ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញប្រជាជនទូទាំងប្រទេសទៅទស្សនា សមិទ្ធផលនៃការរអភិវឌ្ឍនៅខេត្តព្រះសីហនុ បន្ទាប់ពីរាជរដ្ឋាភិបាលបាននិងកំពុងផ្តោតលើការអភិវឌ្ឍទីក្រុងដ៏សំខាន់នេះឱ្យក្លាយជាតំបន់សេដ្ឋកិច្ចពហុបំណង។
សម្តេចតេជោមានប្រសាសន៍ថា សូមអញ្ញើញប្រជាជនទូទាំងប្រទេសមកទស្សនាសមិទ្ធផល ដែលសម្រេចបាននៅក្នុងខេត្តព្រះសីហនុ បន្ទាប់ពីពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន ៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ និងសមិទ្ធផលនានា ក្នុងក្រុងព្រះសីហនុ ដែលចំណាយថវិកាជាតិសម្រាប់សាងសង់សរុបប្រមាណ ៣០០លានដុល្លារអាមេរិក។

សូមបញ្ជាក់ថា ខេត្តព្រះសីហនុ ជាស្នូលនៃតំបន់ឆ្នេរសមុទ្រកម្ពុជាប្រវែង ៤៤០គីឡូម៉ែត្រ គ្របដណ្តប់ទៅលើខេត្តចំនួន៤ រួមមានខេត្ត ព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត និងខេត្តកែប ក្រោមឈ្មោះរួម «ឆ្នេរសមុទ្រកម្ពុជា» ដែលត្រូវបានដាក់បញ្ចូលជាសមាជិកក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១១ នៅប្រទេសសេណេហ្កាល់ក្នុងមហាសន្និបាតលើកទី៧ របស់ក្លឹបឆ្នេរខ្សាច់ស្អាតលើពិភពលោក។

ខេត្តព្រះសីហនុ ក៏ជាប៉ូលសេដ្ឋកិច្ច និងទេសចរណ៍ប្រកបដោយសក្តានុពលដ៏ខ្លាំងមួយរបស់កម្ពុជាដែរ។ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុ មានការអភិវឌ្ឍយ៉ាងលឿនលើវិស័យសំណង់ និងវិនិយោគ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content