មុខរបរបណ្ដុះផ្សិតអំបោះ ងាយស្រួលដាំ ចំណាយទុនតិច និងទទួលផលច្រើន 

បន្ទាយមានជ័យ ៖ ការបណ្ដុះផ្សិត ជាមុខរបរមួយដែលកសិករភាគច្រើនកំពុងពេញនិយមធ្វើដោយសារតែមុខរបរមួយនេះមានភាពងាយស្រួលដាំដុះ ងាយថែទាំ ទទួលបានផលចំណេញច្រើន ជាពិសេសអាចធ្វើបាននៅជុំវិញផ្ទះ ដោយក្នុងនោះការបណ្ដុះផ្សិតអំបោះហាក់មានប្រជាប្រិយភាពជាងគេ ដោយសារតែវាងាយស្រួលបណ្ដុះ ចំណាយទុនតិច ពិសេសគឺទទួលបានផលច្រើនងាយស្រួលរកចំណូលផ្គត់ផ្គង់គ្រួសារ។

អ្នកស្រី ឃុន សុភ័ក្ត្រ ម្ចាស់កសិដ្ឋានបណ្តុះផ្សិតអំបោះមួយកន្លែងស្ថិតក្នុងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា អ្នកស្រីបានចាប់យកមុខរបរបណ្ដុះផ្សិតអំបោះនេះយូរឆ្នាំហើយ ដោយសារតែវាជាមុខរបរអាចធ្វើបាននៅជិតផ្ទះ មិននឿយហត់ខ្លាំង ហើយក៏អាចរកចំណូលបានច្រើនផងដែរ។

អ្នកស្រីបញ្ជាក់ថា ៖

“ការបណ្ដុះផ្សិតអំបោះនេះគឺមិនសូវជាពិបាកអ្វីប៉ុន្មានទេ តែវាបានផលច្រើនគួរសមដែរ ហើយយើងបណ្ដុះតែម្ដង គឺអាចបេះបានយូររហូតដល់ ៥ – ៦ ខែ ទើបអស់”

អ្នកស្រីបន្ថែមថា ៖

“សម្រាប់កសិដ្ឋានយើង បច្ចុប្បន្នកំពុងប្រមូលផលនូវផ្សិតដែលយើងដាក់១ម៉ឺនកញ្ចប់ ហើយអាចបេះបាន ១០០គីឡូក្រាមក្នុងមួយថ្ងៃ ដែលផ្សិតអំបោះនេះមានតម្លៃ ៤៥០០រៀលក្នុងមួយគីឡូក្រាម។ ក្រៅពីទិន្នផលផ្សិត យើងក៏មានលក់ជាកញ្ចប់ពូជដែលមានតម្លៃ ១២០០រៀល ក្នុង១កញ្ចប់ ហើយអតិថិជនវិញ ភាគច្រើនជាអ្នកនៅក្នុងតំបន់ផ្ទាល់តែម្ដង”

ម្ចាស់កសិដ្ឋានខាងលើបានបន្តថា ៖

“ការបណ្ដុះផ្សិតអំបោះនេះ យើងត្រូវការរយៈពេលប្រមាណ ៣០ថ្ងៃទើអាចប្រមូលផលបាន ហើយការប្រមូលផលផ្សិតគឺយើងអាចបេះបានជារៀងរាល់ថ្ងៃ រហូតដល់ ៦ខែទើបអស់”

គួររំឭកដែរថា អ្នកស្រី សុភ័ក្ត្រ បានចាប់ផ្ដើមអាជីវកម្មបណ្ដុះផ្សិតអំបោះនេះរយៈពេល ២ឆ្នាំមកហើយ ដែលបានរៀនបច្ចេកទេសដំបូងមកពីលោកគ្រូដែលជាអ្នកជំនាញបណ្ដុះផ្សិតអំបោះផ្ទាល់តែម្ដង ហើយនៅថ្ងៃអនាគតទៅ អ្នកស្រីក៏ចង់ពង្រីកអាជីវកម្មមួយនេះឱ្យកាន់តែធំជាងនេះ ហើយអាចផ្គត់ផ្គង់ទិន្នផលផ្សិតឱ្យបានកាន់តែច្រើនទូលំទូលាយនៅលើទីផ្សារទូទាំងប្រទេសកម្ពូជាផងដែរ។ 

ដោយឡែកងាកមកចាប់អារម្មណ៍នឹងអត្ថប្រយោជន៍វិញ ផ្សិតអំបោះ ជាប្រភេទបន្លែដ៏មានឱជារសឆ្ងាញ់ពិសា ដែលគេអាចយកទៅច្នៃជាអាហារបានច្រើនមុខ មិនថានៅតាមផ្ទះ ឬក៏តាមភោជនីយដ្ឋាន ពិសេសគឺមានផ្ទុកនូវសារធាតុចិញ្ចឹមយ៉ាងច្រើន ដូវចជា ជាតិដែក សូដ្យូមនិងប៉ូតាស្យូម វីតាមីនបេ១ កាលស្យូម ប្រូតេអ៊ីន ក៏ដូចជាសារធាតុសរីរាង្គដែលអាចបំប៉ន ទប់ស្កាត់ ក៏ដូចជាព្យាបាលនូវជំងឺមួយចំនួន ដូចជាជំងឺខ្វះឈាមក្រហមយ៉ាងមានប្រសិទ្ធភាព៕  


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា

ចិញ្ចឹមត្រីឆ្ពង់ ជួយឱ្យប្រជានេសាទរស់នៅជាប់ដៃសមុទ្រមានជីវភាពកាន់តែប្រសើរ

ជំនួញ, ព្រឹត្តិការណ៍

• 03/07/2026

ប្រជានេសាទរស់នៅតាមដៃសមុទ្រនានា បាននាំគ្នាងាកមកចិញ្ចឹមត្រីឆ្ពង់តាមបែបវារីវប្បកម្ម កាន់តែច្រើនឡើងៗ ដោយសាររបរមួយនេះ បានជួយឱ្យពួកគាត់មានជីវភាពប្រសើរឡើង តាមរយៈការផ្គត់ផ្គង់ផលនេសាទត្រីសមុទ្រនៅលើទីផ្សារបានទៀងទាត់ ជាជាងរបរនេសាទតាមបែបប្រពៃណី

រាជធានីភ្នំពេញ ​បានបញ្ចប់​ជាផ្លូវការ​នូវ​ការ​ចុះ​បញ្ជីដីធ្លី​ និង​ប្រគល់​បណ្ណ​ជូន​ប្រជាពលរដ្ឋ​

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

រាជធានីភ្នំពេញ បានប្រកាសបញ្ចប់​ការ​ចុះ​បញ្ជីដីធ្លី និង​ប្រគល់​បណ្ណ​ជូនប្រជាពលរដ្ឋ​ជា​ម្ចាស់​កម្មសិទ្ធិ​ជាផ្លូវការ​ ដែលជា​មោទនភាពមួយសម្រាប់​វិស័យ​សុរិយោដីដែល​ស្រ​បតាមការ​ចង់បានរបស់រាជរដ្ឋាភិបាល​ អាណត្តិទី​៧​នៃរដ្ឋសភា

ធនាគារពិភពលោក ដំឡើងឋានៈវៀតណាមទៅជា ‘ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់’

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារពិភពលោក (World Bank) សម្រេចដំឡើងឋានៈប្រទេសវៀតណាម ពីក្រុមប្រទេសមានចំណូលមធ្យមកម្រិតទាប ទៅជាក្រុមប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅក្នុងការធ្វើចំណាត់ថ្នាក់កម្រិតចំណូលជាតិចុងក្រោយបង្អស់របស់ខ្លួនដែលបានប្រកាសកាលពីថ្ងៃទី១ ខែកក្កដា

ម៉ាកយីហោផលិតរថយន្តដ៏ល្បីរបស់អេស្ប៉ាញ បង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសប៊ុលហ្ការី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/07/2026

ប៊ុលហ្ការី បានក្លាយទៅប្រទេសដំបូងគេបង្អស់នៅក្រៅតំបន់ឧបទ្វីបអាយប៊ឺរៀ (Iberian Peninsula) ដែលក្រុមហ៊ុនយីហោរថយន្តដ៏ចំណាស់អាយុកាលច្រើនទសវត្សរ៍របស់អេស្បាញ EBRO បានឈានជើងចូលទីផ្សារ

ចិន ចេញច្បាប់សន្តិសុខជាតិថ្មីមួយ ដើម្បីរឹតបន្តឹងការវិនិយោគបចេ្ចកវិទ្យានៅក្រៅប្រទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/07/2026

ចិន បានចេញបទប្បញ្ញត្តិសន្តិសុខជាតិថ្មីមួយ ដើម្បីបង្កើនការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើការវិនិយោគនៅបរទេស ដែលចូលជាធរមានចាប់ពីថ្ងៃទី១ ខែកក្កដា នេះតទៅ

តម្លៃប្រេងឆៅធ្លាក់ចុះបន្តិចបន្ទាប់ពីកិច្ចចរចារវាងអាម៉េរិក-អ៊ីរ៉ង់ បង្ហាញពីលទ្ធផលវិជ្ជមាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/07/2026

តម្លៃប្រេងឆៅបានធ្លាក់ចុះបន្តិចបន្ទាប់ពីប្រទេសកាតាបានប្រកាសថា កិច្ចចរចារវាង អ៊ីរ៉ង់ ជាមួយអាម៉េរិកកាលពីថ្ងៃពុធសប្ដាហ៍នេះបង្ហាញពីសញ្ញាវិជ្ជមានដោយប្រយោល

ធនាគារ SME ផ្តល់ហិរញ្ញប្បទាន​ ៤៥លានដុល្លារអាម៉េរិក ដល់ MSME ១៥៨ សហគ្រាសក្នុងរយៈពេល៦ខែ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/07/2026

ធនាគារសហគ្រាសធុនតូច និងមធ្យម( SME Bank) ផ្តល់ហិរញ្ញប្បទាន ៤៥ លានដុល្លារអាម៉េរិកដល់ MSME ចំនួន១៥៨ សហគ្រាសក្នុងរយៈពេល ៦ខែនៃឆ្នាំ២០២៦នេះ