ដោយសារតែភាពធំធាត់ឡើងនៅក្នុងតំបន់ក្រីក្រ និងលំបាក ជីវភាពខ្សត់ខ្សោយខ្លាំង នាង Perala Manasa ក្រោយបញ្ចប់ថ្នាក់វិស្វករសំណង់ស៊ីវិលរួច បានព្យាយាមរកនឹកវិធីសាស្ត្រក្នុងការជួយរំលែក និងដោះស្រាយបញ្ហារស់នៅរបស់ពលរដ្ឋឥណ្ឌាទាំងឡាយដែលកំពុងខ្វះខាតលំនៅដ្ឋានសមរម្យក្នុងការរស់នៅ។

អ្នកនាង Manasa ជាអ្នកមកពីតំបន់ Telangana ប្រទេសឥណ្ឌា និងជាស្ថាបនិកនៃផ្ទះធ្វើពីកំណាត់លូ ឬហៅថា O-Pod ដែលអភិវឌ្ឍឡើងសម្រាប់ការរស់នៅរបស់ពលរដ្ឋដែលមានចំណូលតិចតួចបំផុត។
ផ្ទះមានទំហំតូចបន្តិចត្រឹមតែ១០ម៉ែត្រការ៉េ ការចំណាយក៏កាន់តែតិចដោយការប្រើប្រាស់កំណាត់លូចំនួនត្រឹមតែ២ប៉ុណ្ណោះ ដើម្បីកសាងបានទៅជាផ្ទះមួយខ្នងដែលមានមួយបន្ទប់ និងមានបរិក្ខារចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃគ្រប់គ្រាន់ដូចជាចង្ក្រានបាយបន្ទប់ទឹក និងបន្ទប់គេង។

O-Pod ដែលមានអង្កត់ផ្ចិតប្រមាណជា២ម៉ែត្រកន្លះមួយនេះទាមទារការកសាងតែត្រឹមតែ១៥ថ្ងៃប៉ុណ្ណោះ ហើយតម្លៃដើមនៃការសាងសង់មានត្រឹមតែ៣០ម៉ឺនរូពី ឬប្រមាណជា៤ពាន់ដុល្លារអាមេរិក ហើយជាពិសេស O-Pod គឺជាផ្ទះចល័តដែលអាចផ្លាស់ប្តូរយកទៅដល់ទីណាក៏បានផងដែរ។
Manala ប្រើពេលជាច្រើនខែក្នុងការឌីសាញ និងអភិវឌ្ឍ O-Pod ប៉ុន្តែនាងធ្លាប់បាននិយាយថា បញ្ហាជាច្រើនដែលនាងបានប្រឈមមុខក្នុងការបើកដំណើរការអាជីវកម្មថ្មីមួយនេះពីព្រោះថាតែនេះគឺជាប្រទេសឥណ្ឌាហើយនាងគឺជាមនុស្សស្រី។ Manala បញ្ជាក់ទៀតថាបញ្ហា និងសំណួរដដែលដែលនាងបានទទួលពីក្រុមវិនិយោគគឺដូចគ្នា ថាតើអ្នកណានឹងចេញមុខមកទទួលខុសត្រូវចំពោះអាជីវកម្មនេះប្រសិនបើវាបរាជ័យ ព្រោះអ្នកគឺជាមនុស្សស្រី ហើយគ្មានឪពុកផងនោះ។
នៅក្នុងដំណាក់កាលដំបូង ការចាប់ផ្តើមឌីសាញ និងសាងសង់ផ្ទះ នាង Manala បានទទួលពាក្យរិះគន់ជាបន្តបន្ទាប់ថាវាគឺជារឿងខ្ជះខ្ជាយលុយកាក់ និងពេលវេលាបំផុត ប៉ុន្តែជាលទ្ធផលនៅពេលបច្ចុប្បន្ននេះនាងបានទទួលការបញ្ជាទិញរហូតទៅដល់រាប់រយខ្នង ហើយមិនមែនតែពីអតិថិជនដែលជាពលរដ្ឋក្រីក្រប៉ុណ្ណោះទេ សូម្បីតែក្រុមអ្នកវិនិយោគសណ្ឋាគារ និងអ្នករកស៊ីផ្នែកអចលនទ្រព្យនៅទូទាំងប្រទេសឥណ្ឌាក៏បញ្ជាទិញដូចគ្នា៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
នាយករដ្ឋមន្ត្រីហុងគ្រីជាប់ឆ្នោតថ្មី ប្រកាសរំដោះទូរទស្សន៍រដ្ឋចេញពីឥទ្ធិពលអ្នកនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/04/2026
បេក្ខភាពជាប់ឆ្នោតថ្មីដែលនឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីហុងគ្រីជាផ្លូវការក្នុងពេលបន្តិចទៀតនេះ លោក Peter Magyar បានប្តេជ្ញាថា នឹងផ្អាកប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានរបស់ស្ថានីយទូរទស្សន៍រដ្ឋ (MTVA)
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content