បន្ទាយមានជ័យ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអំពាវនាវឱ្យប្រជាជនងាកមកប្រើប្រាស់យានយន្តអគ្គិសនីជំនួសយានយន្តដែលប្រើប្រាស់ឥន្ធនៈវិញ ដើម្បីកាត់បន្ថយការចំណាយ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងសុំការអភ័យទោសពីប្រជាពលរដ្ឋចំពោះតម្លៃប្រេងសាំងដែលបានឡើងថ្លៃដោយសារជាបញ្ហាសកលនាពេលនេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖
“បើបងប្អូនប្រជាពលរដ្ឋដែលមានថវិកាល្មមៗគួរចាប់ផ្តើមផ្លាស់ប្តូរពីពេលនេះតទៅគឺទិញយានយន្តប្រើប្រាស់អាគុយ ឬអគ្គិសនីវិញ ដោយសារតែសាំងឡើងថ្លៃ”
សម្តេចតេជោលើកឡើងថា ការប្រើប្រាស់យានយន្តប្រភេទនេះអាចកាត់បន្ថយការចំណាយលើប្រេង ទោះបីជាការធ្វើដំណើរយឺតតិចក្តី។ សម្តេចតេជោបានអះអាងថា ៖
“ខ្ញុំមើលឃើញផលប្រយោជន៍ ២យ៉ាងគឺទី១- ការកាត់បន្ថយការចំណាយលើថ្លៃសាំង និងទី២-កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។ អីចឹងទេអ្នកមានលុយទិញ អាចទិញអាព្រូស និងឡានប្រើអាគុយ ឬអគ្គិសនី។ ជាមួយគ្នានោះដែរ សម្តេចតេជោក៏បានឱ្យស្ថានីយ៍ប្រេងឥន្ធនៈ ត្រូវតែមានកន្លែងសម្រាប់សាកអាគុយ”

សម្ដេចតេជោបានបន្ថែមថា ៖
“អ្វីដែលខ្ញុំសូមធ្វើការអធ្យាស្រ័យពីបងប្អូនប្រជាពលរដ្ឋគឺបញ្ហាប្រេងឡើងថ្លៃ។ ប្រេងឡើងថ្លៃគឺជាផលវិបាកលើពិភពលោកទាំងមូលតែម្តងហើយ បញ្ហាប្រេង និងឧស្ម័ន ឡើងថ្លៃគឺផ្តើមចេញពីវិបត្តិសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែនតែម្តង។ សម្តេចតេជោ បានបញ្ជាក់ថា នៅប្រទេសឡាវ និងស្រីលង្កា គឺមានករណីខ្វះប្រេងប្រើប្រាស់ ប៉ុន្តែនៅកម្ពុជាមិនទាន់ដល់ករណី ខ្វះប្រេងនោះទេតែត្រូវមានការបម្រុងទុក។ តាមតួលេខពីក្រសួងពាណិជ្ជកម្មបង្ហាញថា តម្លៃឧស្ម័នហ្គាសឡើង៣៥.៨ភាគរយ។ ទន្ទឹមនេះ នៅក្នុងប្រទេសកម្ពុជាមានម៉ូតូជាង៤លានគ្រឿង ហើយក្នុងមួយថ្ងៃ បើគិតប្រើសាំងមួយលីត្រក៏អស់សរុប៤ម៉ឺនលីត្រដែរ”
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ រាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ AMS ថា ការប្រើប្រាស់រថយន្តអគ្គិសនីនេះ គួរតែត្រូវទទួលបានការលើកទឹកចិត្ត ព្រោះថា ប្រេងឥន្ធនៈដែលបាននាំចូលសម្រាប់ប្រទេសកម្ពុជា បានមានផលប៉ះពាល់ដល់ការប្រើប្រាស់របស់ប្រជាជន ដែលតម្លៃកំពុងតែមានកើនឡើង។ លោកបណ្ឌិត ហុង វណ្ណៈ បានលើកឡើងថា បណ្តាប្រទេសជិតខាងបានមាននិន្នាការពីការប្រើប្រាស់រថយន្តអគ្គិសនីនេះហើយ ដោយឡែករាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន ជាថ្នាក់ដឹកនាំ ដែលមានចក្ខុវិស័យវែងឆ្ងាយ និងបានត្រៀមទុកជាមុនក្នុងការគ្រប់គ្រងសន្និធិប្រេងបានល្អប្រសើរ តែអ្វីដែលល្អជាងនេះ គឺការជំរុញឱ្យមានការនាំចូល និងប្រើប្រាស់រថយន្តអគ្គិសនី និងដើម្បីទប់ទល់ស្ថានការណ៍ប្រេងឡើងថ្លៃផងដែរ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ជីប ម៉ុង ឧបត្ថម្ភថវិកាជាលើកទី ៣ ក្នុងរយៈពេល១០ឆ្នាំ ជូនសមាគមសិល្បករខ្មែរ ជំរុញការអភិវឌ្ឍវិស័យសិល្បៈ និងលើកស្ទួយវប្បធម៌ជាតិ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 26/05/2026
ក្រុមហ៊ុន ជីប ម៉ុង (Chip Mong) ដែលជាក្រុមហ៊ុនវិនិយោគឈានមុខគេមួយនៅកម្ពុជា បានបន្តឧបត្ថម្ភថវិកាជាលើកទី៣ ជូនដល់សមាគមសិល្បករខ្មែរ ក្នុងកិច្ចសហការរយៈពេល ១០ ឆ្នាំ ដែលមានថវិកាឧបត្ថម្ភសរុបចំនួន ៧៧៧.៧៧៧ ដុល្លារអាម៉េរិក

ខេត្តសម្បូរប្រេងកាតបំផុតមួយរបស់កាណាដា គ្រោងធ្វើប្រជាមតិដើម្បីស្វែងការផ្តាច់ខ្លួនចេញពីប្រទេស
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/05/2026
ខេត្ត Alberta ដែលជាទីតាំងសម្បូរប្រេងកាតបំផុតរបស់ប្រទេសកាណាដា និងស្ថិតក្នុងតំបន់សម្បូរធនធានរ៉ែកម្រប្រចាំប្រទេស អាចនឹងធ្វើការបោះឆ្នោតដើម្បីស្ទង់ប្រជាមតិក្នុងគោលបំណងស្នើសុំបំបែកខ្លួនចេញពីប្រទេស

អ៊ីនធើណិត 5G សាកល្បងជំហានដំបូងនៅកម្ពុជា បង្ហាញថា អ្នកប្រើប្រាស់ប្រព័ន្ធចល័តកម្ពុជា នាំមុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/05/2026
ប្រទេសកម្ពុជាទើបតែបោះជំហានប្រើប្រាស់អ៊ីនធើណិតល្បឿនលឿនជំនាន់ទី ៥ (5G) ជាលើកដំបូងកាលពីដើមឆ្នាំ ២០២៦នេះ ដែលជាដំណាក់កាលនៃការប្រើប្រាស់សាកល្បងនៅក្នុងរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប។

មោទនភាព ៖ កម្ពុជា ជាប់ចំណាត់ថ្នាក់១លេខលើពិភពលោកជាប្រទេសដែលនិរន្តរភាពដីធ្លី និងមានធនធានល្អជាងគេ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 22/05/2026
កម្ពុជា ជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងនៅលើពិភពលោកជាប្រទេសដែលមាននិរន្តរភាពដីធ្លី និងធនធានធម្មជាតិល្អបំផុត ។

សហរដ្ឋអាម៉េរិក ប្រើមីស៊ីលទំនើបអស់ច្រើនជាង អ៊ីស្រាអែល ក្នុងប្រតិបត្តិការនៅអ៊ីរ៉ង់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 22/05/2026
នៅក្នុងអំឡុងពេលមានជម្លោះយោធាជាមួយប្រទេសអ៊ីរ៉ង់ សហរដ្ឋអាម៉េរិកបានទទួលរងនូវបន្ទុកមួយចំណែកធំនៃបេសកកម្មការពារដែនអាកាសសម្ព័ន្ធមិត្ត ដោយបានប្រើប្រាស់យ៉ាងច្រើននូវគ្រាប់មីស៊ីលស្ទាក់ចាប់កម្រិតខ្ពស់របស់ខ្លួន




វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content