សេអ៊ូល ៖ ប្រទេសកូរ៉េខាងត្បូង និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានព្រមព្រៀងគ្នាក្នុងការដោះស្រាយបញ្ហានានាទាក់ទងនឹងនីតិវិធីគយសម្រាប់ការអនុវត្តឱ្យកាន់តែប្រសើរឡើងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) របស់ភាគីទាំងពីរ។ នេះបើយោងតាមការលើកឡើងរបស់ក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូងនៅថ្ងៃចន្ទនេះ។

យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនកូរ៉េខាងត្បូងជាច្រើននឹងអាចទទួលបានអត្ថប្រយោជន៍ពន្ធ ប្រសិនបើពួកគេដាក់ច្បាប់ចម្លងនៃវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញនៅពេលដែលពួកគេនាំចេញទំនិញទៅកាន់ប្រទេសសមាជិកអាស៊ានទាំង ១០។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Yonhap News Agency នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១។

ក្រុមហ៊ុននាំចេញរបស់កូរ៉េខាងត្បូងមានការលំបាក ដោយសារជំងឺរាតត្បាតកូវីដ១៩ បានពន្យារពេលការនាំចេញអន្តរជាតិនៃវិញ្ញាបនបត្រប្រភពដើម។
យោងតាមក្រសួងបានឱ្យដឹងថា ប្រទេសកូរ៉េខាងត្បូងបានស្នើថា ខ្លួន និងអាស៊ានយល់ព្រមទៅវិញទៅមកនូវច្បាប់ចម្លងនៃវិញ្ញាបនបត្របែបនេះ រហូតដល់ជំងឺរាតត្បាតត្រូវបានគ្រប់គ្រង ហើយអាស៊ានបានទទួលយកការផ្តល់ជូននេះ ដោយភាគីទាំងពីរបានសម្រេចចិត្តពិភាក្សានៅពេលក្រោយ នៅពេលដែលពួកគេនឹងបញ្ចប់វិធានការនេះ បន្ទាប់ពីជំងឺកូវីដ១៩ត្រូវបានគ្រប់គ្រង។
ចាប់តាំងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកូរ៉េខាងត្បូង និងអាស៊ានចូលជាធរមានកាលពីខែមិថុនា ឆ្នាំ២០០៧ ពាណិជ្ជកម្មរបស់ប្រទេសជាមួយអាស៊ានបានកើនឡើងទ្វេដង។ តំបន់អាស៊ានមានប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន ថៃ សិង្ហបុរី និងវៀតណាម។ បច្ចុប្បន្ន អាស៊ានឈរជាដៃគូពាណិជ្ជកម្មធំទីពីររបស់កូរ៉េខាងត្បូង ដោយទំហំពាណិជ្ជកម្មរបស់ភាគីទាំងពីរ ឈានដល់ ១៤៣.៨ ពាន់លានដុល្លារក្នុងឆ្នាំ២០២០ ច្រើនជាងទ្វេដងពីចំនួន ៦១.៨ ពាន់លានដុល្លារ កាលពីក្នុងឆ្នាំ២០០៩៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ពីថ្នាក់រៀនទៅកសិដ្ឋានឆ្លាតវៃ ! សិស្ស NTTI បង្កើតបានប្រព័ន្ធ Solar Greenhouse គ្រប់គ្រងដំណាំដោយស្វ័យប្រវត្តិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/06/2026
ពីគំនិតស្រាវជ្រាវក្នុងថ្នាក់រៀន ទៅជាស្នាដៃជាក់ស្តែងដែលអាចយកទៅប្រើប្រាស់ក្នុងវិស័យកសិកម្ម សិស្សជំនាញអគ្គិសនី នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានបង្កើតប្រព័ន្ធ Solar Greenhouse ឬផ្ទះកញ្ចក់ប្រើថាមពលព្រះអាទិត្យ ដែលអាចគ្រប់គ្រងការស្រោចទឹក ដាក់ជី និងសីតុណ្ហភាពដោយស្វ័យប្រវត្តិ តាមរយៈបច្ចេកវិទ្យាឆ្លាតវៃ

ចិន ដាក់គោលដៅអភិវឌ្ឍវិស័យរថយន្តអគ្គិសនីដែលមានថាមពលកាន់តែខ្លាំង និងប្រើបានយូរ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/06/2026
រដ្ឋាភិបាលចិន បានគាំទ្រ និងជំរុញឱ្យបណ្តាក្រុមហ៊ុនក្នុងឧស្សាហកម្មយានយន្តអគ្គិសនីដាក់ផែនការ និងគោលដៅអភិវឌ្ឍដើម្បីពង្រឹងគុណភាពដែលមានថាមពលកាន់តែខ្លាំង និងប្រើបានយូរជាងពេលបច្ចុប្បន្ន

វៀតណាម និងទីម័រខាងកើត បើកទំព័រថ្មីនៃទំនាក់ទំនងមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការពហុវិស័យ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/06/2026
នាយករដ្ឋមន្ត្រីទីម័រខាងកើត បានជួបពិភាក្សាជាមួយប្រធានរដ្ឋ និងជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ក្នុងគោលបំណងបង្កើនទំនាក់ទំនងមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការពហុវិស័យ




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content