ម៉ាឡេស៊ី ៖ ប្រទេសម៉ាឡេស៊ីចាប់ផ្តើមនាំចេញសាច់មាន់ដំបូងទៅកាន់ប្រទេសសិង្ហបុរី បន្ទាប់ពីផ្អាកការនាំចេញដោយសារក្តីបារម្ភចំពោះការផ្គត់ផ្គង់ក្នុងស្រុក ដែលមានអតិផរណា ព្រោះតែកសិករបោះបង់ការចេញបសុបក្សី ដោយសារផលប៉ះពាល់នៃចំណីឡើងថ្លៃ។
ចំណាត់ការរបស់រដ្ឋាភិបាលម៉ាឡេស៊ី គឺដើម្បីធ្វើឱ្យមានស្ថិរភាពការផ្គត់ផ្គង់សាច់មាន់នៅក្នុងស្រុកបានឡើងវិញ ប៉ុន្តែវាមិនបានបញ្ចប់បញ្ហារបស់អ្នកប្រើប្រាស់នោះទេ ខណៈដែលតម្លៃនៅតែបន្តកើនឡើង។

អ្នកលក់បាយសាច់មាន់នៅប្រទេសិង្ហបុរី អ្នកស្រី Nasruna Rahmat អាយុ ៤៧ ឆ្នាំ បាននិយាយប្រាប់បណ្តាញព័ត៌មាន The Straits Times របស់់សិង្ហបុរីថា អ្នកស្រីចំណាយប្រាក់ទិញមាន់ក្នុងតម្លៃខ្ពស់ជាងតម្លៃកាលពីខែមេសា សម្រាប់បរិមាណសាច់មាន់ទម្ងន់ ១ គីឡូក្រាមដូចគ្នា ដោយមានកំណើន ២ រីងហ្គីត (ប្រហែល៦៣សេនដុល្លារសិង្ហបុរី)។
អ្នកស្រីនិយាយថា ៖
“ការផ្គត់ផ្គង់បានត្រឡប់ទៅធម្មតាវិញ ប៉ុន្តែតម្លៃភាគច្រើនបានហក់ឡើង។ យើងគ្មានជម្រើសអ្វីក្រៅពីកែសម្រួលតម្លៃ «បាយសាច់មាន់ (chicken rice)» របស់យើងមក ៦,៥០ រីងហ្គីត(RM6.50) ក្នុងមួយពេលទេ ដែលវាពីមុនគឺ ៦ រីងហ្គីត (RM6)”

កាលពីដើមខែនេះ រដ្ឋាភិបាលម៉ាឡេស៊ីបានប្រកាសថា ខ្លួនកំពុងបង្កើតឃ្លាំងស្តុកមាន់ទាំងមូល ដែលជាវិធានការមួយក្នុងចំណោមវិធានការរយៈពេលខ្លី ក្នុងការដោះស្រាយបញ្ហាកង្វះការផ្គត់ផ្គង់អាហារ និងការកើនឡើងតម្លៃ។ ការនាំចេញដំបូង តាមរយៈការដឹកជញ្ជូនតាមកុងតឺន័រ មានសាច់មាន់ចំនួន ២១ តោនបានមកដល់នៅថ្ងៃសៅរ៍ (ថ្ងៃទី១៨ខែមិថុនា) ខណៈដែលការដឹកជញ្ជូនបន្ទាប់នឹងមកដល់នៅថ្ងៃចន្ទទៅកាន់ប្រទេសសិង្ហបុរី។ ម៉ាឡេស៊ីប្រើប្រាស់សាច់មាន់ជិត ៣៨០០ តោនក្នុងមួយថ្ងៃ។ នេះបើតាមកាសែត Straits Times។
ចំណីសត្វនាំចូលដែលតម្លៃរបស់វា បានកើនឡើងប្រហែល ៧០ ភាគរយ ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនបានចាប់ផ្តើម ដែលគឺជាកត្តាចម្បងក្នុងការជំរុញឱ្យតម្លៃផលិតកម្មមាន់ក្នុងស្រុកកើនឡើង ជាពិសេសជាមួយនឹងប្រាក់រីងហ្គីតធ្លាក់ចុះយ៉ាងខ្លាំង។ កត្តានេះនាំឱ្យកសិករមួយចំនួនឈប់ផលិតក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ហើយប៉ះពាល់ដល់ការផ្គត់ផ្គង់ ដែលធ្វើឱ្យតម្លៃមាន់ឡើងថ្លៃ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ខេត្តសម្បូរប្រេងកាតបំផុតមួយរបស់កាណាដា គ្រោងធ្វើប្រជាមតិដើម្បីស្វែងការផ្តាច់ខ្លួនចេញពីប្រទេស
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/05/2026
ខេត្ត Alberta ដែលជាទីតាំងសម្បូរប្រេងកាតបំផុតរបស់ប្រទេសកាណាដា និងស្ថិតក្នុងតំបន់សម្បូរធនធានរ៉ែកម្រប្រចាំប្រទេស អាចនឹងធ្វើការបោះឆ្នោតដើម្បីស្ទង់ប្រជាមតិក្នុងគោលបំណងស្នើសុំបំបែកខ្លួនចេញពីប្រទេស

អ៊ីនធើណិត 5G សាកល្បងជំហានដំបូងនៅកម្ពុជា បង្ហាញថា អ្នកប្រើប្រាស់ប្រព័ន្ធចល័តកម្ពុជា នាំមុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/05/2026
ប្រទេសកម្ពុជាទើបតែបោះជំហានប្រើប្រាស់អ៊ីនធើណិតល្បឿនលឿនជំនាន់ទី ៥ (5G) ជាលើកដំបូងកាលពីដើមឆ្នាំ ២០២៦នេះ ដែលជាដំណាក់កាលនៃការប្រើប្រាស់សាកល្បងនៅក្នុងរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប។

មោទនភាព ៖ កម្ពុជា ជាប់ចំណាត់ថ្នាក់១លេខលើពិភពលោកជាប្រទេសដែលនិរន្តរភាពដីធ្លី និងមានធនធានល្អជាងគេ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 22/05/2026
កម្ពុជា ជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងនៅលើពិភពលោកជាប្រទេសដែលមាននិរន្តរភាពដីធ្លី និងធនធានធម្មជាតិល្អបំផុត ។

សហរដ្ឋអាម៉េរិក ប្រើមីស៊ីលទំនើបអស់ច្រើនជាង អ៊ីស្រាអែល ក្នុងប្រតិបត្តិការនៅអ៊ីរ៉ង់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 22/05/2026
នៅក្នុងអំឡុងពេលមានជម្លោះយោធាជាមួយប្រទេសអ៊ីរ៉ង់ សហរដ្ឋអាម៉េរិកបានទទួលរងនូវបន្ទុកមួយចំណែកធំនៃបេសកកម្មការពារដែនអាកាសសម្ព័ន្ធមិត្ត ដោយបានប្រើប្រាស់យ៉ាងច្រើននូវគ្រាប់មីស៊ីលស្ទាក់ចាប់កម្រិតខ្ពស់របស់ខ្លួន




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content