ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីនាំគ្នានិយាយពីគោលបំណងផលិតគ្រាប់ស្វាយចន្ទីសម្រាប់នាំចេញទៅកាន់ទីផ្សារ

ភ្នំពេញ ៖ ថ្មីៗនេះកម្ពុជាកំពុងស្វែងរកកាអនុម័តគោលនយោបាយជាតិស្វាយចន្ទី ដើម្បីបំពេញបន្ថែមនូវតម្លៃរបស់ស្វាយចន្ទី ចំពោះអ្នកដាំដុះ លើការអនុវត្តខ្សែចង្វាក់តម្លៃ និងខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី និងអ្នកកែច្នៃ ផលិតកម្មកែច្នៃគ្រាប់ស្វាយចន្ទីរបស់កម្ពុជា ដែលជំរុញឲ្យមានការប្រកួតប្រជែង និងការធ្វើពិពិធកម្មទីផ្សារផងដែរ។ ប៉ុន្តែកសិករអ្នកដាំដំណាំស្វាយចន្ទីមួយចំនួនហាក់មិនទាន់បានយល់ដឹងច្បាស់ថា តើគោលនយោបាយនេះជួយអ្វីខ្លះដល់ពួកគាត់។

លោក អេង ថុង ប្រធានសហគមន៍សំបូរមានជ័យបានថ្លែងប្រាប់ AMS ពីគោលបំណងចង់ឱ្យការងារបង្កើតសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី  សម្រេចបានផលនាពេលឆាប់ៗ ព្រោះសហគមន៍មានស្វាយចន្ទីជាង ២០០ហិកតា ខណៈដែលសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុកមានតិចតួចនៅឡើយ។ ម៉្យាងវិញទៀត គ្រាប់ស្វាយចន្ទី​របស់ប្រជាកសិករតាមគ្រួសារ(មិនបានចូលជាសហគមន៍) នៅមានរាយប៉ាយច្រើន ដែលលោកសង្ឃឹមថានឹងអាចប្រមូលផ្តុំបាន និងបង្កភាពងាយស្រួលក្នុងការកែច្នៃសម្រាប់នាំចេញទៅកាន់ទីផ្សាររួម។

លោក អេង ថុង បានមានប្រសាសន៍ថា ៖

«បើគោលនយោបាយជាតិស្តីពីស្វាយចន្ទីល្អ ជួយដល់កសិករ យើងអាចផ្តល់ការងារជូនដល់ពលរដ្ឋក្នុងតំបន់ ក៏ដូចជាកសិករមួយចំនួនទៀត ដោយអាចចូលរួមជួយកាត់បន្ថយការធ្វើចំណាកស្រុក ហើយអាចអភិវឌ្ឍសមត្ថភាពផលិតកម្មនៃសិប្បកម្មក្នុងការកែច្នៃ ក៏ដូចជាផលិតនូវគ្រាប់ស្វាយចន្ទីសម្រាប់នាំចេញពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ»

លោកស្រី ឡឹង ម៉ានុត ជាម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីចំការលើ បានប្រាប់ AMS ផងដែរថា សិប្បកម្មរបស់លោកស្រីបានបង្កើតតាំងពីឆ្នាំ២០១៦ និងមានការទទួលស្គាល់ពីសំណាក់អតិថិជនក្នុងស្រុក និងបានដាក់លក់នៅក្នុងផ្សារទំនើបក្នុងស្រុកមួយចំនួនផងដែរដូចជា ឡាក់គី និងអ៊ីអនជាដើម បន្ថែមពីនេះក៏បានធ្វើការផ្គត់ផ្គងទីផ្សារយ៉ាងទូលាយ ទាំងការលក់ដុំ និងលក់រាយទៅតាមបណ្តាខេត្តផងដែរ។

លោកស្រី ឡឹង ម៉ានុត បានមានប្រសាសន៍បញ្ជាក់ថា ៖

«សិប្បកម្មគ្រាប់ស្វាយចន្ទីរបស់ខ្ញុំចង់នាំចេញផលិតផលដែលធ្វើបានទៅក្រៅស្រុកដែរ ប៉ុន្តែមានផលលំបាក និងឧបសគ្គច្រើន។ បញ្ហាសំខាន់សម្រាប់សិប្បកម្មខ្ញុំ គឺលំបាកការរៀបចំឯកសារ ដោយមិនដឹងច្បាស់ថា គួររៀបចំបែបណា ទាក់ទងខាងនាយកដ្ឋានណាឲ្យប្រាកដ ដូច្នេះជាជម្រើសគឺមានតែផលិត និងផ្គត់ផ្គង់តែនៅលើទីផ្សារក្នុងស្រុកដូចសព្វថ្ងៃ ដែលអាចបង្កើតឱកាសការងារជួយដល់កម្មករជាស្ត្រីបានចំនួន១២នាក់ដែរ»

បច្ចុប្បន្ន សិប្បកម្មរបស់លោកស្រី ឡឹង ម៉ានុត មានសមត្ថភាពផលិត និងកែច្នៃគ្រាប់ស្វាយចន្ទីបានប្រមាណ ១០០គីឡូក្នុងមួយថ្ងៃ ប៉ុន្តែក៏អាស្រ័យលើអ្នកបញ្ជាទិញដែរ។

ដោយឡែកសិប្បកម្មជ័យសំបូររបស់លោកស្រី អ៊ិន ឡៃហួត​ បច្ចុប្បន្នបានធ្វើការផលិត កែច្នៃ និងនាំចេញគ្រាប់ស្វាយចន្ទីចំនួន ៧តោនទៅកាន់ប្រទេសជប៉ុន(លើកទី១) និងលើកទី២ មានចំនួន ៩តោន ដោយមានការទទួលស្គាល់ពីរដ្ឋមន្ត្រីកសិកម្ម តាមរយៈលទ្ធផលនៃការអនុវត្ត MOU ជាមួយក្រុមហ៊ុន Top Planning Japan (TPJ)បង្កើតសិប្បកម្មសាកល្បង និងដោយមានកិច្ចសហការល្អជាមួយនាយកដ្ឋានកសិ-ឧស្សាហកម្ម។

សិប្បកម្មជ័យសំបូររបស់លោកស្រី អ៊ិន ឡៃហួត មានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីបាន ១០តោនក្នុងមួយខែ និងមានបុគ្គលិកបម្រើការងារសរុបចំនួន ១១០នាក់ (ស្រ្តី ៩៥) ។ ក្រៅពីទីផ្សារអន្តរជាតិ (ជប៉ុន)សិប្បកម្មមួយនេះ បានផ្គត់ផ្គងឱ្យទីផ្សារក្នុងស្រុក ដូចជា តំបន់ទេសចរណ៍ប្រាសាទសំបូរព្រៃគុក សហករណ៍សរីរាង្គខ្មែរ និងលក់ដុំ លក់រាយជូនអតិថិជនទៅតាមបណ្តាខេត្ត។

យោងតាមតួលេខក្រសួងកសិកម្មបង្ហាញថា កម្ពុជាបាននាំចេញផលិតផលគ្រាប់ស្វាយចន្ទីមានចំនួន ៨៩២ ៥៣៥,៧១ តោន (កើនឡើងចំនួន ៣៣៧,០៧%) ទៅកាន់ទីផ្សារបរទេសក្នុងរយៈពេល ៩ ខែនៃឆ្នាំ២០២១នេះ។ គ្រាប់ស្វាយចន្ទី បាននាំចេញទៅប្រទេសវៀតណាមចំនួន ៨៨៥ ១៤០ តោន ប្រទេសចិនចំនួន ៣ ៨៩៦,៩៤ តោន ប្រទេសថៃចំនួន ៣ ៣០៥,៤០ តោន ប្រទេសឥណ្ឌាចំនួន ៩៨,៦០ តោន ប្រទេសជប៉ុនចំនួន ៤៤,១៣ តោន ប្រទេសកូរ៉េចំនួន ១៦,៨៨ តោន ប្រទេសអារ៉ាប់ចំនួន ១៤,៥១ តោន ប្រទេសហូឡង់ចំនួន ៨,២១ តោន ប្រទេសបង់ក្លាដែសចំនួន ៧ តោន ប្រទេសឡាវចំនួន ៤ តោន ប្រទេសស្វីសចំនួន ០,០២ តោន ប្រទេសតូហ្គោចំនួន ០,០១ តោន និងប្រទេសអារ៉ាប់រួមចំនួន ០,០១ តោន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា

ចិញ្ចឹមត្រីឆ្ពង់ ជួយឱ្យប្រជានេសាទរស់នៅជាប់ដៃសមុទ្រមានជីវភាពកាន់តែប្រសើរ

ជំនួញ, ព្រឹត្តិការណ៍

• 03/07/2026

ប្រជានេសាទរស់នៅតាមដៃសមុទ្រនានា បាននាំគ្នាងាកមកចិញ្ចឹមត្រីឆ្ពង់តាមបែបវារីវប្បកម្ម កាន់តែច្រើនឡើងៗ ដោយសាររបរមួយនេះ បានជួយឱ្យពួកគាត់មានជីវភាពប្រសើរឡើង តាមរយៈការផ្គត់ផ្គង់ផលនេសាទត្រីសមុទ្រនៅលើទីផ្សារបានទៀងទាត់ ជាជាងរបរនេសាទតាមបែបប្រពៃណី