ភ្នំពេញ ៖ គម្រោងអភិវឌ្ឍន៍បុរីជាច្រើនបានដំណើរការសាងសង់នឹងលក់គិតត្រីមាសទី៣ ឆ្នាំ២០២១ ទោះបីជាកម្ពុជារងផលប៉ះពាល់ដោយសារវិបត្តិកូវីដ 19 ដែលជាវិបត្តិជំងឺរាតត្បាតសកលក៏ដោយ។ ទោះបីជាយ៉ាងក៏ដោយ ការបើកដំណើរសាងសង់នេះអាចនឹងបង្កើនការប្រកួតប្រជែងកាន់តែខ្លាំង ដែលភាគច្រើនទាក់ទងនឹងការចាប់យកអតិថិជន និងការដណ្តើមយកចំណែកទីផ្សារ។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថា ក្នុងអំឡុងត្រីមាសទី៣ ឆ្នាំ២០២១ គម្រោងអភិវឌ្ឍន៍បុរីថ្មីៗចំនួន២២ បានចាប់ផ្តើមដំណើរការសាងសង់ និងដាក់លក់ដែលបង្ហាញឱ្យឃើញថា វិស័យលំនៅដ្ឋានជាប់ដី ឬ បុរីមានរីកចម្រើនខ្លាំង ទោះបីស្ថិតក្នុងពេលមានវិបត្តិ។

ទោះបីជាយ៉ាងក៏ដោយ របាយការណ៍ដែលបានឱ្យដឹងថា ៖
« អ្នកអភិវឌ្ឍន៍លំនៅដ្ឋានមានសមត្ថភាពខ្ពស់ក្នុងការកាត់បន្ថយហានិភ័យផ្សេងៗ ដោយរក្សាបាននូវកំណើននៃការលក់ ប៉ុន្តែនាពេលអនាគត ការកើនឡើងនៃការប្រកួតប្រជែងក្នុងវិស័យនេះកាន់តែខ្លាំង អាចនឹងបង្កើនហានិភ័យសម្រាប់អ្នកអភិវឌ្ឍន៍លំនៅដ្ឋាន»

នៅក្នុងត្រីមាសទី៣ ការផ្គត់ផ្គង់លំនៅដ្ឋានជាប់ដី (បុរី) សរុបមានចំនួន ៩២ ៩៦២យូនីត កើនឡើង ០,៥%។ នៅចុងឆ្នាំនេះ វិស័យនេះរំពឹងថានឹងបន្តកើនឡើងដល់ ៩៨ ២៦១ យូនីត។ ជាមួយគ្នានេះ ទីផ្សារលំនៅដ្ឋាននៅតែបង្ហាញភាពទាក់ទាញទាំងអ្នកអភិវឌ្ឍន៍ និងអ្នកទិញក្នុងស្រុកដែលរំពឹងថាតម្លៃលំនៅដ្ឋាននឹងកើនឡើង។ ក្នុងត្រីមាសទី៣ ត្រូវបានមើលថា គម្រោងលំនៅដ្ឋានកម្រិតមធ្យម និងគម្រោងតម្លៃសមរម្យបើកដំណើរការលក់ច្រើនជាងគេ ដោយសារទីផ្សារទាំងនេះមានតម្រូវការក្នុងស្រុកច្រើន។ ទោះបីយ៉ាងនេះក្តី អ្នកអភិវឌ្ឍន៍មួយចំនួនរង់ចាំស្ថានភាពជំងឺកូវីដ១៩មានភាពធូរស្រាល មុននឹងបើកដំណើរការសាងសង់គម្រោងរបស់ពួកគេ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 24/07/2026
អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញឱ្យអាជ្ញាធរ និងសហគមន៍នេសាទនៅតំបន់ឆ្នេរ កែច្នៃសក្ដានុពលដែលមានស្រាប់ដើម្បីបង្កើនចំណូលគ្រួសារ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 23/07/2026
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញឱ្យអាជ្ញាធរ និងសហគមន៍នេសាទនៅតំបន់ឆ្នេរ កែច្នៃសក្ដានុពលដែលមានស្រាប់ឱ្យមានលទ្ធភាព និងផលិតភាពខ្ពស់ ដើម្បីបង្កើនចំណូលគ្រួសារ




វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content