Algorithims គឺជាប្រព័ន្ធគណនា និងក្បួនដោះស្រាយដ៏មានប្រសិទ្ធភាពបំផុត និងត្រូវបានប្រើប្រាស់ស្ទើរគ្រប់ទីកន្លែង គ្រប់កិច្ចការងាររបស់មនុស្សទូទៅ បើទោះបីជាមនុស្សភាគច្រើនមានភាពលំបាកដើម្បីយល់ពីអត្ថន័យរបស់វាក៏ដោយ។ សម្រាប់ក្រុមមនុស្សរកលុយតាមហ្វេសប៊ុក យូធូប ឬបណ្តាញសង្គមនានា បច្ចេកវិទ្យា Algorithms ត្រូវបានប្រើប្រាស់យ៉ាងទូលាយដើម្បីឲ្យពួកគេអាចរកចំណូលដល់ទៅរាប់លានដុល្លារជារៀងរាល់ខែពីវីដេអូដែលពួកគេបានផលិត។ នេះគ្រាន់តែជាផ្នែកមួយនៃសកម្មភាព សេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែល Algorithms អាចទាញយកចំណូលប៉ុណ្ណោះ ពីព្រោះថា Algorithms បានជួយសេដ្ឋកិច្ចពិភពលោកដំណើរការបានយ៉ាងរលូននាពេលបច្ចុប្បន្ននេះធៀបទៅនឹងសេដ្ឋកិច្ចពិភពលោកកាលពីសម័យបុរាណកាល។

តើ Algorithms កើតឡើងតាំងពីពេលណា ហើយវាគឺជាអ្វីឲ្យពិតប្រាកដ?
អត្ថន័យរបស់ Algorithm ដែលអាចពន្យល់ឲ្យងាយស្រួលនោះគឺថាការរៀបចំនៃប្រព័ន្ធប្រតិបត្តិ ឬរបៀបគណនាមួយជាគំរូដែលអាចយកទៅដោះស្រាយបញ្ហា និងបញ្ចប់ការងារណាមួយឲ្យបានជោគជ័យ ហើយអាចប្រើប្រាស់ដោយអ្នកផ្សេងទៀតតាមរយៈគំរូដូចគ្នានេះ។

ពាក្យនេះមិនមែនកើតឡើងក្នុងសម័យកាលទំនើបនេះឡើយ ពោលគឺវាបានកើតឡើងតាំងតែពី៩០០ឆ្នាំមុន នេះបើយោងតាមការស្រាវជ្រាវមួយដោយទូរទស្សន៍ BBC ។ ពាក្យ Algorithm គឺជាពាក្យក្លាយដែលកើតចេញដំបូងពីឈ្មោះរបស់កំពូលអ្នកប្រាជ្ញគណិតវិទ្យាជនជាតិពែរ្សម្នាក់ដែលមានឈ្មោះថា Muhammad ibn Musa al-Khwarizmi។ គាត់បានចាប់កំណើតនៅអំឡុងឆ្នាំ៧៨០នៃគ្រឹស្តសករាជនៅក្នុងតំបន់មួយដែលបច្ចុប្បន្នគឺជាប្រទេសឧបេគីស្ថាន។

ក្រោយមកគាត់ត្រូវបានគេហៅឈ្មោះត្រឹមតែ Al-Khwarizmi ក្នុងពេលដែលគាត់មានតំណែងដ៏ខ្ពស់មួយនៅក្នុងវិទ្យាស្ថានអ្នកប្រាជ្ញអំឡុងសតវត្សរ៍ទី៩នៅក្នុងទីក្រុងបាដាដ ហើយជាទីកន្លែងដែលគាត់បានសិក្សាស្រាវជ្រាវ និងចែករំលែកនូវរបៀបគណនាតាមបែបគណិតវិទ្យាតារាសាស្ត្រ ភូមិសាស្ត្រ ព្រមទាំងរបៀបនៃការធ្វើគំនូសតាងទៅកាន់ក្រុមអ្នកប្រាជ្ញផ្សេងទៀត ហើយជាពិសេសគាត់ក៏បានសរសេរនិងផលិតសៀវភៅមួយដែលត្រូវបានគេហៅថា Concerning the Hindu Art of Reckoning។
ប៉ុន្តែអស់រយៈកាល ៣០០ឆ្នាំក្រោយមកទើបសៀវភៅមួយក្បាលនេះត្រូវបានគេប្រទះឃើញឡើងវិញ ហើយត្រូវបានបកប្រែទៅជាភាសាឡាតាំងព្រមទាំងភាសាហិណ្ឌូ និងអារ៉ាប់ផងដែរ សម្រាប់បណ្តាប្រទេសលោកខាងលិចអាចអានយល់បានដែលក្រោយមកវាត្រូវបានប្រើប្រាស់ជំនួសឲ្យលេខរ៉ូម៉ាំងរបស់ក្រិកដែលមិនសូវទទួលបានការទទួលស្គាល់ខ្លាំងក្លានៅឡើយនោះផង។
ប្រព័ន្ធលេខរបស់ហិណ្ឌូ និងអារ៉ាប់បញ្ចូលគ្នានេះត្រូវបានពណ៌នាយ៉ាងលំអិតនៅក្នុងក្បួនមូលដ្ឋានគ្រិះរបស់លោក Al-Khwarizmi ដែលក្នុងនោះក៏មានតួលេខដែលយើងកំពុងប្រើប្រាស់បច្ចុប្បន្នផងដែរ។ សៀវភៅដែលបានបកប្រែជាភាសាឡាតាំងក្រោយមកត្រូវបានប្តូរឈ្មោះទៅជាឈ្មោះរបស់លោក Al-Khwarizmi ប៉ុន្តែត្រូវបានសរសេរជា Algoritmi ជាភាសាឡាតាំង ដែលនេះជាពាក្យដើមដំបូងបំផុតដែលបានប្រែក្លាយទៅជាពាក្យ Algorithm។
សៀវភៅរបស់គាត់បានធ្វើក្លាយឧបករណ៍កែប្រែ និងបដិវត្តដ៏សំខាន់នៃមុខវិជ្ជាគណិតវិទ្យាទៅកាន់ពិភពលោកខាងលិចដោយវាបានបង្ហាញពីរបៀបនៃការដោះស្រាយបញ្ហាស្មុគស្មាញតាមរយៈវិធីសាស្ត្រសាមញ្ញបំបែកជាផ្នែកតូចៗ និងដោះស្រាយវាម្តងមួយៗ។
នៅសតវត្សរ៍ទី១៣ពាក្យ Algorithm បានក្លាយជាពាក្យផ្លូវការរបស់អង់គ្លេស ប៉ុន្តែរហូតដល់ចុងសតវត្សរ៍ទី១៩ ទើបពាក្យនេះត្រូវបានគេដាក់និយមន័យ ឬហៅថាវាថាជាវិធីសាស្ត្រដោះស្រាយបញ្ហាតាមគោលករណ៍ពីមួយជំហ៊ានទៅមួយជំហ៊ាន ហើយឈានមកដល់ដើមសតវត្សរ៍ទី២០ អ្នកប្រាជ្ញគណិតវិទ្យាអង់គ្លេសលោក Alan Turing បានទាញយកទ្រឹស្តីរបស់ Algorithm ទាំងអស់មកបញ្ចូលនៅក្នុងការប្រើប្រាស់របស់ប្រព័ន្ធម៉ាស៊ីនមួយដែលអាចគណនាលេខក្នុងកម្រិតលំបាកខ្លាំង និងមានប្រសិទ្ធភាព ដែលគ្រានោះហើយម៉ាស៊ីនឆ្លាតវ៉ៃនេះបានក្លាយទៅជាដើមកំណើតដំបូងនៃប្រព័ន្ធកំព្យូទ័រដែលយើងប្រើប្រាស់សព្វថ្ងៃ។ បច្ចុប្បន្ននេះ Algorithm ត្រូវបានប្រើប្រាស់នៅស្ទើរគ្រប់កិច្ចការងារស្ទើរតែទាំងអស់នៅក្នុងជីវិតរស់នៅរបស់យើងសព្វថ្ងៃដូចដែលបានរៀបរាប់ខាងលើចាប់រាប់ពីរបៀបនៃការរៀបចំភោជនីយដ្ឋានរបៀបនៃការរៀបចំប្រតិបត្តិការខាងក្នុងការស្វែងរកព័ត៌មានលើអនឡាញការស្វែងរកផែនទីកម្មវិធីទូរស័ព្ទ និងការផ្សព្វផ្សាយអាជីវកម្មនៅលើបណ្តាញអនឡាញព្រមទាំងអ្វីៗជាច្រើនទៀតស្ទើររាប់មិនអស់៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ប្រធានាធិបតីប៊ុលហ្គារីអះអាងថា បញ្ហានៅអ៊ីរ៉ង់ មិនអាចគំរាមកំហែងដល់សន្តិសុខជាតិរបស់ខ្លួនឡើយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/03/2026
ថ្នាក់ដឹកនាំកំពូលរបស់ ប៊ុលហ្គារី អះអាងថា គ្មានការគំរាមកំហែង ឬគ្រោះថ្នាក់ណាមួយដែលអាចប៉ះពាល់ដល់បញ្ហាសន្តិសុខជាតិរបស់ប៊ុលហ្គារីនោះឡើយ បើទោះជាជម្លោះយោធារវាងសហរដ្ឋអាម៉េរិក អ៊ីស្រាអែល និងអ៊ីរ៉ង់នៅតែបន្តភាពតានតឹងក៏ដោយ
ពង្រីកខ្លួនកាន់តែធំក្នុងតំបន់អាស៊ី ឌឹហឺស្ស បានបិទបញ្ចប់ការទិញយកក្រុមហ៊ុន CJ Feed & Care ដោយជោគជ័យ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 04/03/2026
ក្រុមហ៊ុន De Heus Animal Nutrition បានប្រកាសបញ្ចប់ការទិញយកក្រុមហ៊ុន CJ Feed & Care ពីក្រុមហ៊ុន ស៊ីជេ ជែលជីដាង ដោយជោគជ័យ
ធនាគារ អេភីឌី ពង្រឹងសមត្ថភាពធនាគារអន្តរជាតិ តាមរយៈភាពជាដៃគូជាមួយ BNY
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 04/03/2026
ធនាគារ អេស៊ា-ប៉ាស៊ីហ្វិក ឌីវេឡុបមេន (ធនាគារ អេភីឌី) បានប្រកាសពីសមិទ្ធផលយុទ្ធសាស្ត្រដ៏សំខាន់មួយ តាមរយៈកិច្ចសហការជាមួយ BNY សម្រាប់ការបង្កើតគណនីប្រាក់ដុល្លាអាម៉េរិកទូទាត់ប្រតិបត្តិការអន្តរជាតិ
គណៈកម្មាការរៀបចំដែនដី និងនគរូបនីយកម្ម រៀបចំប្លង់គោលនៃការប្រើប្រាស់ដីនៅតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 03/03/2026
គណៈកម្មាការរៀបចំដែនដី និងនគរូបនីយកម្ម រៀបចំកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងប្លង់គោល នៃការប្រើប្រាស់ដីនៅតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ដើម្បីស្ទួយជីវភាពអ្នកស្រុកអង្គរ និងអ្នកបឹងទន្លេសាប




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content