ធនាគារ SME និងគ្រឹះស្ថានហិរញ្ញវត្ថុដៃគូចំនួន១៩ ត្រៀមខ្លួនរួចរាល់ដើម្បីទទួលសំណើសុំឥណទានពីវិស័យទេសចរណ៍ក្រោមថវិកាសរុបចំនួន ១៥០ លានដុល្លារ

ភ្នំពេញ ៖ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ តទៅ ធនាគារសហគ្រាសធុនតូច​ និងមធ្យម កម្ពុជា (ធនាគារ SMEs) និង គ្រឹះស្ថានហិរញ្ញវត្ថុជាដៃគូចំនួន ១៩ បានត្រៀមខ្លួនរួចរាល់ និងប្រកាសចាប់ផ្តើមទទួលសំណើសុំឥណទាន ក្រោមគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ ជាមួយនឹងគម្រោងថវិកាសរុបចំនួន ១៥០ លានដុល្លារអាមេរិក។

វិស័យទេសចរណ៍បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក៏ដូចជាបង្កើតការងារសម្រាប់ប្រជាពលរដ្ឋកម្ពុជា។ ជាអកុសល ក្នុងអំឡុងឆ្នាំ២០២០ និងឆ្នាំ២០២១, វិស័យទេសចរណ៍បានធ្លាក់ចុះជាគំហុក ដោយសារឥទ្ធិពលនៃជំងឺកូវីដ-១៩ និងបានបណ្តាលឲ្យសហគ្រាសជាច្រើនក្នុងវិស័យនេះមានការវិវឌ្ឍមិនល្អ ដោយម្ចាស់អាជីវកម្មមួយចំនួនធំ បានកាត់បន្ថយ ផ្អាក ឬបិទអាជីវកម្មរបស់ខ្លួនទាំងស្រុង ដែលជាហេតុនាំឲ្យប្រជាពលរដ្ឋរាប់សិបនាក់បាត់បង់ការងារ និងប្រាក់ចំណូល។

ហេតុដូចនេះ ដើម្បីជំរុញ និងស្តារវិស័យទេសចរណ៍ឡើងវិញ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការអន្តរាគមន៍ជាច្រើន ជាពិសេសកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ បានប្រកាសដាក់ឲ្យប្រើប្រាស់ផ្លូវការនូវ ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ឆ្នាំ ២០២១-២០២៣។ លើសពីនេះ ដើម្បីគាំទ្រដល់ការអនុវត្តនូវក្របខណ្ឌខាងលើ រាជរដ្ឋាភិបាលបានអនុម័តកញ្ចប់ថវិកាចំនួន ៧៥ លានដុល្លារអាមេរិក សម្រាប់ផ្តល់ហិរញ្ញប្បទាន ដែលមានលក្ខខណ្ឌអនុគ្រោះ សម្រាប់ជួយម្ចាស់អាជីវកម្មដែលស្ថិតក្នុងវិស័យនេះ។

នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ បានសម្ពោធ ដាក់ឲ្យដំណើរការ “គម្រោងសហហិរញ្ញប្បទានស្តារវិស័យទេសចរណ៍” ជាមួយនឹងគម្រោងថវិកាសរុបចំនួន ១៥០ លានដុល្លារអាមេរិក ដែលបានមកពីថវិកាបដិភាគរបស់រាជរដ្ឋាភិបាល ចំនួន ៧៥ លានដុល្លារអាមេរិក តាមរយៈធនាគារ SME និងថវិកាបដិភាគរបស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ចំនួន ៧៥ លានដុល្លារអាមេរិក។
នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ ចំនួន ១៩ ដើម្បីអនុវត្តគម្រោងសហហិរញ្ញ-ប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍។ គ្រឹះស្ថានហិរញ្ញវត្ថុចូលរួមជាដៃគូរួមមាន៖ ធនាគារ កាណាឌីយ៉ា, ធនាគារ ស្ថាបនា, ធនាគារ អេស៊ីលីដា, ធនាគារ ជីប ម៉ុង, ធនាគារ វឌ្ឍនៈអាស៊ីចំកាត់, ធនាគារ វីង, ធនាគារព្រីនស៍, ធនាគារ ស៊ីអាយអិមប៊ី, ធនាគារ ប្រៃសណីយ៍កម្ពុជា, ធនាគារ ភ្នំពេញពាណិជ្ជ, ធនាគារ អ អេច ប៊ី, ធនាគារ សាខម, ធនាគារ ហត្ថា, ធនាគារ ហ្វីលីព, ធនាគារ អេស៊ា-ប៉ាស៊ីហ្វិក, ធនាគារ ពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់, គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ខេមា, និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលសុី។

បណ្ឌិត លឹម អូន អគ្គនាយកនៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានបញ្ជាក់ថា ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ អាចចាប់ផ្តើមស្នើសុំកម្ចីដែលមានទំហំរហូតដល់ ៤០០ ០០០ ដុល្លារអាមេរិក ឬសមមូលជាប្រាក់រៀល នូវអត្រាការប្រាក់ទាបត្រឹមតែ ៦.៥% ក្នុងមួយឆ្នាំ, រយៈពេលឥណទានរហូតដល់ ៧ ឆ្នាំ និងរយៈពេលអនុគ្រោះបង់ប្រាក់ដើមរហូតដល់ ១២ ខែ។ លោកបណ្ឌិត ក៏បានបនែ្ថម ផងដែរថា ឥណទានត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ក្នុងគោលបំណងស្តារប្រតិបត្តិការអាជីវកម្មឡើងវិញ ការកែលម្អ និងធ្វើទំនើបកម្ម, ការពង្រីកខ្លួនបន្ថែម និងធ្វើពិពិធកម្មសេវាទេសចរណ៍ ដើម្បីត្រៀមខ្លួនទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធីជំនាញសេវាកម្មអភិវឌ្ឍន៍អាជីវកម្ម ជួយជំរុញសហគ្រាសធុនតូច និងមធ្យមឱ្យរីកចម្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

កម្មវិធីជំនាញសេវាកម្មអភិវឌ្ឍន៍អាជីវកម្ម ជំរុញ SME ឱ្យរីកចម្រើន ពង្រឹងសមត្ថភាពរបស់អ្នកជំនាញធុរកិច្ច ទីប្រឹក្សា គ្រូបណ្តុះបណ្តាល និងអ្នកផ្តល់សេវាកម្ម

រដ្ឋចំនួន ៤ នៅអាម៉េរិក ដាក់ពាក្យប្តឹងក្រុមហ៊ុន Meta ទារប្រាក់ពិន័យ ១,៤ ទ្រីលានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/07/2026

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta របស់លោក Mark Zuckerberg អាចនឹងប្រឈមមុខនឹងការពិន័យជាប្រាក់រហូតដល់ ១,៤ ទ្រីលានដុល្លារ បន្ទាប់ពីរដ្ឋចំនួន ៤ របស់សហរដ្ឋអាម៉េរិកបានចោទប្រកាន់ក្រុមហ៊ុននេះថា បានបង្កើតកម្មវិធី Facebook និង Instagram ឡើងក្នុងគោលបំណងទាក់ទាញកុមារ

ដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់បារាំងនៅកម្ពុជា មិនត្រឹមតែបង្កើនពាណិជ្ជកម្ម ការវិនិយោគ តែជាផ្នែកមួយនៃតុល្យភាពភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ភ្នំពេញ ៖ លោក នីកូឡា ហ្វ័ររីស្យេ រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេស ទទួលបន្ទុកពាណិជ្ជកម្មបរទេស និងទាក់ទាញការវិនិយោគ មានដំណើរទស្សនកិច្ចនៅកម្ពុជាក្នុងសប្ដាហ៍នេះ នាថ្ងៃទី៩ និងទី១០ ខែកក្កដា ឆ្នាំ២០២៦ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងបារាំង -កម្ពុជា ព្រមទាំងបង្កើនការវិនិយោគរបស់បារាំងនៅក្នុងប្រទេសកម្ពុជាផងដែរ ។ នេះតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា។​ ទាក់ទងនឹងដំណើរទស្សនកិច្ចនេះ

ការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុក នឹងជួយបង្កើតតម្លៃបន្ថែមដល់សេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ការជំរុញការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុក ស្របតាម «គោលនយោបាយជាតិស្តីពីស្វាយចន្ទី» គឺជាសោរគន្លឹះក្នុងការបំប្លែងកម្ពុជាពីប្រទេសនាំចេញវត្ថុធាតុដើមឆៅទៅជា “អធិរាជកែច្នៃ និងនាំចេញ” ផលិតផលសម្រេច ដែលជាក្បាលម៉ាស៊ីនរុញច្រានការធ្វើពិពិធកម្មសេដ្ឋកិច្ច

ជំនន់​នៃកា​រផ្គត់ផ្គង់​លំនៅឋានមុន​វិបត្តិកូវីដ១៩​ បានបន្សល់ទុកបញ្ហា​ទីផ្សារមក​ដល់ពេលបច្ចុប្បន្ន​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/07/2026

មុន​វិបត្តិ​កូវីដ១៩ អ្នកអភិវឌ្ឍន៍​សំណង់ និងអចលនទ្រព្យ​ ជាពិសេស ​លំនៅឋាន​ បាន​នាំគ្នា​សម្រុក​សាងសង់​​ និងអភិវឌ្ឍ ដែលធ្វើឱ្យវិស័យ​នេះ​មានកំណើនកើនឡើងយ៉ាង​ខ្ពស់ដល់ចំណុច​កំពូល

ប៊ុល​ហ្ការី​ បង្ហោះ​ផ្កាយ​រណប​ថ្មី​​ចំនួន ​១០​ ​គ្រឿង និងត្រៀម​ពង្រីកសក្ដានុពលរបស់ខ្លួន​ក្នុង​វិស័យ​យោធា​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/07/2026

កាលពីថ្ងៃអង្គារ​សប្ដាហ៍នេះ​ មេដឹកនាំ​ប្រទេស​ប៊ុលហ្ការី​ បាន​បង្ហាញ​វត្តមាន​នៅក្នុង​ព្រឹត្តិការណ៍​បាញ់​បង្ហោះ​ផ្កាយ​រណប​ថ្មី​ៗ​ចំនួន​១០​គ្រឿង​ទៀត​របស់​ខ្លួន​ចូល​ទៅក្នុង​លំហ​អាកាស​

ក្រុមហ៊ុន LG បោះទុន ១ ពាន់លានដុល្លារ សាងសង់រោងចក្រផលិតឈីបនៅវៀតណាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ក្រុមហ៊ុនកូរ៉េខាងត្បូង LG Innotek បោះទុន ១ ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតឈីបពាក់កណ្តាលចម្លង (semiconductor) នៅក្នុងទីក្រុងហាយហ្វុង ប្រទេសវៀតណាម

លោក ដូណាល់ ត្រាំ បញ្ជាឱ្យកាត់ផ្តាច់ពាណិជ្ជកម្មជាមួយ អេស្ប៉ាញ ជុំវិញរឿងចំណាយលើណាតូ និងសង្រ្គាមអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បញ្ជារដ្ឋាភិបាលរបស់លោកឱ្យផ្អាករាល់សកម្មភាពពាណិជ្ជកម្មភ្លាមៗជាមួយអេស្ប៉ាញ ពាក់ព័ន្ធនឹងការបដិសេធមិនព្រមបង្កើនការចំណាយទៅលើណាតូ និង បដិសេធអាម៉េរិកពីការប្រើប្រាស់មូលដ្ឋានទ័ពអាកាសរបស់ខ្លួន

BYD Sealion 5 EV ប្រភេទ SUV រថយន្តអគ្គិសនីសុទ្ធ បើកបរបានឆ្ងាយចាប់ផ្តើមបង្ហាញខ្លួនហើយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/07/2026

BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំនៅក្នុងសកលលោក បាននាំយកសែស្រឡាយថ្មីរបស់ខ្លួន BYD Sealion 5 EV ជាប្រភេទរថយន្ត SUV ប្រើអគ្គិសនីសុទ្ធ បើកបរបានឆ្ងាយចូលទីផ្សារកម្ពុជា

ឆមាសទី ១ ឆ្នាំ ២០២៦ កម្ពុជារកចំណូលបានជាង ៣៦០ លានដុល្លារពីការនាំចេញអង្ករ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

កម្ពុជារកចំណូលបានជាង ៣៦៧ លានដុល្លារពីការនាំចេញអង្ករប្រមាណ ៦៣០ ៣១៩ តោន ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងរយៈពេល ៦ ខែ ឆ្នាំ២០២៦