ការវិនិយោគកសិ-ទេសចរណ៍ចាប់ផ្ដើមមានកំណើននៅតាមបណ្ដាខេត្តមួយចំនួន

ភ្នំពេញ ៖ កសិ-ទេសចរណ៍ ​ជាការ​វិនិយោគ​មួយ​ក្នុងវិស័យ​អចលនទ្រព្យនៅប្រទេស​កម្ពុជា ​ហើយការ​វិនិយោគ​បែបនេះ ក៏កំពុង​តែមានការពេញនិយម​នៅតាមបណ្ដាខេត្ត​មួយចំនួនដែលមានសក្ដានុពលផ្នែកកសិកម្ម ដោយ​អ្នក​វិនិ​យោគ​​​បា​នទិញ​ដី​ប្រភេទកសិកម្ម រួចហើយកែប្រែទៅជាកន្លែង​កម្សាន្ត​សម្រាប់ទាក់ទាញ​ភ្ញៀវទេសចរ​ទៅ​ទស្សនា និ​ងអាច​បង្កើត​ចំណូល​ដល់ប្រជាពលរដ្ឋ​ក្នុងមូលដ្ឋានផងដែរ ដែលភាគច្រើនគេឃើញមាននៅខេត្តពោធិ៍សាត់ បាត់ដំបង់ មណ្ឌលគីរី កំពង់ចាម និងតាមបណ្តាខេត្តមួយចំនួនទៀត។

ជាទូទៅយើងប្រហែលជាដឹងថា កសិ-ទេសចរណ៍ជាប្រភេទទេសចរណ៍មួយដែលផ្សារភ្ជាប់ការធ្វើដំណើរកំសាន្តជាមួយនឹងកសិកម្ម។ ពាក្យ «កសិ-ទេសចរណ៍» ត្រូវបានប្រើប្រាស់ដើម្បីពិពណ៌នាសកម្មភាពទាំងឡាយណាដែលអ្នកធ្វើដំណើរទៅកសិដ្ឋាន ឬកន្លែងដែលមានរៀបចំជាទម្រងបែបកសិកម្ម ឬចូលរួមក្នុងដំណើរការកសិកម្មផ្សេងៗក្នុងគោលបំណង ដើម្បីលំហែកាយនិងកំសាន្តសប្បាយ។ សកម្មភាពក្នុងកសិទេសចរណ៍រួមមាន ការទស្សនាចំការដំណាំ ការប្រមូលផលដំណាំជាមួយកសិករ ការទស្សនាធម្មជាតិ និងសត្វព្រៃ និងសកម្មភាពដទៃទៀត ដែលផ្តល់ដល់កសិករ ឬម្ចាស់ចំការ និងកសិដ្ឋានទទួលបានប្រាក់ចំណូលបន្ថែមក្រៅពីការលក់ផលិតផលរបស់ខ្លួននៅលើទីផ្សារ។

លោក ​មាឃ រឹទ្ធីជ័យ ភ្នា​ក់ងារ​អចលនវត្ថុមួយរូប​នៅខេត្តមណ្ឌលគីរី​បានឱ្យដឹងថា​ នៅក្នុង​ខេត្តមណ្ឌល​គីរី នាពេលបច្ចុប្បន្ន​នេះ អ្នកវិនិយោគមួយចំនួន​បាន​ងាកទៅអភិវឌ្ឍ​ន៍​ចំការ​ដំណាំ ដូចជា​ចំការ​តែ​ ចំការ​កាហ្វេ និងចំការបឺរ ដើម្បីទទួលភ្ញៀវទេសចរ​សម្រាប់ទស្សនា​កម្សាន្ត​ពេល​ពួកគាត់មកលេង​មណ្ឌលគីរី ​ដូច្នេះហើយតម្រូវការ​ដីធ្លី​សម្រាប់អភិវឌ្ឍ​ន៍ កសិ-ទេសចរណ៍​នៅមណ្ឌលគីរី​មានកំណើន​ខ្ពស់។ ប៉ុន្តែមួយរយៈពេលចុងក្រោយនេះ សកម្មភាពអភិវឌ្ឍហាក់ស្ងប់ស្ងាត់បន្តិច ហើយ​អ្នក​ល​ក់​ដី​មានចំនួន​ច្រើនជាង​អ្នកដើររកទិញដី ។

លោក ​ឃឹម ប៊ុនឡែន ស្ថាបនិក​ និងជាប្រធានសហគមន៍ស្ដេចទុរេន​ខេត្តកំពត​បានថ្លែងប្រាប់ឱ្យដឹងផងដែរថា​ ការ​យក​ដីធ្វើកសិកម្ម ​ហើយទាញប្រយោជន៍​ពី​កសិកម្មនោះ​វាមិនមែនជា​រឿងងាយស្រួលនោះទេ ដូច្នេះ​ហើ​យទើប​វិនិយោគិនមួយចំនួនធំគាត់​ទិញដីបានគាត់ពុះជាឡូត៍​ហើយលក់ទៅអតិថិជនតែម្ដង។ ប៉ុន្តែ​ បើ​សិន​​ជា​ប្រៀបធៀបពីចំណូល​ដែលបាន និងយូរអង្វែង គឺការ​យកដីធ្លីមកធ្វើជាកសិកម្ម និងកសិ-ទេសចរណ៍ ហើយនឹងអាចផ្ដល់​ប្រយោជន៍ពិតៗដល់​ប្រជាពលរដ្ឋ​ក្នុងមូលដ្ឋាន។

លោក​បន្តថា​ ​ប្រជាពលរដ្ឋ​មូលដ្ឋាន​ក្នុងសហគមន៍របស់លោកកន្លងមក​បានជំពាក់ធនាគារ​មានបំណុល​ជាប់​ខ្លួនជាច្រើន តែក្រោយពេល​ បង្កើតឱ្យមានសហគមន៍​កសិ-ទេសចរណ៍ និង​នាំភ្ញៀ​វឡើ​ងភ្នំពេញ​កម្សាន្ត​ ឃើញថា​ពួកគាត់បានផ្លាស់ប្តូរជីវភាពគួរឱ្យកត់សម្គាល់​ ។

លោកថា ៖

“បើសិនជា​យើ​ងដឹ​ក​នាំព​លរដ្ឋ​ឱ្យធ្វើកសិកម្ម ពួកគាត់នឹងទទួលបាន​ផល​ជា​រៀងរាល់ឆ្នាំ​មានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ​ ប៉ុន្តែ​ដើម្បីបានចំណូលមក​ផ្គត់ផ្គង់​អាជីវកម្ម​និងការ​វិនិយោគផ្សេងទៀត យើង​ចាំបាច់ត្រូវអភិវឌ្ឍន៍ដីឡូត៍មួយ​ចំនួន​ដើម្បីយកថវិកា​មក​បង្កើតអាជីវកម្មផ្សេងទៀត”

លោកបន្ថែមថា​ ការអភិវឌ្ឍ​កសិ-ទេសចរណ៍ និងអេកូទេសចរណ៍ នឹង​ជួយដល់​ប្រទេសជាតិច្រើនណាស់ ក្នុងនោះ​មានទាំង​បរិស្ថាន​ ការអភិរក្ស​ព្រៃឈើ និង​សំបូរទៅដោយភោគផល ពីព្រោះថា​នៅពេល​យើងចាប់​ផ្ដើម​​​ធ្វើវា ហើយពលរដ្ឋបានយល់ពីវា នោះពួកគាត់​នឹងចូលរួមក្នុងកា​រថែរក្សា​បរិស្ថាន ចេះស្រលាញ់​ព្រៃឈើ ឈប់​កាប់ឈើ​ធ្វើជាធ្យូង ឬទន្ទ្រា​នព្រៃជាដើម​។ ពួកគាត់នឹងងាកមកជួយថែរក្សា​ឱ្យក្លាយជា​ប្រភព​ចំណូល​រ​បស់​ពួ​​ក​គាត់៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការបង្កើតតំបន់សេដ្ឋកិច្ច​ពិសេស​ ផ្ដល់ប្រយោជន៍ដល់ពលរដ្ឋ​ និងអំណោយផលដល់អចលនទ្រព្យដែលធ្លាប់តែស្ងប់ស្ងាត់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/03/2026

ការ​បង្កើត​តំបន់សេដ្ឋកិច្ច​ពិសេស ឬសួនឧស្សាហកម្មនៅតាមបណ្ដារាជធានី-ខេត្ត បានផ្ដល់​នូវអត្ថប្រយោជន៍យ៉ាងធំធេងដល់​សេដ្ឋកិច្ចជាតិ និងសង្គម រាប់ចាប់តាំងពីតម្រូវការ​ប្រើប្រាស់ដីធ្លី ការផ្ដល់ឱកាសការងារដល់ពលរដ្ឋ

កម្ពុជា នឹងនាំចេញគ្រាប់ស្វាយចន្ទីសំបកតម្លៃប្រមាណ ៣៥លានដុល្លារក្នុងដំណាក់កាលដំបូង ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/03/2026

កម្ពុជា នឹងនាំចេញគ្រាប់ស្វាយចន្ទីសំបកប្រភេទ M23 តម្លៃប្រមាណ ៣៥លានដុល្លារ ក្នុងដំណាក់កាលដំបូង និងគ្រោងពង្រីកការនាំចេញឱ្យបាន ៤០០ លានដុល្លារនៅពេលអនាគត

ម្ចាស់សហគ្រាសក្នុងស្រុកទទួលស្គាល់អំពីផលប៉ះពាល់ដល់ផលិតកម្មដោយសារការឡើងថ្លៃប្រេង

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/03/2026

ម្ចាស់សហគ្រាសផលិតក្នុងស្រុកមួយចំនួនបាននាំគ្នាសម្តែងក្តីបារម្ភពីបញ្ហា​ប្រេងឡើងថ្លៃ ដែលអាចប៉ះពាល់ដោយផ្ទាល់ដល់ចង្វាក់ផលិតកម្មរបស់ខ្លួន និងប្រឈមចំណាយថ្លៃដើមកាន់តែខ្ពស់

កម្ពុជាកំពុងពន្លឿនបរិវត្តកម្មឌីជីថល ខណៈថ្នាក់ដឹកនាំក្នុងវិស័យទូរគមនាគមន៍ក្នុងតំបន់ជួបជុំគ្នានៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/03/2026

កម្ពុជា បាននិងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងសេដ្ឋកិច្ចឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់របស់ខ្លួន ខណៈអ្នកបង្កើតគោលនយោបាយ និយតករ និងអ្នកដឹកនាំក្នុងវិស័យទូរគមនាគមន៍ បានជួបជុំគ្នានៅទីក្រុងភ្នំពេញ សម្រាប់សន្និសីទគ្រប់គ្រងវិសាលគមអាស៊ីប៉ាស៊ីហ្វិកលើកទី១២ (12th Asia-Pacific Spectrum Management Conference - APSMC)) ដោយលើកឡើងពីតួនាទីយុទ្ធសាស្ត្រនៃវិសាលគមហ្វ្រេកង់ (radio-frequency spectrum) ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍបច្ចេកវិទ្យា។

បណ្តាប្រទេសមួយចំនួននៅអាស៊ីកាន់តែព្រួយបារម្ភពីកង្វះខាតប្រេង និងការហក់ឡើងតម្លៃកាន់តែខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/03/2026

បណ្តាប្រទេសពឹងផ្អែកខ្លាំងលើការនាំចូលប្រេងដូចជា ប៉ាគីស្ថាន បង់ក្លាដែស ថៃ ឥណ្ឌា កូរ៉េខាងត្បូង និងនេប៉ាល់កំពុងប្រឈមមុខនឹងការរំខានការផ្គត់ផ្គង់ និងតម្លៃថាមពលខ្ពស់

អ្នកសេដ្ឋកិច្ច ៖ តម្លៃប្រេងនៅកម្ពុជានឹងធ្លាក់ចុះ ខណៈ​ប្រេងនៅទីផ្សារសកល​ស្រុតថ្លៃបន្តិចមកវិញ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/03/2026

សេដ្ឋវិទូបានបង្ហាញពីក្ដីរំពឹងថា តម្លៃប្រេងនៅកម្ពុជា នឹងធ្លាក់ចុះស្របពេលដែលទីផ្សារថាមពលពិភពលោកមានការប្រែប្រួលយ៉ាងខ្លាំង​ ខណៈរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានអះអាងថា តម្លៃប្រេងឥន្ធនៈ​កម្ពុជា ពឹងផ្អែក​លើ​ថ្លៃដើម​នៃ​ការនាំចូល

SME កម្ពុជា មានសក្ដានុពល ប៉ុន្តែមិនទាន់រឹងមាំពេញលេញក្នុងការប្រកួតប្រជែងពីគុណភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/03/2026

បច្ចុប្បន្ន សហគ្រាសធុនតូច និងមធ្យម (SME) កម្ពុជា មានសក្ដានុពល ប៉ុន្តែបើធៀបនឹងប្រទេសជិតខាងគឺមិនទាន់រឹងមាំពេញលេញនៅឡើយក្នុងការប្រកួតប្រជែងពាក់ព័ន្ធទៅនឹងគុណភាព សោភ័ណភាពនៃការវេចខ្ចប់ និងការនាំចេញជាសកល

ក្រុមហ៊ុនដឹកជញ្ជូនធំៗដំឡើងថ្លៃ ក្រោយតម្លៃប្រេងឡើងខ្ពស់ និងត្រូវប្តូរផ្លូវដែលមានរយៈពេលយូរជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/03/2026

ភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ាបានធ្វើឲ្យបណ្តាក្រុមហ៊ុនដឹកជញ្ជូនធំៗនៅលើពិភពលោកដំឡើងថ្លៃដឹកជញ្ជូនដោយសារតែតម្លៃប្រេងឥន្ធនៈកើនឡើងខ្ពស់ និងត្រូវប្តូរផ្លូវក្នុងការដឹកជញ្ជូនដែលមានរយៈពេលយូរជាងមុន

បុណ្យទន្លេឆ្នាំនេះរំពឹងថា អាចស្រូបទាញទេសចរចូលទៅកម្សាន្តនៅខេត្តក្រចេះបានច្រើនកុះករ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/03/2026

អ្នកជំនាញក្នុងវិស័យទេសចរណ៍រំពឹងថា បុណ្យទន្លេក្នុងឆ្នាំ ២០២៦ ខាងមុខនេះ នឹងអាចទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាកម្សាន្ត និងស្វែងយល់សក្ដានុពលខេត្តក្រចេះបានច្រើន

ទឹកដោះគោស្រស់ពីម៉ាឡេស៊ី កំពុងទាញយកចំណែកទីផ្សារនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/03/2026

ក្រុមហ៊ុនផលិតទឹកដោះគោ​ស្រស់របស់ប្រទេសម៉ាឡេស៊ី បាននិងកំពុងទាញយកចំណែកទីផ្សារនៅកម្ពុជា និងគ្រោងពង្រីកវត្តមានបន្ថែមនៅប្រទេសមួយនេះ ដែលកំពុងងាកចេញពីការប្រើប្រាស់ផលិតផលពី​ប្រទេសថៃ​ ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)