ដោយសារតែវិបត្តិសកលនៅតែបន្តកើតមានរាប់ទាំងអតិផរណានៃថ្លៃទំនិញ ថ្លៃថាមពល ដែលកំពុងមានការកើនឡើងយ៉ាងគំហុក រហូតបណ្តាលនាំឲ្យភាគហ៊ុននៅទូទាំងតំបន់អឺរ៉ុបទាំងមូលដាំក្បាលចុះយ៉ាងខ្លាំងគិតត្រឹមថ្ងៃអង្គារដើមសប្តាហ៍នេះ ខណៈដែលលុយអឺរ៉ូ(EURO)ក៏កំពុងធ្លាក់ចុះខ្លាំងស្ទើរស្មើទៅនឹងអត្រាលុយដុល្លារ (DOLLAR) របស់អាមេរិកទៅហើយនោះ។

ស្ថិតនៅក្នុងស្ថានភាពដែលបានកើតឡើងនៅចំពេលដែលអ្នកជំនាញជាច្រើនបានបង្ហាញពីក្តីបារម្ភអំពីវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរដែលនឹងឈានមកដល់ចំពេលដែលធនាគារកណ្តាលទាំងឡាយកំពុងប្រឈមមុខយ៉ាងតានតឹងជាមួយនឹងវិបត្តិអតិផរណា គិតត្រឹមថ្ងៃអង្គារសប្ដាហ៍នេះទីផ្សារភាគហ៊ុនបានធ្លាក់ចុះខ្លាំងមិនធ្លាប់មាន។ នេះបើយោងតាមការតាមដានដោយកាសែត The Wall Street។

លោក David Madden អ្នកជំនាញទីផ្សារនៃក្រុមហ៊ុន Equiti Capital ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបាននិយាយថា ក្តីព្រួយបារម្ភចំពោះបញ្ហាវិបត្តិសេដ្ឋកិច្ចសកលបានកើតឡើងនៅទូទាំងពិភពលោក ហើយវាក៏ជាមូលហេតុដែលគ្រប់គ្នាអាចមើលឃើញពីការធ្លាក់ចុះនៃទីផ្សារហ៊ុនជាបន្តបន្ទាប់ ដោយសារការផ្គត់ផ្គង់ថាមពលធ្លាក់ចុះ និងសូម្បីតែវត្ថុធាតុដើមប្រើប្រាស់នៅក្នុងវិស័យឧស្សាហកម្មផ្សេងៗក៏ជួបបញ្ហាខ្វះខាតដូចគ្នា។
ធនាគារកណ្តាលរបស់អឺរ៉ុប European Central Bank (ECB) បានព្យាយាមកំណត់អត្រាការប្រាក់តិចតួចដើម្បីទប់ទល់នឹងអតិផរណា ប៉ុន្តែផ្ទុយទៅវិញ អាមេរិកវិញបានបង្កើនអត្រាការប្រាក់ឡើងដល់កម្រិតខ្ពស់ ហើយជាលទ្ធផលលុយអឺរ៉ូបានធ្លាក់ចុះខ្លាំងស្ទើរស្មើទៅនឹងលុយដុល្លារមិនធ្លាប់កើតមានឡើយក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះដែលលុយ១អឺរ៉ូស្មើទៅនឹង១,០១០០ ដុល្លារ ឬ ១ដុល្លារ ស្មើនឹង ០.០៩៩៩អឺរ៉ូ គិតត្រឹមព្រឹកថ្ងៃអង្គារទី១២ ខែកក្កដា ឆ្នាំ២០២២នេះ។
យ៉ាងណាក៏ដោយ ក្នុងពេលជាមួយគ្នានេះ គេបែរជាមើលឃើញថា តម្លៃប្រេងនៅតាមបណ្តាក្រុមហ៊ុនអន្តរជាតិសំខាន់ៗមានការធ្លាក់ចុះទៅវិញ ដូចជា នៅ Brent North Sea ធ្លាក់ចុះ១០ភាគរយ ខណៈដែលក្រុមហ៊ុនអាមេរិក WTI ធ្លាក់ចុះប្រមាណជា៨ភាគរយ មកត្រឹមក្បែរ១០០ដុល្លារក្នុងមួយបារ៉ែល ដែលជាតម្លៃធ្លាក់ចុះគួរឲ្យកត់សំគាល់ក្នុងរយៈពេល២ខែចុងក្រោយនេះ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឈ្វេងយល់ និងសិក្សាតួលេខខ្លះៗដែលហ្វីលីពីន និងវៀតណាមទើបទទួលបានចំណាត់ថ្នាក់ថ្មីជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/07/2026
ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង




វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content