ភ្នំពេញ ៖ នៅក្នុងឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជាគ្រោងនឹងបន្តបញ្ចេញកញ្ចប់ថវិការជំនួយប្រមាណ១ពាន់លានដុល្លារ ដើម្បីជួយទ្រទ្រង់ដល់កិច្ចដំណើរការអាជីវកម្មនានា ក៏ដូចជាសហគ្រាសធុនតូច និងមធ្យម ព្រមទាំងធុរកិច្ចផ្សេងៗនៅកម្ពុជាឲ្យមានភាពល្អប្រសើរឡើងវិញក្រោយទទួលរងនូវវិបត្តិពីកូវីដ-១៩។

លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាគ្រោងបន្តបញ្ចេញថវិកាអន្តរាគមន៍បន្ថែមទៀតក្នុងទំហំប្រមាណ ១ ០១៤ លានដុល្លារនៅក្នុងឆ្នាំ២០២២នេះ ដើម្បីទ្រទ្រង់ និងស្តារសកម្មភាពអាជីវកម្ម និងធុរកិច្ចឱ្យងើបឡើងវិញ និងជួយទំនុកបម្រុងដល់ជីវភាពគ្រួសារក្រីក្រ និងងាយរងគ្រោះដោយសារតែវិបត្តិកូវីដ-១៩។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍បញ្ជាក់ទៀតថា រាជរដ្ឋាភិបាលបានដាក់ចេញ និងជំរុញអនុវត្តនូវកញ្ចប់វិធានការអន្តរាគមន៍ចំនួន ១០ជុំជាបន្តបន្ទាប់ ក្នុងគោលបំណងទ្រទ្រង់ និងស្តារសកម្មភាពអាជីវកម្ម និងធុរកិច្ចឱ្យងើបឡើងវិញ ជួយទំនុកបម្រុងដល់ជីវភាពប្រចាំថ្ងៃរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះ។ ជាក់ស្ដែង រាជរដ្ឋាភិបាលបានប្រើប្រាស់ថវិកាប្រមាណ ៨២៩ លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២០ សម្រាប់អន្តរាគមន៍ ទាំងផ្នែកសុខាភិបាល សង្គម និងសេដ្ឋកិច្ច ហើយទំហំថវិកានេះបានកើនឡើងរហូតដល់ទៅប្រមាណ ១ ៤៥៤ លានដុល្លារអាមេរិកក្នុងឆ្នាំ២០២១។

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ដូច្នេះថា ៖
“សម្រាប់ឆ្នាំ២០២២ រាជរដ្ឋាភិបាលគ្រោងបន្តបញ្ចេញថវិកាអន្តរាគមន៍បន្ថែមទៀត ក្នុងទំហំប្រមាណ ១ ០១៤ លានដុល្លារ ដោយគិតជារួម សម្រាប់រយៈពេល ៣ឆ្នាំ (២០២០-២០២២) ធនធានថវិកាដែលយើងបញ្ចេញ គឺមានទំហំរហូតដល់ទៅប្រមាណ ៣ ៤០០ លានដុល្លារ។ ជាលទ្ធផល កម្ពុជាអាចរក្សាបានល្អជាទូទៅនូវលំនឹងជីវភាពប្រជាជន ព្រមទាំងធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាពិសេសគឺគ្រប់គ្រងបានជារួមនូវអតិផរណា និងស្ថិរភាពនៃអត្រាប្តូរប្រាក់”
គួររំលេចផងដែរថា ក្នុងឆ្នាំ២០២១ នេះ ទោះបីជាជំងឺកូវីដ-១៩ បន្តឆ្លងរាលដាលនៅគ្រប់ប្រទេស និងបង្កភាពមិនប្រាកដប្រជាខ្ពស់ តាមរយៈការបំប្លែងខ្លួនជាប្រភេទវីរុសកូវីដ-១៩ ថ្មីៗក៏ដោយ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ភាពឈ្លាសវៃ និងភាពបុរេសកម្មរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា អាចគ្រប់គ្រងសភាពការណ៍នៃការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសបានល្អប្រសើរ ធៀបនឹងប្រទេសនានាក្នុងតំបន់ និងលើសកលលោក ជាពិសេសតាមរយៈការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយុទ្ធសាស្ត្រចាក់វ៉ាក់សាំង វិធានការសុខាភិបាល, វិធានការអប់រំ និងវិធានការច្បាប់ផ្សេងៗទៀតជាច្រើន ដែលមានភាពទន់ភ្លន់ តែម៉ឺងម៉ាត់៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
តម្រូវការ និងតម្លៃដីធ្លីនៅក្រុងច្បារមន នឹងមានកំណើនខ្ពស់ ក្រោយរដ្ឋាភិបាលបង្ហើបគម្រោងប្រែក្លាយក្រុងមួយនេះជាមជ្ឈមណ្ឌលពាណិជ្ជកម្មទំនើប
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 15/06/2026
តម្រូវការ និងតម្លៃដីធ្លីក្នុងខេត្តកំពង់ស្ពឺ ជាពិសេសនៅក្រុងច្បារមន រំពឹងថានឹងមានកំណើនខ្ពស់ ក្រោយរដ្ឋាភិបាលបង្ហើបគម្រោងកែលម្អក្រុងច្បារមន

រុស្ស៊ី ពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធាយ៉ាងគំហុកនៅព្រំដែនភាគខាងជើងណាតូ និងអាចពង្រាយទ័ពរាប់ម៉ឺននាក់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 15/06/2026
រុស្ស៊ី កំពុងពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធារបស់ខ្លួនយ៉ាងខ្លាំងក្លានៅជិតព្រំដែនអឺរ៉ុបភាគខាងជើង ដើម្បីត្រៀមលក្ខណៈដាក់ពង្រាយកងទ័ពបន្ថែមរហូតដល់រាប់ម៉ឺននាក់

ក្រុមហ៊ុន ជីប ម៉ុង បរិច្ចាគថវិកា ១លានដុល្លារ ជូនមូលនិធិគន្ធបុប្ផាក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 15/06/2026
ក្រុមហ៊ុន ជីប ម៉ុង បានប្រគល់ថវិកាបរិច្ចាគសរុបចំនួន ១,០០០,០០០ ដុល្លារអាម៉េរិក ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីគាំទ្រដល់យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content