អ្នកចង់ចាប់ផ្ដើមអាជីវកម្មថ្មី និងជោគជ័យ គប្បីរកឲ្យឃើញនូវចំណុចល្អប្លែកពីគេនៃអាជីវកម្ម

ភ្នំពេញ ៖ នៅក្នុងការចាប់ផ្ដើមអាជីវកម្មអ្វី​មួយ ម្ចាស់អាជីវកម្មចាំទាមទារឱ្យមានការយកចិត្តទុកដាក់លើកត្តាជាច្រើន ដោយក្នុងនោះត្រូវរកឲ្យឃើញនូវចំណុចពិសេសនៃផលិតផលរបស់ខ្លួន និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗដែលដៃគូប្រកួតប្រជែងនៅមិនទាន់មាន ព្រោះវាអាចជាឱកាសមួយដ៏ល្អដែលអាចក្ដាប់យកបានចំណែកទីផ្សារឈានមុខ ដើម្បីអាចអភិវឌ្ឍអាជីវកម្មប្រកបដោយប្រសិទ្ធភាព។

លោក លឹម សង្វារ នាយកប្រតិបត្តិក្រុមហ៊ុន ARROWDOT ដែលជាអាជីវកម្មផ្តោតលើបច្ចេកវិទ្យា និងប្រព័ន្ធស្វ័យប្រវត្តិ បានមានប្រសាសន៍នៅក្នុងកម្មវិធី Khmer Insider ថា សម្រាប់អ្នកចង់ចាប់ផ្ដើមអាជីវកម្មថ្មី គួរគិតពីភាពល្អឯករបស់អាជីវកម្មនោះ ដោយរកនូវផលិតផលណាដែលថ្មី និងអាចសម្រួលដល់ការរស់នៅរបស់ប្រជាជនដែលជាអតិថិជន។

លោកបញ្ជាក់ថា ៖

“សម្រាប់លោកអ្នកដែលចង់បង្កើតនូវអាជីវកម្មផ្ទាល់ខ្លួនគួររិះរកនូវប្រភេទផលិតផល ឬក៏ប្រភេទសេវាកម្មណាដែលថ្មី ចៀសវាងផលិតផល ឬផ្តល់សេវាកម្មណាដែលមានច្រើនរួចទៅហើយនៅលើទីផ្សារ ហើយវាអាចផ្សារភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាដែលជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាជនក៏ដូចជាមានអត្ថប្រយោជន៍ដល់បណ្ដាលក្រុមហ៊ុននៅក្នុងស្រុកដែលជាអតិថិជនជាដើម។ តួយ៉ាងក្រុមហ៊ុនរបស់ខ្ញុំផ្ទាល់ ដែលកំពុងផ្ដល់ជូននូវសេវាកម្មដំណោះស្រាយចំនួន២ រួមមាន ការអភិវឌ្ឍលើប្រព័ន្ធស្វ័យប្រវត្តិកម្ម និងការអភិវឌ្ឍលើប្រព័ន្ធ IOT ដែលគេស្គាល់ថាជា Internet Offering។​ ក្នុងនោះ គេឃើញថាប្រព័ន្ធស្វ័យប្រវត្តិកម្មមានតួនាទីយ៉ាងសំខាន់ក្នុងការជួយពន្លឿនចង្វាក់ផលិតកម្មនៅក្នុងបណ្ដាឧស្សាហកម្មរោងចក្រ និងសហគ្រាសផ្សេងៗ

លោកបន្ថែមថា លក្ខណៈអាទិភាពនៃអាជីវកម្មរបស់លោកគឺគេអាចផ្គត់ផ្គង់នូវសេវាកម្មដែលអាចប្រើប្រាស់នូវធនធានក្នុងស្រុកផ្ទាល់ ហើយមានលទ្ធភាពផ្ដល់សេវាកម្មទាន់ពេលវេលាក៏ដូចជាចំណេញថវិកា ដោយគេអាចផ្ដល់ជូននូវតម្លៃសមរម្យជាងបើប្រៀបធៀបជាមួយនឹងក្រុមហ៊ុនដែលផ្ដល់សេវាកម្មពីខាងក្រៅស្រុកដែលទាមទារឱ្យយើងបន្ថែមតម្លៃលើការនាំចូល ជាពិសេស ចំពោះការចំណាយលើការធ្វើដំណើរក៏ដូចជាតម្លៃកម្លាំងពលកម្មក៏មានកម្រិតខ្ពស់ជាងសេវាកម្មក្នុងស្រុក។

ស្រដៀងគ្នានេះ  លោក អ៊ុន សីហា ជាសហគ្រិននៃទីក្រុងបណ្ដុះបន្លែ ដែលជាសគ្រាសថ្មីមួយធ្វើការដាំដុះបន្លែច្រើនប្រភេទ ដោយចំណាយពេលតិចក្នុងការដាំដុះ និងមានប្រយោជន៍ចំពោះសុខភាពចំពោះអ្នកបរិភោគ បានរៀបរាប់ដែរថា លោកបានចាប់ផ្ដើមអាជីវកម្មនេះឡើងដោយសារតែលោកមើលឃើញថា នៅលើទីផ្សារគឺនៅមានកង្វះខាតនៅឡើយ ហើយចេញពីចំណង់ចំណូលចិត្តខាងផ្នែកដាំដុះ ដែលជំរុញឱ្យលោកស្វែងរកអ្វីដែលថ្មីប្លែក គឺប្រភេទបន្លែបណ្ដុះនេះតែម្ដង។

លោកបញ្ជាក់ថា ៖a

“យើងមានជំនាញទាក់ទងនឹងកសិកម្ម ហើយយើងគិតថា យើងស្វែងរកបន្លែណាដែលមានអត្ថប្រយោជន៍សម្រាប់សុខភាព។ ខ្ញុំរៀនជំនាញទាក់ទងនឹងក្សេត្រសាស្រ្ត យើងគិតថា យើងចង់ស្វែងរកប្រភេទអាជីវកម្មមួយដែលថ្មី ខ្ញុំក៏ចាប់ផ្ដើមបង្កើតទីក្រុងបណ្ដុះឡើងតែម្ដង”

លោកបានបញ្ជាក់ឲ្យដឹងថា ត្បិតវាជាប្រភេទបន្លែថ្មី និងជួបប្រទះផលលំបាកច្រើនក្នុងការដាំដុះ និងថែទាំ ប៉ុន្តែលោកនៅតែមានគំនិតសុទិដ្ឋិនិយមថា ប្រជាជនខ្មែរនឹងនិយគាំទ្រប្រភេទបន្លែនេះខ្លាំង ហើយ៥ឆ្នាំទៅមុខទៀត លោកនឹង​ធ្វើយ៉ាងណាឱ្យអតិថិជនបានស្គាល់ប្រភេទបន្លែនេះកាន់តែច្បាស់ និងដឹងពីគុណតម្លៃនៃអត្ថប្រយោជន៍បន្លែទាំងនេះហើយធ្វើយ៉ាងណាឱ្យទីក្រុងបណ្ដុះបន្លែអាចផ្គត់ផ្គង់តម្រូវការអតិថិជនបានពេញមួយឆ្នាំ៕ 


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា

ចិញ្ចឹមត្រីឆ្ពង់ ជួយឱ្យប្រជានេសាទរស់នៅជាប់ដៃសមុទ្រមានជីវភាពកាន់តែប្រសើរ

ជំនួញ, ព្រឹត្តិការណ៍

• 03/07/2026

ប្រជានេសាទរស់នៅតាមដៃសមុទ្រនានា បាននាំគ្នាងាកមកចិញ្ចឹមត្រីឆ្ពង់តាមបែបវារីវប្បកម្ម កាន់តែច្រើនឡើងៗ ដោយសាររបរមួយនេះ បានជួយឱ្យពួកគាត់មានជីវភាពប្រសើរឡើង តាមរយៈការផ្គត់ផ្គង់ផលនេសាទត្រីសមុទ្រនៅលើទីផ្សារបានទៀងទាត់ ជាជាងរបរនេសាទតាមបែបប្រពៃណី