ភ្នំពេញ ៖ ប្រជាជនខ្មែរជាង ៧០ភាគរយនៃចំនួនសរុបជិត ១៦ លាននាក់ ទទួលបានវ៉ាក់សាំងដូសទី១ ដោយក្នុងនោះ ៩៥ ភាគរយជាមនុស្សពេញវ័យ។ ដោយឡែក ប្រជាជនខ្មែរជាង ៥៥ ភាគរយនៃចំនួនប្រជាជនសរុបបានទទួលវ៉ាក់សាំងដូសទី២។

រាជធានីភ្នំពេញ ដែលមានប្រជាជនប្រមាណ ២លាននាក់ ឥឡូវនេះបានក្លាយជារាជធានីដែលមានអត្រាប្រជាជនចាក់វ៉ាក់សាំងច្រើនជាងគេបំផុតនៅលើពិភពលោក។ នេះបើយោងតាមរបាយការណ៍របស់ដៃគូមេគង្គយុទ្ធសាស្ត្រស្តីពីកម្មវិធីចាក់វ៉ាក់សាំងជាតិនៅអាស៊ីអាគ្នេយ៍។

លោក Stephen Higgins ស្ថាបនិកនៃស្ថាប័ន Mekong Strategic Partners និងជាអតីតនាយកប្រតិបត្តិធនាគារ ANZ បានថ្លែងថា “រាជធានីភ្នំពេញត្រូវបានចាក់វ៉ាក់សាំងពេញលេញ (ដោយមិនរាប់កុមារតូចៗ)។”
ក្នុងចំណោមវ៉ាក់សាំង ៣០លានដូសដែលកម្ពុជាមានក្នុងដៃជាង ២៧លានទទួលបានពីការឧបត្ថម្ភ និងបញ្ជាទិញពីចិន។ ក្រៅពីនេះក៏មានការបរិច្ចាគពីអាមេរិក អង់គ្លេស និងជប៉ុន និងតាមរយៈយន្តការ COVAX។
ក្រៅពីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារអាយុ ១២-១៧ឆ្នាំ កាលពីខែមុន រាជរដ្ឋាភិបាលកម្ពុជាក៏បានអនុញ្ញាតឱ្យមន្ទីរពេទ្យឯកជនអាចនាំចូលវ៉ាក់សាំង Moderna and Pfizer ដើម្បីលក់ជូនប្រជាជន។ ការចាក់វ៉ាក់សាំងរបស់ប្រទេសកម្ពុជា គឺជាជោគជ័យដ៏គួរឱ្យកត់សម្គាល់ខ្លាំង។
កម្ពុជាអាចនឹងបញ្ចប់កម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួនមុនផែនការរហូតដល់ ៨ខែ និងរហូតដល់ ១២ខែមុនបណ្តាប្រទេសជិតខាង។ ផែនការចែកចាយវ៉ាក់សាំងរបស់កម្ពុជាមានភាពច្បាស់លាស់ និងសាមញ្ញ ដោយផ្អែកលើទីតាំងជាជាងការកំណត់អាយុ ដែលមានភាពស្មុគស្មាញ។ កត្តានៃកិច្ចសហការដ៏ជិតស្និទ្ធរបស់ប្រជាជនក៏ជាជោគជ័យមួយដែរ គឺប្រជាជនជឿទុកចិត្តរដ្ឋាភិបាលដោយគ្មានការរារែកក្នុងការទៅទទួលវ៉ាក់សាំង។
ចំណុចពិសេសមួយទៀតគឺកម្ពុជាផ្តល់វ៉ាក់សាំងដល់សហគមន៍ធំៗ ដូចជាកងកម្លាំងប្រដាប់អាវុធ និងអ្នកបម្រើសេវាកម្មសាធារណៈ ហើយបន្ទាប់ពីកងកម្លាំងប្រដាប់អាវុធបានទទួលវ៉ាក់សាំងហើយ កងកម្លាំងបានចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការផ្តល់វ៉ាក់សាំង បន្ថែមលើកម្លាំងនៃកងទ័ពអាវស។ ដកស្រង់ពីអត្ថបទ “រាជធានីភ្នំពេញជារាជធានីដែលមានអត្រាប្រជាជនចាក់វ៉ាក់សាំងច្រើនជាងគេបំផុតនៅលើពិភពលោក” និង “ការលាតត្រដាងនូវភាពជោគជ័យនៃការចាក់វ៉ាក់សាំងរបស់កម្ពុជា”៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រុស្ស៊ី ប្រកាសសងសឹកទៅលើការសម្រេចចិត្តរបស់អឺរ៉ុបដែលដាក់ទណ្ឌកម្មទី២០ ប្រឆាំងទីក្រុងមូស្គូ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 29/04/2026
សហភាពអឺរ៉ុប នៅតែបន្តដាក់សម្ពាធទៅលើប្រទេសរុស្ស៊ី ជាមួយនឹងការបង្កើនវិធានការរឹតបន្តឹងដោយឯកតោភាគី ខណៈដែលទណ្ឌកម្មទី ២០ ត្រូវបានក្រុមប្រឹក្សាសហភាពអឺរ៉ុបអនុម័តរួចរាល់ហើយកាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៦កន្លងទៅនេះ
ច្បាប់ភូមិបាល (ថ្មី) នឹងត្រូវដាក់ឱ្យប្រើប្រាស់ ដើម្បីឱ្យស្របតាមគោលនយោបាយ សេដ្ឋកិច្ច សង្គម របស់កម្ពុជាបច្ចុប្បន្ន
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 29/04/2026
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តើមនូវសេចក្ដីព្រាងច្បាប់ភូមិបាល (ថ្មី) ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្ដែង រួមមាន ទី១ ផ្នែកទម្រង់ និងទី២ ផ្នែកខ្លឹមសារ
ក្រុមហ៊ុន អុីអេហ្វជី កម្ពុជា EFG Cambodia ប្រកាសបិទអាជីវកម្ម ម៉ាកThe Pizza Company ដោយបញ្ចប់កិច្ចសហការទាំងស្រុង និងត្រៀមបង្ហាញសមិទ្ធផលថ្មីដែលល្អប្រសើរជាងមុន ឆាប់ៗនេះ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 29/04/2026
ក្រុមហ៊ុន អ៊ីអេហ្វជីកម្ពុជា បានសង្កេតឃើញថា អតិថិជននៅទូទាំងរាជធានីភ្នំពេញ បានចាប់អារម្មណ៍ និងកត់សម្គាល់ទៅលើម៉ាកសញ្ញារបស់ The Pizza Company គ្រប់ហាងទាំងអស់ ដែលបានបាំងដោយក្រណាត់ពណ៌ក្រហម




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content