សម្តេចតេជោ ៖ ការជំរុញចលនាទេសចរផ្ទៃក្នុង គឺជាចំណែកដ៏ធំក្នុងការជួយដល់វិស័យទេសចរណ៍ក្នុងវិបត្តិកូវីដ-១៩

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា ចលនាទេសចរណ៍ផ្ទៃក្នុង បានរួមចំណែកយ៉ាងសំខាន់ក្នុងការស្ដារវិស័យទេសចរណ៍ក្នុងដំណាក់កាលវិបត្តិកូវីដ-១៩  ដោយក្រសួង និងស្ថាប័ន អង្គភាពពាក់ព័ន្ធត្រូវរួមគ្នាជំរុញចលនាទេសចរណ៍ផ្ទៃក្នុង និងបន្ថែមការកសាងហេដ្ឋារចនាសម្ពន្ធគាំទ្រវិស័យទេសចរណ៍នៅតាមគោលដៅទេសចរណ៍ថ្មីៗឱ្យបានម៉ឺងម៉ាត់។  

ជាការកត់សម្គាល់ និងជាការផ្ដល់អនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារវិស័យទេសចរណ៍របស់ក្រសួងទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ នៅសណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ៖

“ចលនាទេសចរណ៍ផ្ទៃក្នុង បានរួមចំណែកយ៉ាងសំខាន់ក្នុងការស្ដារវិស័យទេសចរណ៍ក្នុងដំណាក់កាលវិបត្តិកូវីដ១៩ និងបានផ្តល់ឱកាសឱ្យប្រជាជនបានស្គាល់ស្រុកទេស និងចូលរួមអភិរក្សធនធានធម្មជាតិផងដែរ។ ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ វិស័យឯកជន សហគមន៍ ប្រជាជនមូលដ្ឋាន ត្រូវរួមគ្នាជំរុញនិងទាក់ទាញចលនាទេសចរណ៍ផ្ទៃក្នុងនេះឱ្យបានផុសផុលថែមទៀត ដើម្បីជួយស្ដារវិស័យទេសចរណ៍ផ្នៃក្នុងនេះឱ្យឈានទៅមុខ ពីព្រោះទេសចរផ្ទៃក្នុងបានរួមចំណែកយ៉ាងធំក្នុងដំណាក់កាលកូវីដ ដែលបានជួយស្ដារសេដ្ឋកិច្ច-សង្គមឡើងវិញ ក្នុងពេលដែលយើងអនុវត្តវិធានការរស់នៅតាមគន្លងប្រក្រតីភាពថ្មី”

សម្ដេចតេជោ ហ៊ុន សែន បានបន្តថា ៖

“ការជំរុញចលនាទេសចរណ៍ផ្ទៃក្នុងជាការរួមចំណែកមួយដ៏ធំក្នុងការអភិរក្សធនធានព្រៃឈើ សត្វព្រៃនៅកម្ពុជា។ ទេសចរណ៍សហគមន៍នៅឯមូលដ្ឋានក៏កំពុងផ្ដល់នូវផលប្រយោជន៍យ៉ាងធំសម្រាប់ការដើរកម្សាន្តរបស់ប្រជាជន និងលើកទឹកចិត្តឱ្យប្រជាជនចូលរួមរក្សាព្រៃឈើ អភិរក្សសត្វព្រៃ ដោយពួកគាត់មិនបន្តការបរបាញ់ ឬកាប់ឈើតទៅទៀត ក៏ប៉ុន្តែពួកគាត់ទទួលបានផលចំណេញពីវិស័យទេសចរណ៍”

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដល់អនុសាសន៍ឱ្យបន្តជំរុញយុទ្ធនាការ «ទស្សនាស្រុកយើង៖ ទេសចរណ៍ផ្សារភ្ជាប់ទឹកដី ឬ ស្រឡាញ់ជាតិ ត្រូវស្គាល់ទឹកដី» ឱ្យមានប្រសិទ្ធភាពខ្ពស់។បច្ចុប្បន្ន កម្ពុជាទទួលបានទេសចរផ្ទៃក្នុងជាមធ្យមប្រមាណ៣០ម៉ឺននាក់ ដែលក្នុងនោះបានធ្វើឱ្យប្រជាជនកម្ពុជាមានឱកាសបានស្គាល់ទឹកដី ជាជាងទៅស្គាល់នៅប្រទេសក្រៅ។

ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ ក៏ត្រូវចូលរួមកសាងហេដ្ឋារចនាសម្ពន្ធគាំទ្រដល់វិស័យទេសចរណ៍ផ្ទៃក្នុងរបស់កម្ពុជាឱ្យរីកចម្រើនផងដែរ រួមមាន ការកសាងផ្លូវចូលទៅកាន់តំបន់ទេស​ចរណ៍ថ្មីៗ ការរៀបចំឱ្យមានបណ្ដាញទឹកស្អាត អគ្គិសនី និងសេវាទូរស័ព្ទជាដើម។ នេះបើតាមការ គូសបញ្ជាក់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា វិស័យទេសចរណ៍រងផលប៉ះពាល់ធ្ងន់ជាងគេ ដោយសារជំងឺកូវីដ-១៩ បានផ្អាកការធ្វើដំណើរទាំងក្នុង និងក្រៅប្រទេស ដែលបង្ខំឱ្យអាជីវកម្មទេសចរណ៍ និងធុរកិច្ច ពាក់​​ព័ន្ធបិទទ្វារ និងធ្វើឱ្យបុគ្គលិករាប់ម៉ឺននាក់បាត់បង់ការងារ ។ រាជរដ្ឋាភិបាលក៏បានដាក់ចេញវិធានការអន្ត​រាគមន៍ចំនួន ១០ជុំ រួមទាំងវិធានការនានា នៅឆ្នាំ២០២២នេះ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃវិបត្តិជំងឺកូវីដ-១៩ មកលើការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច សំដៅធានាលំនឹងជីវភាព ប្រចាំថ្ងៃរបស់ប្រជាជន និងលំនឹងនៃសកម្មភាពសេដ្ឋកិច្ច ធុរ កិច្ច និងវិនិយោគ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា រាជរដ្ឋាភិបាលក៏បានដាក់ឱ្យដំណើរការ «គម្រោងសហហិរញ្ញប្បទានស្តារវិស័យទេសចរណ៍» ក្នុងកញ្ចប់ថវិកាចំនួន ១៥០លានដុល្លារអាមេរិក ដែលជាបដិភាគរវាងរាជរដ្ឋាភិបាល និងគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីផ្តល់ហិរញ្ញប្បទាន ក្នុងវិស័យទេសចរណ៍សម្រាប់ការបើកដំណើរការអាជីវកម្មឡើងវិញ ការកែលម្អ និងធ្វើទំនើបកម្មសេវាទេសចរណ៍ និងធ្វើពិពិធកម្មសេវាទេស​ចរណ៍ សំដៅទាក់ទាញ និងទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលក៏បានសម្រេចដាក់ឱ្យប្រើប្រាស់នូវ «យុទ្ធសាស្ត្រស្តីពីការរស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិការណ៍នៃជំងឺកូវីដ-១៩» និង «ក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ ២០២១-២០២៣» ដើម្បីធានាប្រសិទ្ធភាពនៃការបើកដំណើរការប្រទេសឡើងវិញ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង