កំពង់ស្ពឺ ៖ តំបន់ខ្នងផ្សារបច្ចុប្បន្នបានក្លាយខ្លួនទៅជាតំបន់ទេសចរណ៍ធម្មជាតិមួយដ៏ទាក់ទាញក្នុងចំណោមតំបន់ដទៃទៀត និងបានជួយកែប្រែជីវភាពប្រជាជនរស់នៅក្នុងតំបន់នោះឱ្យមានភាពល្អប្រសើរឡើងច្រើនក្នុងរយៈពេល២-៣ឆ្នាំចុងក្រោយនេះ។ ដោយហេតុថា វិស័យទេសចរណ៍បានក្លាយជាឆ្នាំងបាយដ៏សំខាន់សម្រាប់ប្រជាសហគមន៍ និងបាននាំគ្នាយកចិត្តទុកដាក់ថែរក្សាបរិស្ថាន សោភ័ណ្ឌភាពតំបន់របស់ខ្លួនឱ្យនៅតែស្រស់បំព្រង ដើម្បីបន្តរកចំណូលពីវិស័យមួយនេះតទៅមុខទៀត។

នៅក្នុងការថែរក្សាបរិស្ថាននៃដងភ្នំដ៏ខៀវស្រងាត់នេះ ប្រជាសហគមន៍ ជាពិសេសអ្នកដែលជូនភ្ញៀវឡើងទៅកម្សាន្ដលើភ្នំបានដាក់ពង្រាយបាវនៅតាមដងផ្លូវ ដើម្បីកុំឱ្យអ្នកដំណើរចោលសំរាមផ្ដេសផ្ដាស ហើយ ២-៣ថ្ងៃម្ដង អ្នកភូមិតែងដើរប្រមូលសំរាមទាំងនោះដុតសម្អាតនៅទីតាំងដែលមានសុវត្ថិភាពមិនប៉ះពាល់ដល់ស្មៅ និងរុក្ខជាតិនោះទេ ដែលជាទូទៅគេតែងឃើញប្រជាសហគមន៍ជាស្ត្រី ៣-៤នាក់ មានស្ពាយដបទឹកនៅពីក្រោយខ្នងសំពីងសំពោងសម្រាប់ពន្លត់ភ្លើង ដើរប្រមូលសំរាមដុតនៅតាមទីតាំងដែលបានដាក់បាវ ហើយនៅរង់ចាំមើលរហូតដល់សំរាមឆេះអស់ ទើបបន្តដំណើរទៅទីតាំងថ្មីទៀត។

យ៉ាងណាមិញ បងប្អូនដែលប្រជាសហគមន៍ម្នាក់បានប្រាប់ពីរំហូរនៃចំនួនទេសចរដែលចូលទៅកាន់តំបន់ខ្នងផ្សារនោះថា នៅថ្ងៃចុងសប្ដាហ៍ខ្លះ មានអ្នកឡើងភ្នំរហូតទៅដល់ខ្ទង់ពាន់នាក់ឯណោះ។ រីឯចំណូលរបស់អ្នកនាំភ្ញៀវដើរក៏ទទួលបានច្រើនដែរ ពោលគឺក្នុងមួយខែយ៉ាងហោចណាស់ក៏បានជាង២០០ដុល្លារដែរ ដែលចំណូលអាចជួយផ្គត់ផ្គង់ជីវភាពគ្រួសារបន្ថែមពីការស្វែងរកចំណូលពីអនុផលព្រៃឈើ។
លោក នុំ គី ដែលជាអ្នកជូនភ្ញៀវឡើងភ្នំបានលើកឡើងថា៖
“មួយខែខ្ញុំអាចរកបានប្រហែល២រយដុល្លារដែរ ឬលើសនេះតិចតួច អាស្រ័យតាមចំនួនទេសចរដែលមកកម្សាន្ត ប៉ុន្តែក៏មានខែខ្លះបានក្រោម២០០ដុល្លារក៏មានដែរ តែកម្របានតិចណាស់”
លោកបន្តថា ៖
“សម្រាប់កម្រៃដែលទទួលបានពីការនាំភ្ញៀវឡើងភ្នំ ឬចូលព្រៃកម្សាន្តមួយថ្ងៃ ៨ ម៉ឺនរៀល ឬស្មើនឹង ២០ដុល្លារ ហើយក្រៅពីនេះក៏ទទួលបានពីការជួយស្ពាយសម្ភារៈរបស់ទេសចរ ដោយ១គីឡូក្រាមបានកម្រៃ៦ពាន់រៀល ថ្លៃជួយគោយន្តជិះតម្លៃ ៣០ដុល្លារ ហើយបើភ្ញៀវណាដែលគាត់មានចិត្តទូលាយក៏គាត់ឱ្យច្រើនលើសពីនេះ។ ដោយឡែកសម្រាប់បងប្អូនដែលជាប្រជាសហគមន៍ដទៃទៀតក៏អាចរកចំណូលបានរយៈការចម្អីនម្ហូប ឬចំណីផ្សេងៗលក់ជូនទេសចរផងដែរ”

និយាយជារួម ចំណូលដែលទទួលបានមកជាប្រចាំទាំងអស់នេះហើយ បានជំរុញឱ្យប្រជាសហគមន៍ផ្លាស់ប្ដូរឥរិយាបទរបស់ខ្លួនពីការចូលកាប់ព្រៃ ដាក់អន្ទាក់ បរបាញ់សត្វព្រៃ មកជាការចូលរួមថែរក្សាធនធានធម្មជាតិនៅក្នុងតំបន់ឱ្យបានគង់វង្សដើម្បីបន្តរកចំណូលចូលគ្រួសាររបស់ខ្លួន។ ម្យ៉ាងទៀត ការនាំភ្ញៀវឡើងភ្នំ ចូលព្រៃកម្សាន្តទាំងនេះក៏ជាមុខរបរដែលមានងាយស្រួលបើប្រៀបធៀបទៅនឹងការចូលព្រៃកាប់ឈើខុសច្បាប់ ប្រឈមមុខគ្រោះថ្នាក់ ហើយថែមទាំងមិនមានចំណូលទៀងទាត់ទៀតផង៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/07/2026
ប្រទេសអ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/07/2026
ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 24/07/2026
អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ីសាអូឌីត ទទួលស្គាល់អ៊ីស្រាអែល ដើម្បីអាចទទួលបានបច្ចេកវិទ្យានុយក្លេអ៊ែរពីអាមេរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/07/2026
កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រក្នុងការផ្តល់បច្ចេកវិទ្យានុយក្លេអ៊ែរស៊ីវិលអាមេរិក ទៅឱ្យអារ៉ាប៊ីសាអូឌីត នឹងត្រូវផ្អែកលើលក្ខខណ្ឌដ៏តឹងរ៉ឹងមួយ ហើយ រដ្ឋាភិបាលទីក្រុងរីយ៉ាត នៃប្រទេសអារ៉ាប៊ីសាអូឌីត ចាំបាច់ត្រូវតែទទួលស្គាល់អ៊ីស្រាអែលជាផ្លូវការ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារសម្រាប់ផលិតផលខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 24/07/2026
ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំលើកទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា




វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content