ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីសម្រេចលើកលែងការបង់ពន្ធអាករលើតម្លៃបន្ថែមរយៈពេល២ឆ្នាំ ចំពោះមុខទំនិញមួយចំនួន ដែលជាអាហារប្រចាំថ្ងៃរបស់ពលរដ្ឋ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

តាមរយៈសេចក្ដីប្រកាសជាផ្លូវការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ជាក់ថា អាករលើតម្លៃបន្ថែម ដែលជាអាហារជាមូលដ្ឋាន សំដៅដល់បណ្តាមុខទំនិញមួយចំនួនសម្រាប់ទ្រទ្រង់ និងជាតម្រូវការជីវភាពរស់នៅប្រចាំថ្ងៃដូចជាមុខទំនិញប្រភេទសាច់គោ ក្របី ពពែ ចៀម ជ្រូក មាន់ ទា-ស៊ុតចិញ្ចឹមគ្រប់ប្រភេទ ទោះបីមានលក្ខណៈជាស៊ុតស្រស់ ឬកែច្នៃតាមវិធីប្រឡាក់ ផ្អាប់ ឬឆ្អើរ។ ត្រីទឹកសាប រួមទាំង បង្កង បង្គា កំពឹស ក្តាម និងត្រីទឹកប្រៃគ្រប់ប្រភេទ ក៏ដូចជា ស្ករ អំបិល ទឹកត្រី និងទឹកស៊ីអ៊ីវ គ្រប់ប្រភេទ បានក្លាយជាបន្ទុករបស់រដ្ឋាភិបាល។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា ការទទួលបន្ទុករបស់រដ្ឋាភិបាលចំពោះអាករលើតម្លៃបន្ថែមនេះ មានរយៈពេល២ឆ្នាំពេញ ដោយអនុវត្តចាប់ពីថ្ងៃទី១មករា ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ធ្នូ ឆ្នាំ២០២៣។ បន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមនេះ គឺមិនរាប់បញ្ជូលការផ្គត់ផ្គង់ម្ហូបអាហារដោយភោជនីយដ្ឋាននោះឡើយ។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានចាត់ទុកការអនុគ្រោះចំពោះអាករលើតម្លៃបន្ថែម ១០ ភាគរយរបស់រដ្ឋចំពោះផលិតផលសាច់សត្វ ជាការជួយសម្រាលការចំណាយបានមួយផ្នែកដល់អ្នកចិញ្ចឹម និងអ្នកទទួលទាន។ ចំពោះអាករលើតម្លៃបន្ថែមនេះអស់រយៈពេលជាង ១០ ឆ្នាំមកហើយដែលក្រសួងសេដ្ឋកិច្ច បានសម្រេចផ្តល់ការអនុគ្រោះ ព្រោះបើមិនដូច្នេះទេ អ្នកចិញ្ចឹមសត្វក្នុងស្រុកនឹងជួបបញ្ហាខ្លាំងចំពោះការចំណាយថ្លៃដើម ហើយពេលនាំសាច់សត្វនៅទីផ្សារក៏ឡើងថ្លៃទៅតាមហ្នឹងដែរ ។ ជាមួយគ្នានេះ នៅរៀងរាល់ ២ឆ្នាំម្តង សមាគម តែងតែស្នើសុំដល់រាជរដ្ឋាភិបាលឱ្យបន្តការលើកលែងអាករលើតម្លៃបន្ថែមនេះ ។
យោងតាមសេចក្តីប្រកាសចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ បានបញ្ជាក់ថា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ រហូតដល់ខែធ្នូ ឆ្នាំ២០២៣ រដ្ឋាភិបាលសម្រេចលើកលែងការបង់ពន្ធអាកររយៈពេល២ឆ្នាំ ចំពោះមុខទំនិញដែលជាអាហារមូលដ្ឋាន ដើម្បីជួយសម្រួលជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ប្រកាសនេះមានវិសាលភាពអនុវត្តចំពោះអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសដែលធ្វើការផ្គត់ផ្គង់ក្នុងស្រុកនូវប្រភេទទំនិញដែលជាអាហារជាមូលដ្ឋានសម្រាប់ចិញ្ចឹមជីវិតប្រជាពលរដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ
អ៊ីរ៉ង់ បានបាញ់ទម្លាក់ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/04/2026
វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។
ក្រោយបញ្ចប់ការចុះបញ្ជីទូទាំងប្រទេស ក្រសួងដែនដីបន្តបេសកកម្មផ្សេងទៀត ដើម្បីឱ្យពលរដ្ឋរស់នៅកាន់តែស្រួល តជំនាន់
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 02/04/2026
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបន្តបេសកកម្មធ្វើការងារផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងអស់រស់នៅប្រកបដោយសុខុដុមរមនាទាំងអស់គ្នា និងតជំនាន់




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content