រយៈ​ពេល៧ខែ​ ឆ្នាំ២០២២​ សន្ទុះនៃការលក់ខុនដូនៅកម្ពុជា​ មានការកើនឡើង​គួរឱ្យកត់សម្គាល់

ភ្នំពេញ ៖ នៅក្នុងរយៈពេល​២ឆ្នាំកន្លងទៅនេះ ​មិនខុសពីបណ្តាប្រទេសនានានៅលើ​ពិភពលោកនោះទេ កម្ពុជាក៏​បានជួប​ប្រទះនឹង​វិបត្តិ​ដោយសារតែ​កូវីដ​១៩ ហើយបានធ្វើឱ្យវិស័យជាច្រើន​រងផលប៉ះពាល់​ ដោយក្នុងនោះវិស័យ​អចលនទ្រព្យក៏​រងផល​ប៉ះពាល់​ផងដែរ ជាពិសេសទីផ្សារ​ខុនដូ​ ដែលភាគច្រើនរំពឹងលើទីផ្សារមកពីក្រៅប្រទេស ។ យ៉ាងណាក៏ដោយ ជាការកត់សម្គាល់ នៅក្នុង​រយៈ​​ពេល៧ខែចុងក្រោយនេះ ទីផ្សារ​ខុនដូ​បានចាប់ផ្ដើម​មានសន្ទុះ​ងើបឡើង​វិញ ខណៈដែលសកម្មភាពនៃការសាងសង់ក៏មានភាពមមាញឹក។

លោក​ ខន គង្គា​ អគ្គនាយក​ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ​ ERA Cambodia បានមានប្រសាសន៍ថា ចាប់តាំងពី​ខែមករា ដល់​ដើមខែ​សី​ហា​​ឆ្នាំ២០២២​នេះ​ ​សន្ទុះ​នៃការ​លក់​ខុនដូ​ចាប់ផ្តើមមានកា​រកើនឡើងដោយ​ក្នុងនោះ​សម្រាប់តែក្រុមហ៊ុន ERA Cambodia មានអតិថិជន​ស្វែងរក​ទិញខុនដូ​កើនឡើង​វិញ ជាពិសេស​គឺអតិថិជន​នៅក្នុងប្រទេស​កម្ពុជាតែម្ដង​។

លោក​បន្តថា ៖

“ទីផ្សារ​ខុនដូ​នៅក្នុងប្រទេស​កម្ពុជាមាន​សន្ទុះ​ខ្លាំងក្នុងអំឡុង​ឆ្នាំ២០១៩​ ឬដើម​ឆ្នាំ​២០២០ ដោយកា​លណោះ​មានជនបរទេស​ជាច្រើនស្វែងរកទិញខុនដូ ប៉ុន្តែ​នៅពាក់ឆ្នាំ២០២០​ ​និងដើមឆ្នាំ២០២១​ ការ​ឆ្លង​រីករាលដាល​នៃជំងឺ​កូវីដ​១៩​បាន​រីកកាន់​តែធំ និងធ្វើឱ្យទីផ្សារ​ខុនដូនៅ​ពេល​នោះ​​​ជួបភាពលំបាក​ខ្លាំង។ ​ ទើបតែនៅដើមឆ្នាំ២០២២​ រហូតមកដល់ដំណាច់ខែកក្កដា ចូលដល់ដើមខែសីហា​នេះ ទីផ្សារ​ខុនដូ​​នៅកម្ពុជាក៏មាន​សន្ទុះ​វិញ”

លោកបានបន្តទៀតថា ៖

“ហេតុផល​សំខាន់ៗ​ដែល​ជំរុញ​ឱ្យមានដំណើរការនៃ​ការទិញ​លក់​ខុនដូ​ឡើ​ងវិញ​នៅក្នុងឆ្នាំ​២០២២​នេះ គឺអត្រា​នៃការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​មានចំនួន​កាន់តែច្រើន អ្នក​ខ្លះបាន២ដូស​ ខ្លះបានដល់៥ដូស ដូច្នេះហើយ​រាល់អាជីវកម្ម​នានា​ក៏មានសកម្មភាព ​និងធ្វើឱ្យប្រាក់ចំណូលរបស់ពួកគាត់​បានកើនឡើង​ និងអាចមានលទ្ធភាពទិញលំនៅឋាន​សម្រាប់ស្នាក់​នៅ ដោយមួយចំនួនក៏ចាប់អារម្មណ៍លើ​ខុនដូ​នេះតែ​ម្ដង”

​និយាយតែទីផ្សារខុនដូនាពេលបច្ចុប្បន្ននេះ ក្រៅតែពីអតិថិជនដែលជាអ្នករស់នៅអ្នកក្នុងស្រុក​ហើយ​នោះ ក៏មានជនបរទេស​ចូលមកម្ពុជា​ក៏កាន់តែច្រើនឡើងដែរ ជាពិសេសជនជាតិចិន ខណៈពេលដែលកម្ពុជា-ចិន មានការបើកជើងហោះហើរកាន់តែទូលាយ ហើយក្រៅពីនេះក៏មាន​ជើងហោះហើរ​មកពីខាង​ក្រៅ​បន្ថែមទៀតដូចជា មកពី​សិង្ហបុរី ថៃ​ ​ម៉ា​ឡេស៊ី ដែលធ្វើឱ្យ​រំហូរ​នៃចំនួនជនបរទេស​ចូលមកកម្ពុជា​មានច្រើន​ជាង​ឆ្នាំមុន ​និងបានធ្វើឱ្យ​ទីផ្សារ​ខុនដូចាប់ផ្តើម​កម្រើកឡើង។

លោក​ ខន គង្គា បានបន្ថែមទៀតថា ៖

“បើនិយាយពី​វិស័យ​អចលនទ្រព្យ​ក្នុងប្រទេស​កម្ពុជា ធៀប​ជាមួយ​នឹង​បណ្ដាប្រទេស​ក្នុង​តំបន់​ឃើញថា កម្ពុជា​ប្រៀបបាន​នឹ​ងកូន​ក្រមុំ​ដ៏ស្រស់​ស្អាត​មួយ ក្នុងនោះតម្លៃដីធ្លី​​ ក៏មានកម្រិតទាប ឥរិយាបទរបស់​ប្រជាជន​កម្ពុជាក៏មានភាពទាក់ទាញខ្លាំង​សម្រាប់​វិនិយោគិន​ ឬអ្នកអភិវឌ្ឍន៍បរទេសឱ្យមកកាន់​កម្ពុជា ខណៈដែល​តម្លៃនៃ​កំលាំង​ពលកម្ម​នៅក្នុងប្រទេស​ក៏មានកម្រិត​សមរម្យ ជា​ហេតុជំរុញឱ្យមានការ​វិនិយោគ​ពីខា​ងក្រៅកាន់តែច្រើន”

គួរបញ្ជាក់ផងដែរថា ផ្អែកតាមរបាយការណ៍ដែល​ចេញផ្សាយ​ដោយ​ CBRE Cambodia បានបង្ហាញថា​ នៅ​ក្នុងត្រី​មាសទី​១​នៃឆ្នាំ​២០២២​នេះ ​ការផ្គត់ផ្គង់​ខុនដូនៅលើ​ទីផ្សារមិនសូវមានកំណើន​ច្រើនទេ ប៉ុន្តែចូលមកដល់​ត្រីមាសទី២​ ការផ្គត់ផ្គង់​ក៏មានចំនួន​ច្រើន​ឡើង​ ដោយ​ក្នុងនោះដែរ គម្រោង​ខុនដូដែលបានផ្អាក​ដំណើរការ​កាលពីអំឡុងពេលកូវីដ​១៩ បានចាប់ផ្ដើម​ធ្វើសកម្មភាព​សាងសង់ឡើងវិញ ជាមួយ​នឹង​កំណើន​នៃអ្នកបញ្ជាទិញក៏ចាប់ផ្តើមមានដូចគ្នា៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)