ភ្នំពេញ ៖ លោកអ្នកប្រហែលជាធ្លាប់បានឃើញ និងបានស្គាល់រួចមកហើយនូវអក្សរបួនតួ VISA លើកាតធនាគាររបស់លោកអ្នកដែលនៅពេលបច្ចុប្បន្ន។ នៅពេលលោកអ្នកទំនិញ ឬបង់ទូរទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក មិនថាការឆូតកាត ឬការបំពេញព័ត៌មានធនាគារ ដើម្បីបង់ប្រាក់អនឡាញ ប្រតិបត្តិការទាំងនេះជាធម្មតាគឺមិនប្រព្រឹត្តទៅតាមប្រព័ន្ធធនាគារតែម្យ៉ាងនោះទេ ពោលគឺត្រូវមានប្រព័ន្ធ VISA ចូលរួមទើបដំណើរការនោះប្រព្រឹត្តទៅបាន។

VISA មិនមែនជាផ្នែកមួយស្ថិតនៅក្រោមធនាគារនោះទេ។ ធនាគារទិញសេវាកម្មរបស់ VISA ដើម្បីបម្រើដល់អតិថិជនខ្លួន។ VISA Inc. គឺជាសាជីវកម្មសេវាហិរញ្ញវត្ថុពហុជាតិ ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង Foster រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ VISA ជួយសម្រួលដល់ការផ្ទេរប្រាក់តាមអេឡិចត្រូនិកនៅទូទាំងពិភពលោក តាមរយៈប័ណ្ណឥណទានម៉ាក VISA ប័ណ្ណឥណពន្ធ និងប័ណ្ណបង់ប្រាក់ជាមុន។

បន្ថែមពីនេះ VISA មិនមែនជាអ្នកចេញប័ណ្ណឥណទាន ឬឥណពន្ធនោះទេ ប៉ុន្តែស្ថាប័នហិរញ្ញវត្ថុដូចជាធនាគារជាដើម ដែលជាអតិថិជនរបស់ VISA ទើបជាអ្នកចេញប័ណ្ណដល់អ្នកប្រើប្រាស់ និងអាជីវកម្ម។ VISA រកប្រាក់ចំណេញដោយការលក់សេវាកម្មក្នុងនាមជាឈ្មួញកណ្តាលរវាងស្ថាប័នហិរញ្ញវត្ថុ និងពាណិជ្ជករ។ ចំណុចពិសេសមួយគឺក្រុមហ៊ុន VISA មិនទទួលបានប្រាក់ចំណេញពីការប្រាក់ដែលគិតលើការទូទាត់តាមកាត VISA នោះទេ ដែលការប្រាក់នោះត្រូវបានគិតដោយស្ថាប័នហិរញ្ញវត្ថុដែលចេញប័ណ្ណនោះ។
គំរូអាជីវកម្មរបស់ VISA ត្រូវបានគេស្គាល់ថាជាគំរូភាគីទាំង ៤ ។ នៅពេលអ្នកប្រើកាត VISA ដើម្បីធ្វើការទិញទំនិញដោយប្រើ VISA កាត មានភាគីចំនួន៤ ដែលពាក់ព័ន្ធ រួមមានអតិថិជនធ្វើការទិញ ធនាគារដែលទុកលុយអតិថិជន អាជីវករលក់ផលិតផល និង VISA ដែលធ្វើការជាឈ្មួញកណ្តាលដែលភ្ជាប់ភាគីទាំង៣ ជាមួយគ្នា។ នៅពេលអ្នកចាយប្រាក់ ១០០ដុល្លារតាម VISA កាត នោះក្រុមហ៊ុន VISA នឹងរកប្រាក់បាន ២៥សេន នេះបើយោងតាមអ្នកស្រី Lisa Ellis អ្នកវិភាគជាន់ខ្ពស់នៅ MoffetNathason LLC ចេញផ្សាយដោយ CNBC។
យោងតាមរបាយការណ៍ហិរញ្ញវត្ថុនៃ VISA Inc. បានឲ្យដឹងថា ប្រាក់ចំណូលសរុបប្រចាំឆ្នាំ២០២០ នៃ VISA មានទំហំប្រមាណ 21.8 ពាន់លានដុល្លារអាមេរិក ។ ចំណូលរបស់ក្រុមហ៊ុន VISA ត្រូវបានបែងចែកជា៤ផ្នែកធំៗ រួមមានចំណូលពីដំណើរការទិន្នន័យ ចំណូលសេវាកម្ម ចំណូលពីប្រតិបត្តិការអន្តរជាតិ និងចំណូលផ្សេងៗ។ ចំណូលពីដំណើរការទិន្នន័យ សំដៅលើចំណូលពីការបញ្ជូន គ្រប់គ្រង រក្សាទុក និងផ្ទៀងផ្ទាត់ទិន្នន័យ ដែលមានទំហំធំជាងគេគឺស្មើនឹង ៤០%នៃចំណូលសរុប។ ចំណូលសេវាកម្មគឺជាចំណូលដែល VISA គិតថ្លៃពីស្ថាប័នហិរញ្ញវត្ថុដែលចេញប័ណ្ណឥណទាន ឬឥណពន្ធដែលដំណើរការលើបណ្តាញ VISA ឲ្យអតិថិជនប្រើប្រាស់។
ចំណូលសេវាកម្មនេះមានទំហំស្មើនឹង ៣៥%នៃចំណូលសរុប។ ចំណូលពីប្រតិបត្តិការអន្តរជាតិ ជាចំណូលពីប្រតិបត្តិការទូរទាត់ប្រាក់ឆ្លងប្រទេស ដែលចំណូលនេះមានទំហំប្រមាណ ១៩%នៃចំណូលសរុប។ ក្រៅពីចំណូលធំៗទាំង ៣ VISA មានប្រភេទចំណូលតូចៗផ្សេងទៀត ដែលត្រូវបានចាត់់ទុកជាចំណូលផ្សេងៗ មានទំហំប្រមាណ ៥%នៃចំណូលសរុប។ នេះបើយោងតាមគេហទំព័រ Investopedia៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មោទនភាព ៖ កម្ពុជា ជាប់ចំណាត់ថ្នាក់១លេខលើពិភពលោកជាប្រទេសដែលនិរន្តរភាពដីធ្លី និងមានធនធានល្អជាងគេ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 22/05/2026
កម្ពុជា ជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងនៅលើពិភពលោកជាប្រទេសដែលមាននិរន្តរភាពដីធ្លី និងធនធានធម្មជាតិល្អបំផុត ។

សហរដ្ឋអាម៉េរិក ប្រើមីស៊ីលទំនើបអស់ច្រើនជាង អ៊ីស្រាអែល ក្នុងប្រតិបត្តិការនៅអ៊ីរ៉ង់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 22/05/2026
នៅក្នុងអំឡុងពេលមានជម្លោះយោធាជាមួយប្រទេសអ៊ីរ៉ង់ សហរដ្ឋអាម៉េរិកបានទទួលរងនូវបន្ទុកមួយចំណែកធំនៃបេសកកម្មការពារដែនអាកាសសម្ព័ន្ធមិត្ត ដោយបានប្រើប្រាស់យ៉ាងច្រើននូវគ្រាប់មីស៊ីលស្ទាក់ចាប់កម្រិតខ្ពស់របស់ខ្លួន




វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content