អ្នកជំនាញ និយាយពីហេតុផលដែលយុវជនសម័យថ្មីគប្បីត្រូវមានចំណេះដឹងហិរញ្ញវត្ថុឱ្យបានច្បាស់

ភ្នំពេញ៖ ពីមួយសម័កាលទៅមួយសម័យកាល តែងមានការផ្លាស់ប្ដូរទៅតាមរបទនៃសង្គម ទាំងជីវភាពនៃការរស់នៅប្រចាំថ្ងៃ ទាំងការស្វែងរកប្រាក់ចំណូលដើម្បីទប់ទល់នឹងការចំណាយចាយវាយប្រចាំថ្ងៃ រួមទាំងវិធីសាស្ត្រនៃការសន្សំសំចៃទុកដាក់លុយកាក់សម្រាប់ត្រៀមប្រើប្រាស់នៅក្នុងកាលទេសៈណាមួយ ជាពិសេសបណ្តាយុវជនសម័យថ្មី ដែលគប្បីត្រូវតែយល់ដឹងពីចំណេះហិរញ្ញវត្ថុ ដើម្បីជៀសវាងជួបវិបត្តិ។

អ្នកជំនាញហិរញ្ញវត្ថុ និងការវិនិយោគអចលនទ្រព្យនៅកម្ពុជា លោក ង៉ែត ជូ បានលើកទឹកចិត្តដល់បណ្តាយុវជនសម័យថ្មីនេះ ត្រូវតែមានចំណេះដឹងផ្នែកហិរញ្ញវត្ថុឱ្យច្បាស់ ជាពិសេសត្រូវចេះបែងចែកកញ្ចប់សម្រាប់ធ្វើការវិនិយោគបន្តដើម្បីប្រាកដថាមានចំណូលជាប់ជាប្រចាំ និងមិនជួបវិបត្តិហិរញ្ញវត្ថុ។

ខាងក្រោមនេះជាហេតុផលធំៗ និងសំខាន់ចំនួន៤ដែលយុវជនសម័យនេះត្រូវមានចំណេះដឹងហិរញ្ញវត្ថុប្រសើរជាងយុវជនសម័យមុន។

១) ការធ្វើការ និងការខិតខំសន្សំប្រាក់មិនគ្រប់គ្រាន់សំរាប់ការទ្រទ្រង់ជីវភាពអោយបានធូរធារនោះទេ។ ជីវិតរស់នៅសម័យនេះគឺត្រូវការចំណាយសព្វបែបយ៉ាងដែលខុសពីសម័យមុន។ សម័យមុន អ្នកជនបទអាចរស់នៅពឹងផ្អែកលើធម្មជាតិ រកត្រី បរបាញ់សត្វ មិនចំណាយថ្លៃទឹក ថ្លៃភ្លើង។ល។ ដូច្នេះបើគ្រាន់តែធ្វើការ និងសន្សំប្រាក់មួយមុខគឺប្រៀបដូចជាមានដៃតែម្ខាងអញ្ចឹង។ មនុស្សត្រូវមានដៃម្ខាងទៀតគឺត្រូវចេះយកប្រាក់ដែលសន្សំបានទៅវិនិយោគដើម្បីបង្កើតចំណូល ឬផលចំណេញបន្ថែម។ ការវិនិយោគនេះហើយដែលទាមទារឲ្យអ្នកមានចំណេះដឹងហិរញ្ញវត្ថុទូលំទូលាយព្រោះជម្រើសនៃការវិនិយោគកាន់តែមានភាពសំបូរបែប និងតែងមានហានិភ័យ។ ជម្រើសទាំងនោះរួមមានដូចជា ការវិនិយោគលើផ្សារហ៊ុន ការវិនិយោគលើអចលនទ្រព្យ ការវិនិយោគលើអាជីវកម្មបង្កើតថ្មី ការវិនិយោគលើក្រុមហ៊ុនដែលជាសហគ្រាសខ្នាតតូច និងមធ្យម។ល។

២) អតិផរណា និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក។ ពិភពលោកបានឆ្លងកាត់ និងបន្តឆ្លងកាត់នូវភាពមិនប្រាកដប្រជាជាច្រើនដូចជាការបម្រែបម្រួលអាកាសធាតុ ការបំផ្លាញធនធានធម្មជាតិ ជំងឺរាតត្បាតសាកល សង្រ្គាម និងភាពតានតឹងនៃនយោបាយពិភពលោក។ល។ កត្តាទាំងនេះសុទ្ធតែបានគំរាមកំហែងដល់ការឡើងថ្លៃទំនិញ និងបង្កនូវភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចក្នុងពិភពលោក។ ការមានចំណេះដឹងហិរញ្ញវត្ថុអាចអោយអ្នកត្រៀមខ្លួន និងអាចប្រឈមនឹងបញ្ហាទាំងនេះបានល្អប្រសើរ។

៣) តំរូវការជីវិតរស់នៅបែបទាន់សម័យ និងសម្ភារនិយម។ សម័យនេះមានសម្ភារសម្បូរបែប អ្នកអាចគិតថាអ្នកត្រូវការសម្ភារទាំងនោះដើម្បីបំរើសេចក្តីត្រូវការ និងការរស់នៅរបស់អ្នក។ តាមពិតទៅអ្នកត្រូវចេះបែងចែកអោយដាច់នូវអ្វីដែលជាសេចក្តីត្រូវការចាំបាច់ និងការចង់បាន (needs and wants)។ ការចង់បានដែលមិនមានព្រំដែន ឬលើសពីលទ្ធភាពរបស់ខ្លួនគឺជាជំងឺរ៉ាំរ៉ៃតាមព្យាបាទ និងបំផ្លាញសុខុមាលភាពហិរញ្ញវត្ថុរបស់បុគ្គលដែលខ្វះចំណេះដឹង។ ពោលគឺមិនចេះពេញចិត្ត និងស្កប់ស្កល់ជាមួយអ្វីដែលខ្លួនមាន។

៤) តំរូវការនៃជីវិតជោគជ័យនៅពេលចូលនិវត្តន៍។ ក្រៅពីការដឹកនាំគ្រួសារអោយបានល្អ ជារួមជីវិតមនុស្សម្នាក់ៗត្រូវការភាពជោគជ័យ៣ដំណាក់កាល។ ដំណាក់កាលជាសិស្សនិស្សិត អ្នកត្រូវការភាពជោគជ័យក្នុងការសិក្សា។ ដំណាក់កាលនៃជីវិតការងារ (ទោះជាបុគ្គលិកក្តី ជាម្ចាស់អាជីវកម្មក្តី ជាអ្នកវិនិយោគក្តី) អ្នកត្រូវការភាពជោគជ័យក្នុងការងារទាំងនោះ។ ដំណាស់កាលទី៣គឺជាដំណាក់កាលចុងក្រោយនៃជីវិតគឺការរស់នៅក្នុងជីវិតជានិវត្តន៍ជនប្រកបដោយអត្ថន័យ និងសុខភាពល្អ។ មនុស្សជាច្រើនមិនបានគិតដល់ និងត្រៀមខ្លួនសំរាប់ភាពជោគជ័យក្នុងដំណាក់កាលទី៣នេះទេបើទោះជាសំបូរទ្រព្យធនប៉ុណ្ណាក៏ដោយ។ អ្នកត្រូវមានចំណេះដឹងហិរញ្ញវត្ថុអាចប្រើធនធានដែលអ្នកមានដើម្បីបំរើជីវិតចុងក្រោយអោយមានន័យបំផុតដូចជាការវិនិយោគលើសហគ្រាសសង្គម ការធ្វើទានបរិច្ចាគ ការចំណាយពេលជួយកិច្ចការសង្គមនានា។ល។


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)