ធនាគារកណ្តាល ៖ ឆ្នាំ២០២១ វិស័យសំណង់នៅកម្ពុជាកើន ១,៤ ភាគរយ ហើយនឹងបន្តកើនឡើង ៥ ភាគរយក្នុងឆ្នាំនេះ

ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជាអះអាងថា វិស័យសំណង់នៅកម្ពុជាមានកំណើន ១,៤ ភាគរយក្នុងឆ្នាំ២០២១ ហើយរំពឹងថានឹងបន្តកើនឡើងថានឹងមានកំណើន ៥ ភាគរយនៅឆ្នាំ២០២២ ដោយសាររំពឹងទុកនៃកំណើនរំហូរទុនវិនិយោគបរទេស និងតម្រូវការក្នុងស្រុក។

យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២១ របស់ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា វិស័យសំណង់នៅកម្ពុជាត្រូវបានប៉ាន់ស្មានថាមានកំណើន ១,៤ ភាគរយ ដែលគ្រាំទ្រដោយគម្រោងសំណង់កំពុងដំណើរការ ក៏ប៉ុន្តែចំនួនតម្លៃ និងផ្ទៃក្រឡាគម្រោងសំណង់ស្នើសុំថ្មីនៅបន្តធ្លាក់ចុះ ៧ ភាគរយ ២៥,៩ ភាគរយ និង ១៧,៧ ភាគរយរៀងគ្នា។

វិស័យអចលនទ្រព្យ ជាពិសេសខុនដូ ដែលកន្លងមកបម្រើឱ្យតម្លៃអនិវាសជននៅតែបន្តទទួលរងសម្ពាធ ប៉ុន្តែក្នុងកម្រិតទាប។ តម្លៃលក់ខុនដូប្រភេទប្រណិត ធម្យម និងសមរម្យត្រូវបានប៉ាន់ស្មានថាថយចុះ ១,៦ ភាគរយ ស្របពេលដែលតម្លៃជួលក៏បានថយចុះផងដែរ។ ចំពោះតម្លៃជួលការិយាល័យទាំងក្នុង និងក្រៅតំបន់ពាណិជ្ជកម្មពុំសូវមានប្រែប្រួលខ្លាំងនោះទេ។

ដោយឡែក តម្លៃជួលហាងទំនិញក្នុងអគារពាណិជ្ជកម្មត្រូវបានប៉ាន់ស្មានថាធ្លាក់ចុះ ៦,១ ភាគរយ ខណៈតម្លៃជួលសម្រាប់ផ្សារបែបសហគមន៍ ហាងលក់ទំនិញនៅតាមដងផ្លូវធំៗ ពុំសូវមានភាពប្រែប្រួលខ្លាំនោះទេ។

របាយការណ៍បានបញ្ជាក់ដូច្នេះថា ៖

«ទោះយ៉ាងណា វិស័យសំណង់ និងអចលនទ្រព្យអាចងើបឡើងវិញឆាប់រហ័ស ដោយសារការកើនមកវិញនៃការវិនិយោគនាពេលខាងមុខ។ វិស័យសំណង់នៅរំពឹងថាមានកំណើន ៥% ដោយសាររំពឹងទុកនៃកំណើនលំហូរទុនវិនិយោគបរទេស និងតម្រូវការក្នុងស្រុកដែលផ្តោតលើទីផ្សារអចលនទ្រព្យដែលមានតម្លៃសមរម្យ»

ទិន្នន័យសំណង់ទូទាំងប្រទេសមានចំនួន ៤ ៣០៣ គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន ១២ ៩៩៨ ០៧២ ម៉ែត្រការ៉េ មានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណជាង ៥,៣ ពាន់លានដុល្លារ បើធៀបនឹងឆ្នាំ២០២០ ថយចុះ ៣១,២១ ភាគរយ។

ឯកឧត្តម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា នៅក្នុងឆ្នាំ២០២១នេះ ទោះបីកម្ពុជាស្ថិតក្នុងបរិការណ៍នៃការរាតត្បាតពីជំងឺកូវីដ១៩ ក្តី ក៏ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅតែបានបន្តចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ ដែលជារបៀបវារៈអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជារបស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិឆ្នាំ២០១៩-២០២៣។

ឯកឧត្តម បានថ្លែងបន្តថា ក្រសួងបានសម្រេចនូវសមិទ្ធផលសំខាន់ៗថ្មីៗជាច្រើនលើការងារកសាងផែនការរូបវ័ន្តក្នុងចក្ខុវិស័យនៃការរៀបចំដែនដី និងនគរូបនីយកម្មគ្រប់កម្រិត ការងារគ្រប់គ្រងសំណង់គ្រប់ប្រភេទ ការងារគ្រប់គ្រងដីធ្លី និងចុះបញ្ជីដីធ្លី ការងារដោះស្រាយវិវាទដីធ្លី ការងារគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រនឹងការងារសម្បទានដីសង្គមកិច្ច និងអភិវឌ្ឍលំនៅឋានតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋមានចំណូលមធ្យម  ចំណូលទាប និងជនងាយរងគ្រោះជាដើម ចូលរួមបង្កើតបាននូវចលករ និងបរិយាកាសល្អប្រសើរសម្រាប់ធុរៈកិច្ច និងការវិនិយោគ ពង្រឹងភាពសុខដុមរមនាក្នុងសង្គម និងជំរុញបង្កើនចំណូលរបស់រដ្ឋដែលជាគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងកាត់បន្ថយភាពក្រីក្រ។

គិតពីចាប់ផ្តើមអនុវត្តឆ្នាំ២០០០ ដល់ដំណាច់ឆ្នាំ២០២១ បានចេញលិខិតអនុញ្ញាតសាងសង់នៅទូទាំងប្រទេសចំនួន៥៧ ៥៩០គម្រោង ផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន១៦៦ ៦២៣ ៨៩១ម២ និងតម្លៃប៉ាន់ស្មានទុនវិនិយោគសរុបប្រមាណជា ៦៦,២ ពាន់លានដុល្លារ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង

ក្រុមហ៊ុនចិន បោះទុនចំនួន ១០ លានដុល្លារ លើដំណាំចេកនៅខេត្តក្រចេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ក្រុមហ៊ុនថ្មីមួយទៀតរបស់ចិន បានចូលមកបោះទុនចំនួន ១០ លានដុល្លារអាម៉េរិក វិនិយោគលើដំណាំចេកនៅក្នុងខេត្តក្រចេះ ភូមិភាគឦសាននៃប្រទេសកម្ពុជា ដែលជាការរួមចំណែកដ៍សំខាន់ក្នុងការផ្តល់ការងារដល់ពលរដ្ឋខ្មែរ ក៍ដូចជាជំរុញរំហូរសេដ្ឋកិច្ចកម្ពុជា​

វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ ជុំទី៣ នឹងវិលត្រឡប់មកវិញនាសប្ដាហ៍ទី២ នៃខែកញ្ញា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/06/2026

វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ នឹងត្រូវប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១-១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ