ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានសម្រេចបញ្ជាទិញវ៉ាក់សាំងការពារជំងឺឆ្លងកូវីដ-១៩ ចំនួន៥លានដូសបន្ថែមទៀត ខណៈដែលកម្ពុជាមាននៅសល់ក្នុងស្តុកចំនួនជាង១០លានដូសរួចទៅហើយនោះ។

នៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៥ កំណាត់ទី១ បាត់ដំបង-ក្រុងសេរីសោភ័ណ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បច្ចុប្បន្ន កម្ពុជានៅសល់វ៉ាក់សាំងបង្ការជំងឺកូដ-១៩ក្នុងឃ្លាំងសរុបជាង១០លានដូស ប៉ុន្តែត្រូវទិញបន្ថែមចំនួន៥លានដូសបន្ថែម ខណៈដែលតម្រូវការចាក់ដូសជំរុញបន្តបន្ទាប់គឺនៅខ្វះប្រមាណ ៨លានដូសទៀត។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា
“ម្សិលមិញខ្ញុំបានចេញបទបញ្ជាឲ្យទិញចំនួន៥លានដូសមកទៀត…ពិតមែនតែយើងសល់នៅក្នុងឃ្លាំងជាង១០លានដូស ក៏ប៉ុន្តែបើយើងគិតឲ្យគ្រប់សម្រាប់ដូសជំរុញបន្តបន្ទាប់ទៅទៀត យើងនៅខ្វះ៨លានដូសទៀត។ ខ្ញុំបានបញ្ជាឲ្យទិញ៥លានដូសបន្ថែមដើម្បីធានាថាប្រជាជនកម្ពុជារបស់យើងនឹងមានវ៉ាក់សាំងគ្រប់គ្រាន់ ដើម្បីចាក់ដូសជំរុញ“
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់បណ្តាខេត្តទាំងអស់ ខិតខំប្រឹងប្រែងធ្វើយ៉ាង ដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញ ឬដូសទី៣ ឲ្យបានលឿនទាន់ពេលវេលា ខណៈដែលវីរុសបំប្លែងថ្មី អូមីក្រុង បានចូលសហគមន៍ហើយនោះ។
ទន្ទឹមគ្នានោះ សម្តេចតេជោ ហ៊ុន សែន ក៏សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅដាក់វ៉ាក់សាំងដូសជំរុញលើកទី៤ ឲ្យបានគ្រប់ៗ ដើម្បីបង្កើតនៅប្រព័ន្ធភាព សុំាក្នុងសហគមន៍ផងដែរ។ ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងផងដែរថា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ សម្តេចនឹងចាក់វ៉ាក់សាំងដូសជំរុញ ខណៈសម្តេចជិតធ្វើដំណើរទៅកាន់ទីក្រុងឌុយបៃ ប្រទេសអារ៉ាប់៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ប្លុកអាស៊ី កំពុងក្លាយជាតួអង្គថ្មីនៃការរៀបចំរចនាសម្ព័ន្ធផ្នែកផលិត និងផ្គត់ផ្គង់អាវុធទៅកាន់ពិភពលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 26/06/2026
ប្រទេសឥណ្ឌា បានសម្រេចការផលិតគ្រឿងយុទ្ធោបករណ៍សម្រាប់វិស័យការពារជាតិក្នុងស្រុករហូតដល់ ៦៥ភាគរយរួចទៅហើយ ដោយកាត់ផ្តាច់ការពឹងផ្អែកបែបប្រពៃណីទៅលើអ្នកផ្គត់ផ្គង់បរទេស ខណៈដែលឥណ្ឌូនេស៊ី ក៏ដូចគ្នា បានកំណត់គោលដៅបង្កើនការផលិតក្នុងស្រុកឲ្យបាន ៦០ភាគរយនៅត្រឹមឆ្នាំ២០៣០

ក្រុមហ៊ុន Apple និងក្រុមហ៊ុនហ្គេម Xbox ប្រកាសដំឡើងថ្លៃផលិតផល ដោយសារតម្លៃបន្ទះឈីបបន្តឡើងថ្លៃខ្លាំង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 26/06/2026
ក្រុមហ៊ុន Apple និងក្រុមហ៊ុនហ្គេម Xbox របស់ Microsoft បានប្រកាសដំឡើងថ្លៃផលិតផលរបស់ពួកគេជាសកល ដោយសារតែតម្លៃបន្ទះឈីបនៃអង្គចងចាំ (Memory) បន្តឡើងថ្លៃយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ




វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content