Rothschild ៖ ត្រកូលគ្រួសារដែលមានទ្រព្យសម្បត្តិច្រើនបំផុតក្នុងប្រវត្តិសាស្ត្រនៅលើផែនដី

ជាធម្មតា ការកំណត់សំគាល់បុគ្គលណាមួយថាជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភគឺជារឿងងាយស្រួលណាស់ ប៉ុន្តែក្រុមមហាសេដ្ឋីលើសកលលោកនាពេលបច្ចុប្បន្ននេះ យើងអាចមើលឃើញថាត្រូវបានបែងចែកទៅជា៣ក្រុមខុសគ្នា ដែលក្នុងនោះមានប្រភេទក្រុមសេដ្ឋីដែលរកចំណូលបានច្រើនពីជំនាញដែលខ្លួនចូលចិត្ត ដូចជាក្រុមតារាចម្រៀង តារាបាល់ទាត់ជាដើម ក្រៅពីនោះក្រុមមហាសេដ្ឋីដែលរកប្រាក់ចំណូលបានមកពីការខិតខំប្រឹងប្រែងរបស់ខ្លួនដូចជា Bill Gate, Warrent Buffet និង Elon Musk ជាដើម។

ដោយឡែកក្រុមមនុស្សទី៣ដែលមហាសេដ្ឋីរកប្រាក់ចំណូលបានបន្សល់មកពីទ្រព្យសម្បត្តិរបស់ក្រុមគ្រួសារ និងការវិនិយោគធំៗដូចជាក្រុមគ្រួសាររបស់ Walton Family នៃក្រុមហ៊ុន Walmart,  Buffet Family នៃក្រុមហ៊ុន Berkshire Hathaway និង Agneli family នៃក្រុមហ៊ុន Exor ជាដើម។

តើអ្នកដឹងទេវថា នៅមានប្រភេទក្រុមមនុស្សមួយប្រភេទទៀតដែលគេជឿជាក់ថាកំពូលមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនបំផុតលើសពីអ្វីដែលយើងអាចស្រម៉ៃឃើញ ហើយពួកគេគឺស្ថិតនៅក្នុងពូជនៃត្រកូលកំពូលមហាសេដ្ឋី Rothschild ដែលមិនសូវជាបានគេចេញផ្សាយ និងបង្ហាញមុខមាត់ជាសាធារណៈដូចក្រុមសេដ្ឋីផ្សេងឡើយ។

Rothschild ជាត្រកូលកំពូលមហាសេដ្ឋីដែលអាចនិយាយបានថា ជាអ្នកមានទ្រព្យសម្បត្តិច្រើនបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិចាប់តាំងតែពីដើមកំណើតរបស់ពួកគេកាលពីឆ្នាំ១៧៤៤ និងនៅតែបន្តជាក្រុមត្រកូលគ្រួសារដែលមានទ្រព្យសម្បត្តិច្រើនបំផុតលើភពផែនដីយើងនាពេលបច្ចុប្បន្ននេះ​ និងមានរូបភាពជាអង្គភាពហិរញ្ញវត្ថុអន្តរជាតិដ៏ធំ និងចាក់ស្រេះនៅក្នុងបណ្តាញហិរញ្ញវត្ថុស្ទើរពាសពេញពិភពលោក ជាពិសេសជាចំណែកហ៊ុននៅគ្រប់ធនាគារធំៗលើលោកព្រមទាំងបណ្តាក្រុមហ៊ុនស្ទើរគ្រប់វិស័យ និងគ្រប់តំបន់ផងដែរ។

ត្រកូលគ្រួសារនេះរស់នៅក្នុងឋានៈ ឬរបៀបរស់នៅមួយដែលដាច់ដោយឡែកពីគេ ពីព្រោះថាមិនមានមហាសេដ្ឋីលើលោកបច្ចុប្បន្នរូបណាឡើយដែលអាចមានទ្រព្យសម្បត្តិក្នុងកម្រិតប្រហាក់ប្រហែលនឹងពួកគេ។​ មានការស្រាវជ្រាវមួយបានអះអាងអំពីទ្រព្យសម្បត្តិរបស់ត្រកូល Rothschild ដោយក្នុងនោះមួយភាគធំជឿជាក់ថា Rothschild កំពុងគ្រប់គ្រងហិរញ្ញវត្ថុមួយភាគធំរបស់ពិភពលោក ហើយទោះបីជាមិនអាចកំណត់បាននូវទំហំទ្រព្យពិតប្រាកដក្តី ប៉ុន្តែអ្នកជំនាញជាច្រើនហ៊ានអះអាងថាទំហំទ្រព្យរបស់ Rothschild អាចមានពី៥០០ទ្រីលានដុល្លារ​ ឬអាចទៅដល់ពាក់កណ្តាលនៃទ្រព្យសម្បតិ្តនៃពិភពលោកទាំងមូល ប៉ុន្តែក៏មានប្រភពខ្លះអះអាងដែរថាទ្រព្យសម្បត្តិរបស់ពួកគេមានត្រឹមតែពី៥០០ពាន់លានដុល្លារទៅដល់១ទ្រីលានដុល្លារប៉ុណ្ណោះ ពោលក៏នៅតែច្រើនជាងដាច់ជាងបណ្តាមហាសេដ្ឋីកំពូលលោកដូចជាលោក Elon Musk, Bill Gate ឬ Mark Zuckerberg នៅឡើយ។

ជារៀងរាល់ឆ្នាំ អាជីវកម្មរបស់ត្រកូល Rothschild បានបន្តពង្រីកខ្លួនទៅតាមបណ្តាក្រុមហ៊ុនពាណិជ្ជកម្ម​ និងសេវាកម្មកាន់តែច្រើនឡើងប៉ុន្តែសមាជិកនៃត្រកូលគ្រួសារនេះមិនសូវជាអ្នកនិយមបង្ហាញសមាសភាព ឬបង្ហាញពីទ្រព្យសម្បត្តិពិតរបស់ពួកគេឡើយ ហើយភាគច្រើនកំពុងបន្តរស់នៅយ៉ាងសាមញ្ញទាំងការចាយវាយប្រចាំថ្ងៃ និងជីវិតរស់នៅ។

រំលឹកអំពីប្រវត្តិរបស់ត្រកូល Rothschild ដែលពួកគេមានដើមកំណើតឡើងកាលពីសតវត្សរ៍ទី១៨ ក្នុងឆ្នាំ១៧៤៤នៅក្នុងប្រទេសអាល្លឺម៉ង់។ ត្រកូល Rothschild ចាប់ផ្តើមល្បីសុះសាយចាប់ពីឆ្នាំ១៧៦០នៅពេលដែលធនាគារក្នុងស្រុកមួយត្រូវបានបង្កើតឡើងដោយពួកគេនាទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់ ហើយក្រោយមកកូនប្រុសទាំង៥របស់ត្រកូលគ្រួសារជំនាន់ដំបូងបាននាំយកប្រតិបត្តិការធនាគារនេះទៅពង្រីកអាជីវកម្មនៅតាមបណ្តាប្រទេសផ្សេងៗទៀតក្នុងតំបន់អឺរ៉ុបដូចជា អង់គ្លេស និងបារាំងជាដើម ជាពិសេសនៅអំឡុងពេលនៃការធ្វើសង្គ្រាមនានាកាលពីដើមសតវត្សរ៍ទី១៩នៅក្នុងតំបន់ដោយក្រុមត្រកូល Rothschild នេះ គឺជាអ្នកផ្តល់កំចីយ៉ាងសន្ធឹកសន្ធាប់ទៅឲ្យបណ្តារដ្ឋាភិបាលនៃប្រទេសជាច្រើនរួមទាំងការផ្តល់កម្ចីទាំងសងខាងនៅក្នុងសង្គ្រាមប្រឆាំងគ្នាតែមួយផងដែរ។

ទោះបីជាយ៉ាងណាក្តីមិនមានព័ត៌មានជាផ្លូវការណាមួយដែលបញ្ជាក់អំពីទ្រព្យសម្បត្តិរបស់ត្រកូល Rothschild ឬអាជីវកម្មទាំងអស់ដែលពួកគេគ្រប់គ្រង ឬមានចំណែកហ៊ុនក្តី ប៉ុន្តែគ្រប់គ្នាហ៊ានអះអាងបានថាត្រកូល Rothschild នៅតែជាក្រុមមនុស្សដែលមានទ្រព្យសម្បត្តិច្រើនបំផុតរបស់ភពផែនដី និងក្នុងចំណោមមហាសេដ្ឋីទាំងឡាយក្នុងប្រវត្តិមនុស្សជាតិ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង