ស្វែងយល់ពីហេតុផលសំខាន់ៗដែលអង្គការណាសា សាងសង់ប៉មធំៗផ្ទុកទឹកនៅតាមទីតាំងបង្ហោះផ្កាយរណប

គ្រប់ពេលដែលអង្គការណាសាធ្វើការបាញ់បង្ហោះគ្រាប់រ៉ូកែត ឬផ្កាយរណបចេញពីទីតាំងបាញ់បង្ហោះ ឬហៅថាស្ថានីយបាញ់ផ្កាយរណបជាធម្មតាម៉ាស៊ីនដ៏ធំរបស់យានទាំងនោះបានបញ្ចេញហ្គាសឆាបឆេះយ៉ាងសន្ធោរសន្ធៅ។

ជាទូទៅ ប្រសិនបើមនុស្សធម្មតាដែលឈរនៅក្បែរទីតាំងនោះ កម្លាំងសម្លេងរំខានរបស់ម៉ាស៊ីនមិនត្រឹមតែធ្វើឲ្យបែកក្រដាសត្រចៀកនោះទេ វាថែមទាំងអាចកាត់ផ្ដាច់ជីវិតពួកគេបានយ៉ាងងាយបំផុតផងដែរ។ ដូច្នេះ ដើម្បីជៀសវាងនូវហេតុការណ៍គ្រោះថ្នាក់ដោយសារការឆាបឆេះ ឬគ្រោះថ្នាក់ណាមួយទៅលើក្រុមអាកាសយានិក អង្គការណាសាបានរកឃើញវិធីសាស្ត្រមួយដែលដំណើរការជាប្រព័ន្ធក្នុងការទប់ស្កាត់បញ្ហារំខាន ទាំងសម្លេង និងអគ្គីភ័យនៅនឹងកន្លែងបាញ់បង្ហោះតែម្តង។

ជាដំណោះស្រាយ អង្គការណាសាបានធ្វើការសាងសង់នូវប៉មផ្ទុកទឹកធំៗនៅក្បែរទៅនឹងទីតាំងបាញ់បង្ហោះដោយមានផ្ទុកជាមួយនឹងទឹកជាងមួយលានផោន ឬប្រហែលជា៤៥ម៉ឺនហ្គាឡុង ស្មើនឹងប្រមាណជាង២ពាន់លានម៉ែត្រគូប ហើយរៀងរាល់ពេលដែលមានព្រឹត្តិការណ៍បាញ់បង្ហោះគ្រាប់រ៉ូកែតទឹកទាំងនោះត្រូវបានបញ្ចេញមកភ្លាមៗដោយប្រើប្រាស់រយៈពេលខ្លីបំផុតត្រឹមតែ៤០វិនាទីប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ បើទោះបីជាកិច្ចការងាររបស់អង្គការណាសាលើការបាញ់បង្ហោះគ្រាប់រ៉ូកែតដែលប្រើប្រាស់បច្ចេកវិទ្យាដ៏ស្មុគ្រស្មាញក៏ដោយ ប៉ុន្តែវាគឺជារឿងគួរឲ្យចាប់អារម្មណ៍បំផុត ពីព្រោះថាបញ្ហា និងឧបសគ្គមួយចំនួនអង្គការណាសាគឺអាចប្រើប្រាស់វិធីសាស្ត្រងាយៗសាមញ្ញប៉ុណ្ណោះមកដោះស្រាយនិងទទួលបានប្រសិទ្ធភាពខ្ពស់បំផុតហើយគិតមកដល់ពេលនេះណាសានៅតែបន្តប្រើប្រាស់វិធីបែបនេះនៅគ្រប់ទីតាំងបាញ់បង្ហោះសំខាន់ៗរបស់ខ្លួននៅឡើយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងរយៈពេល​ ២ថ្ងៃ ក្រោយអាក់ខាន ៧ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទៅដល់ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃ ក្រោយអាក់ខានអស់រយៈពេល៧ឆ្នាំ

ទេសចរកម្ពុជា ទៅប្រទេសវៀតណាម​ កើន​ឡើងខ្លាំង ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ភ្ញៀវទេសចរកម្ពុជា ​បាន​ឈរ​នៅ​លំដាប់ទី ៥ ក្នុងចំណោម​ទេសចរបរទេស​ដែល​បាន​ចូលទស្សនា​ប្រទេសវៀតណាម​ច្រើន​ជាង​គេបំផុត​ក្នុងរយៈ​ពេល ៥ ខែដំបូង​នៃ​ឆ្នាំ ២២០២៦នេះ ពោលគឺ​កើន​ឡើង​ ៤០ ភាគរយ ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំមុន

អ្នកជំនាញ ៖ កសិករគួរជីកស្រះក្បែរចំការដំណាំ ដើម្បីទទួលបានផលចំណេញជាប់ពេញមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ទឹក គឺជាកត្តាដ៏សំខាន់មួយក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចជាសម្រាប់តម្រូវការធ្វើកសិកម្មដែលមាននាទីក្នុងការស្រោចស្រពដំណាំគ្រប់ប្រភេទផងដែរ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង SME នៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង សហគ្រាសធុនតូច និងមធ្យម នៅខេត្តកំពង់ធំ

តម្លៃមាស អាចហក់ឡើងមកវិញទៅដល់ ៧២០០ ដុល្លារ/មួយតម្លឹងក្នុងឆ្នាំ ២០២៦ នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

បន្ទាប់ពីតម្លៃមាសបានហក់ឡើងយ៉ាងគំហុករហូតដល់ ៦៤ ភាគរយ កាលពីឆ្នាំ ២០២៥ កន្លងមក លោហៈធាតុដ៏មានតម្លៃបំផុតនេះកំពុងស្ថិតនៅលើគន្លងទៅរកកំណើនជាប្រវត្តិសាស្ត្រម្តងទៀត

ការវាយប្រហារគ្នាថ្មីៗរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ​រុញឱ្យតម្លៃប្រេងឡើងថ្លៃជិត ៣ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

តម្លៃប្រេងហក់ឡើងថ្លៃជិត ៣ ភាគរយ នៅក្នុងទីផ្សាអាស៊ី បន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលជាច្រើនដងទៅកាន់អ៊ីស្រាអែល ដែលធ្វើឱ្យមានការធ្លាក់ចុះនៃក្តីសង្ឃឹមក្នុងការចរចាបញ្ចប់ជម្លោះ

ធីភីស៊ីភីហ្សា-TPC Pizza បង្ហាញវត្តមានដើម្បីផ្តល់ជូនសហគមន៍កាន់តែប្រសើរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ធីភីស៊ី ភីហ្សា-The Pizza Cambodia ក្រុមការងារបានធ្វើកិច្ចពិភាក្សាជាមួយ អង្គការផ្កាយសមុទ្រកម្ពុជា (ISF Cambodia) ក្នុងនាមជាដៃគូសហការគ្នាដើម្បីផ្តល់ជំនួយគាំទ្រអង្គការ

ហែលឆ្លងឧបសគ្គ ២០ឆ្នាំ៖ «បូទីកា» បង្ហាញភាពរឹងមាំក្នុងវិស័យសំណង់ និងប្តេជ្ញាចិត្តពង្រឹងសមត្ថភាពផលិត ដើម្បីឈានទៅរកការនាំចេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ហែលឆ្លងឧបសគ្គ ២០ឆ្នាំ៖ «បូទីកា» បង្ហាញភាពរឹងមាំក្នុងវិស័យសំណង់ និងប្តេជ្ញាចិត្តពង្រឹងសមត្ថភាពផលិត ដើម្បីឈានទៅរកការនាំចេញ

ចិញ្ចឹមក្ងានស្រែរកចំណូលបានច្រើនចូលគ្រួសារ និងមានទីផ្សារល្អថែមទៀត

ជំនួញ, ព្រឹត្តិការណ៍

• 08/06/2026

ជាទូរទៅក្ងានស្រែមួយក្បាល មានទម្ងន់ជាមធ្យមចន្លោះពី ៣.៥០ គីឡូក្រាមទៅដល់ ៥.០០គីឡូក្រាម មានតម្លៃចន្លោះពី ០៨ ម៉ឺនរៀលទៅដល់ ១២ ម៉ឺនរៀលក្នុងមួយក្បាល ដែលធ្វើឱ្យកសិកររកចំណូលបានច្រើន និងមានតម្រូវការទីផ្សារខ្ពស់ទៀតផង

កម្ពុជា-ចិន ជំរុញការតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យដើមកំណើតទំនិញតាមទម្រង់​អេឡិចត្រូនិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 05/06/2026

កម្ពុជា-ចិន ជំរុញការតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យដើមកំណើតទំនិញ តាមទម្រង់​អេឡិចត្រូនិក ដើម្បីពន្លឿន និងសម្រួលពាណិជ្ជកម្ម