ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាក្រុមហ៊ុនឯកជនដែលបម្រើការងារក្នុងវិស័យដឹកជញ្ជូនគួរចាប់អារម្មណ៍ និងងាកមកប្រើប្រាស់រថយន្តអគ្គិសនី (EVs) ខណៈដែលរថយន្តរថយន្តអគ្គិសនី ថ្មីចំនួន ១៥៥ ត្រូវបានចុះបញ្ជីក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ថា ការប្រើប្រាស់រថយន្តអគ្គិសនីនៅក្នុងប្រទេសកម្ពុជាបានកើនឡើងគួរឱ្យកត់សម្គាល់។ ជាក់ស្ដែងចាប់តាំងពីខែមករា ដល់ ខែកក្កដា កន្លងទៅនេះ ក្រសួងសាធារណការ និងដឹកជញ្ជូនបានចុះបញ្ជីរថយន្តអគ្គិសនី(EV) បានចំនួន១៥៥គ្រឿង កើនឡើងពី ១១ គ្រឿង ដល់ ១៥៥គ្រឿង ឬស្មើនឹងប្រមាណ ១៣០០ភាគរយ។

ឯកឧត្តមបានបញ្ជាក់ថា កំណើននេះ គឺជាចរន្តមួយដែលធ្វើឱ្យពលរដ្ឋកម្ពុជាមានការចាប់អារម្មណ៍កាន់តែច្រើនក្នុងការប្រើប្រាស់រថយន្តអគ្គិសនី ដើម្បីចូលរួមកាត់បន្ថយឧស្ម័នបំពុលនៅកម្ពុជា ក៏ដូចនៅលើពិភពលោក ស្របពេលនឹងប្រេងឥន្ធនៈមានតម្លៃខ្ពស់។ ជាមួយគ្នានេះ ដើម្បីឆ្លើយតបនឹងកំណើននៃការប្រើរថយន្តអគ្គិសនីនេះ បច្ចុប្បន្ន ក្រសួងសាធារណការ និងដឹកជញ្ជូន បានដំឡើងស្ថានីយបញ្ជូលថាមពលអគ្គិសនីសម្រាប់រថយន្តអគ្គិសនីនៅតាមរាជធានី និងខេត្តគោលដៅមួយចំនួន។

ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ៖
“ខ្ញុំចង់អំពាវនាវឱ្យប្រជាជនរបស់យើងលើកកម្ពស់ការប្រើប្រាស់រថយន្តអគ្គិសនី និងម៉ូតូអគ្គិសនី ព្រោះថាការប្រើប្រាស់រថយន្តអគ្គិសនី អាចកាត់បន្ថយការចំណាយ ដោយសារការបញ្ចូលភ្លើងរថយន្តអគ្គិសនី មានតម្លៃថោកជាងការចាក់ប្រេងសាំង ឬម៉ាស៊ូត ហើយនឹងមិនប៉ះពាល់ដល់បរិស្ថាន។ បច្ចុប្បន្នក្រសួងបានដំឡើងស្ថានីយបញ្ជូលថាមពលអគ្គិសនីនេះ មាននៅ៤ទីតាំងនៅកម្ពុជា។ ទីតាំងមួយគឺនៅក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងរាជធានីភ្នំពេញ និង៣ទីតាំងទៀតនៅខេត្តព្រះសីហនុ ខេត្តសៀមរាប និងខេត្តបាត់ដំបង ដែលកន្លែងបញ្ជូលថាមពលរថយន្ត និងម៉ូតូអគ្គិសនីទាំងនេះ គឺជាជំនួយរបស់អង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) ប្រចាំកម្ពុជា”
នៅក្នុងឱកាសជាមួយគ្នានេះ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានបញ្ជាក់ពីអត្ថប្រយោជន៍អ្នកប្រើប្រាស់រថយន្តអគ្គិសនីផងដែរ គឺចំណេញពន្ធលើការនាំចូល ដោយរដ្ឋបានបញ្ចុះអត្រាពន្ធរថយន្តប្រភេទនេះនៅត្រឹម៦៣ភាគរយប៉ុណ្ណោះ ខណៈការនាំចូលរថយន្តដែលប្រើប្រាស់ឥន្ធនៈវិញ មានអត្រាពន្ធដល់១២០ភាគរយ។ ក្រៅពីនេះ អ្នកប្រើប្រាស់ក៏អាចចំណេញលើការចំណាយនៃថ្លៃអគ្គិសនី ដែលមានតម្លៃថោកជាង ៣ដង បើធៀបនឹងការប្រើប្រាស់រថយន្តដំណើរការដោយប្រេងឥន្ធនៈ។ ជាមួយគ្នានេះ ការចំណាយសម្ភារ ឬគ្រឿងបង្គុំរថយន្តអគ្គិសនី ក៏មានតម្លៃតិចជាងរថយន្តដែលប្រើដោយប្រេងឥន្ធនៈដែរ ខណៈដែលនៅកម្ពុជានាពេលបច្ចុប្បន្នមានក្រុមហ៊ុនផ្គត់ផ្គង់ទោចក្រយានយន្តអគ្គិសនីចំនួន៩ និង១ក្រុមហ៊ុន ផ្គត់ផ្គង់នូវត្រីចក្រយានយន្តអគ្គិសនី៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍
“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content