផលសរសៃអំបោះ ហើយគ្រប់អតិថិជនទាំងអស់ក៏អាចកម្ម៉ង់បានចំពោះទំហំ ម៉ូដ និងពណ៌តាមសេចក្ដីត្រូវការ។

ទាក់ទងទៅនឹងតម្លៃវិញ ផលិតផលដែលត្រូបានផលិតឡើងដោយដៃក្រោមការចាក់សរសៃអំបោះទាំងអស់ដូចដែលបានរៀបរាប់ខាងលើនេះត្រូវបាន​ដាក់​លក់ក្នុងតម្លៃចាប់ពី ៩-៣២ ដុល្លារ អាស្រ័យទៅតាមម៉ូដ និងទំហំ។ សម្រាប់អតិថិជនដែលធ្វើការកម៉្មង់ត្រូវរង់ចាំរយៈពេលចន្លោះពី ៣-៤ ថ្ងៃ ដើម្បី​ចាក់​ទៅតាមការចង់បាន និងប្រកបដោយសោភ័ណភាពគួរជាទីពេញចិត្ត ដែលយ៉ាងហោចណាស់ក្នុងរយៈពេល១ខែ កញ្ញាអាចទទួលចាក់បានប្រមាណ ៨-១០អាវ ឬសំពត់ ដែលជាប្រភពចំណូលបន្ថែមប្រចាំខែរបស់កញ្ញាបានយ៉ាងរីករាយ។

ពាក់ព័ន្ធទៅនឹងសម្ភារៈសម្រាប់ចាក់ និងវត្ថុធាតុដើមនៅក្នុងមុខអាជីពមួយនេះត្រូវបានកញ្ញាបញ្ជាក់ប្រាប់ថា ហាក់មិនមានអ្វីច្រើនពេកនោះទេ ពោលគឺត្រូវ​ការចាំបាច់បំផុតនូវសរសៃអំបោះ (អាស្រ័យតាមពណ៌ដែលមានតម្រូវការ) ម្ជុល(ពីលេខតូចដល់លេខធំ) ម៉ែត្រ កន្ត្រៃ និងសម្ភារៈបន្ទាប់បន្សំមួយ​ចំនួន​ដែល​កញ្ញាអាចទិញនៅតាមផ្សារក្នុងស្រុក ហើយសម្ភារៈចាំបាច់មួយចំនួនទៀតត្រូវកម្ម៉ង់ទិញពីក្រៅប្រទេសបន្ថែម។

ជាមួយនឹងការបង្ហើបប្រាប់ពីការចាប់យកអាជីពខាងលើធ្វើជាមុខរបររកចំណូលបន្ថែមនេះ កញ្ញា អមរាម៉ារី បានប្រាប់ឲ្យដឹងថា កញ្ញាបានចេះជំនាញចាក់​សរសៃ​អំបោះនេះតាមរយៈបងស្រីម្នាក់បង្ហាត់បង្ហាញ ហើយក៏បានព្យាយាម និងរៀនបន្ថែមតាមរយៈបណ្តាញ Youtue។ គិតរហូតមកដល់ពេលបច្ចុប្បន្ន កញ្ញា ម៉ារី ទើបតែបានចាប់ដំណើរការអាជីវកម្មខ្នាតតូចមួយនេះបានប្រមាណ ៩ខែប៉ុណ្ណោះ ដែលគាត់បានធ្វើវាតែម្នាក់ឯងនៅពេលទំនេរពីការងារ​ដោយ​ប្រើដើមទុនដំបូងត្រឹមតែ ៤ម៉ឺនរៀលប៉ុណ្ណោះទៅលើការទិញសរសៃអំបោះចំនួន ២ដុំ ជាមួយនឹងម្ជុលចំនួន១ប៉ុណ្ណោះ ហើយក្រោយមកក៏បានទិញ​បន្ថែម​នូវ​វត្ថុធាតុដើមចាំបាច់ផ្សេងៗជាបន្តបន្ទាប់រហូតមកដល់ពេលបច្ចុប្បន្ននេះ។

យ៉ាងណាមិញ នៅក្នុងអាជីវកម្ម ក៏ដូចជាអាជីពមួយនេះក៏មានផលវិបាកខ្លះដែរ ជាពិសេសពាក់ព័ន្ធទៅនឹងពេលវេលានៃការចាក់ ព្រោះនៅពេលមានភ្ញៀវ​កម្ម៉ង់អាវចាក់ ឬជាឈុតច្រើន គឺត្រូវការប្រើពេលយូរទម្រាំចាក់គ្រប់ការកម្ម៉ង់របស់ភ្ញៀវម្នាក់។  ម៉្យាងវិញទៀត ដោយសារតែកញ្ញាជាប់រវល់ជាមួយនឹង​ការងារ​ជាបុគ្គលិកស្ថាប័នធនាគារឯកជនដែលត្រូវបំពេញការងារប្រចាំថ្ងៃផងនោះ បានជះឥទ្ធិពល ឬបង្កឲ្យមានភាពយឺតយ៉ាវ ក្នុងការចាក់ជូនភ្ញៀវ ប៉ុន្តែភ្ញៀវ ឬអតិថិជនភាគច្រើនក៏យល់ពីភាពលំបាក ហើយស្ម័គ្រចិត្តរង់ចាំ ក្រោមភាពយោគយល់ផងដែរ។ នេះគឺជាអ្វីដែលកញ្ញា ម៉ារី បានលើកឡើង។

ជាការចូលរួម និងលើកទឹកចិត្តឲ្យមានការបង្កើតឡើងនូវអាជីវកម្មខ្នាតតូចផ្ទាល់ខ្លួន កញ្ញា សៃ អមរាម៉ារី បានបង្ហាញពីទស្សនទានថា ៖

« សម្រាប់អ្នកដែលស្រឡាញ់អាជីពមួយនេះ នាងខ្ញុំសូមលើកទឹកចិត្តឱ្យខិតខំ ជឿជាក់លើខ្លួនឯង កុំបោះបង់ក្តីស្រម៉ៃ ឱ្យតែយើងចង់ចេះ ចង់ដឹង ចង់រៀន ថ្ងៃណាមួយយើងនឹងអាចទទួលបាននូវភាពជោគជ័យដែលយើងចង់បាន ទោះតិច ឬច្រើន ប៉ុន្តែវាជាសមិទ្ធលដែលយើងបានបង្កើតឡើង »

« ដោយឡែក ចំពោះបងៗ ឬប្អូនៗ ដែលកំពុងចាប់យកជំនាញនេះធ្វើជាអាជីព ខ្ញុំក៏សូមលើកទឹកចិត្ត រួមគ្នាបង្កើតនូវម៉ូដថ្មី ឬរបស់ប្លែកៗបន្ថែមទៀត ដើម្បីបង្ហាញឱ្យគេឃើញថាស្នាដៃកូនខ្មែរ ជាពិសេសស្នាដៃស្ត្រីខ្មែរ ក៏មិនអន់ជាងសាសន៍គេដទៃ ឬផលិតផលដែលបង្កើតចេញដោយម៉ាស៊ីននោះដែរ យើងត្រូវរួមគ្នាដើម្បីធ្វើឱ្យវិស័យមួយនេះកាន់តែមានអ្នកស្គាល់ច្រើន និងឲ្យតម្លៃកាន់តែទូលំទូលាយជាងនេះ»


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/04/2024

រដ្ឋាភិបាល​បានជំរុញឱ្យបង្កើន​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ឱ្យ​បាន​ច្រើន​​ដើម្បី ទាក់ទាញការ​វិនិយោគពីខាងក្រៅ​ប្រទេស

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់