កំពត ៖ ចិញ្ចឹមក្ងាន ស្ដាប់ទៅធម្មតាដូចដែលកសិករយើងតែងតែចិញ្ចឹមលេងពីរឬបីក្បាលឱ្យដើរស៊ីស្មៅជិតផ្ទះ តែយើងមិនទាន់ដឹងទេថា ការចិញ្ចឹមក្ងានគឺងាយស្រួលចិញ្ចឹមជាងសត្វដទៃ ឱ្យផលច្រើន ហើយអាចលក់បានរាប់រយរាប់ពាន់ដុល្លារក្នុងមួយខែៗ ខណៈដែលតម្រូវការទីផ្សារមានភាពទូលាយ។

លោក សុខ លី ជាម្ចាស់កសិដ្ឋានចិញ្ចឹមក្ងានមួយកន្លែងស្ថិតនៅ ភូមិខ្ពបរុន ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត បានមានប្រសាសន៍ថា ក្ងានជាសត្វស្រួលចិញ្ចឹម ស្រួលឱ្យចំណី ហើយតម្រូវការទីផ្សារក៏នៅតែមានច្រើនដោយសារតែរសជាតិសាច់របស់វាឆ្ងាញ់ មានប្រូតែអ៊ីនខ្ពស់ ហើយតម្រូវការអ្នកចិញ្ចឹមក៏មានការកើនឡើង។
លោកបញ្ជាក់ថា ៖
“ក្ងានស្រួលចិញ្ចឹមជាងមាន់ ជាងទា ហើយចំណីវាស៊ីក៏អាស្រ័យលើម្ចាស់ដែរ យើងអាចឱ្យវាស៊ីដើមចេកជាមួយកន្ទក់លាយចំណីបន្តិច បើរវល់យើងក៏អាចដាក់តែស្រូវឱ្យវាស៊ី ចំណែកឯទីផ្សារឥឡូវក៏មានគេចិញ្ចឹមច្រើនតែខ្ញុំនៅតែលក់ដាច់”

លោកបន្តថាឱ្យដឹងថា បច្ចុប្បន្នកសិដ្ឋានរបស់លោកកំពុងចិញ្ចឹមក្ងានពីរប្រភេទគឺ ក្ងានក្បាលតោ និងក្ងានស្រែ ដែលលោកអាចផ្គត់ផ្គង់ទាំងក្ងានពូជ ក្ងានសាច់ និងពងក្ងានផងដែរ។ ចំណែកតម្លៃវិញ ពូជក្ងានក្បាលតោ ១គូចាប់ពី ១៥០ដុល្លារឡើងទៅសម្រាប់កូនអាយុពី ១៥-៣០ថ្ងៃ ចំណែកឯមេក្ងានស្រែ១ក្បាល ២៥ដុល្លារ ក្ងានឈ្មោលអាចជាន់មេបាន ១ក្បាល ៣០ដុល្លារ បើក្ងានស្ទាវៗទើបនឹងធំអាចតម្លៃក្រោមនេះ ចំណែកពងក្ងានវិញ ១គ្រាប់មានតម្លៃ ១៥ ០០០រៀល។

ម្ចាស់កសិដ្ឋានខាងលើបានបន្ថែមថា ៖
“ជាទូទៅយើងលក់ដាច់ច្រើនជាងគេគឺក្ងានសាច់ ដែលយើងលក់ឱ្យម៉ូយៗនៅតាមហាងនានា ឯពូជក្ងាន និងពងក្ងានគឺលក់ដាច់បន្ទាប់បន្សំដែរ។ ចំណែកក្ងានក្បាលតោគឺលក់ដាច់យូរៗម្ដងដោយសារប្រជាជនយើងមិនទាន់និយមចិញ្ចឹមនៅឡើយ”
សម្រាប់អ្នកចង់ចិញ្ចឹមក្ងាន លោក សុខ លី បានចែករំលែកថា ៖
“យើងអាចចាប់ផ្ដើមចិញ្ចឹមពីតិចតួចតាមលទ្ធភាព ដូចជា មេ១ ឈ្មោល១ ឬមេ២ ឈ្មោល១ ឬក៏បងប្អូនមានធនធានច្រើនអាចចិញ្ចឹម១០ក្បាល និងមានឈ្មោលសម្រាប់ជាន់ ២ ឬ៣ក្បាលក៏បាន។ ប្រសិនបើយើងមានត្រពាំងទឹក ឬស្រះទឹករឹតតែប្រសើរដោយសារក្ងានចូលចិត្តទឹក ក្រៅពីនេះយើងគ្រាន់តែត្រូវការទ្រុង និងកន្លែងសម្រាប់ក្ងានពងប៉ុណ្ណោះ។ ដោយឡែកការចិញ្ចឹមវិញ យើងអាចដាច់ចំណីឱ្យក្ងានស៊ី ១ថ្ងៃ ២ដង ព្រឹកម្ដង និងល្ងាចម្ដង តែបើយើងមានដីធំ យើងអាចលែងក្ងានឱ្យស៊ីស្មៅ ឬដើមចេកតែម្ដង ដែលអាចកាត់បន្ថយចំណីខ្លះ។ ឯចំណុចដែលគួរតែប្រុងប្រយ័ត្ននោះគឺ នៅពេលក្ងានមិនស៊ីចំណីត្រូវតាមដាន និងដាក់ថ្នាំឱ្យវាផឹកផងដែរ។ មួយវិញទៀត ការឱ្យផលជាស៊ុត គឺក្ងានមួយរដូវកាលវាពង ២-៣ដង ដោយវាពងមួយថ្ងៃរំលងមួយថ្ងៃ យើងអាចរើសទុកលក់ ឬក៏ទុកឱ្យវាក្រាបដោយប្រើរយៈពេលប្រមាណ ២ខែទើបញាស់បានជាកូនក្ងាន”
គួរបញ្ជាក់ដែរថា លោក សុខ លី បានចាប់ផ្ដើមចិញ្ចឹមក្ងានរយៈពេលជិត ៥ឆ្នាំមកហើយ ដោយចាប់ផ្ដើមពីដើមទុនតិចតួចប៉ុណ្ណោះ ហើយនៅពេលអនាគតលោកក៏ចង់បង្កើតជាកសិដ្ឋានធំល្មមមួយដោយទុកមេឱ្យបានច្រើន និងបង្កាត់កូនក្ងានបានរាប់រយ រាប់ពាន់ក្បាលសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងទ្រង់ទ្រាយធំនៅទូទាំងប្រទេសផងដែរ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content