រាប់ចាប់ពីប្រេងឆៅទៅដល់ប្រេងសាំង ហ្គាស ធ្យូងថ្ម របស់រុស្សី គឺត្រូវបានអាមេរិក និងលោកខាងលិចហាមប្រាមទាំងអស់គិតចាប់តាំងពីពេលដែលរុស្ស៊ីចាប់ផ្តើមលុកលុយក្នុងប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈមកម្ល៉េះ ដែលជាការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី។ ប៉ុន្តែអ្វីដែលជារឿងមិននឹកស្មានដល់នោះ បែរជាអាមេរិកមិនហ៊ានសម្រេចចិត្តដាក់ទណ្ឌកម្មប្រឆាំងទៅនឹងការនាំចេញសារធាតុអ៊ុយរ៉ាញ៉ូមរបស់រុស្ស៊ីនោះឡើយ ហើយនៅតែបន្តនាំចូលផលិតផលទាំងនោះមកកាន់ប្រទេសរបស់ខ្លួនជាបន្តបន្ទាប់ដោយក្នុងនោះរដ្ឋាភិបាលវ៉ាស៊ិនតោនក៏ធ្លាប់ព្រួយបារម្ភដែរថា រុស្ស៊ីអាចនឹងធ្វើការឆ្លើយតបទៅនឹងទណ្ឌកម្មនានាតាមរយៈការបញ្ឈប់ការនាំចេញអ៊ុយរ៉ាញ៉ូម។

តើអាមេរិកនឹងជួបបញ្ហាអ្វីខ្លះប្រសិនបើរុស្ស៊ីនឹងធ្វើការកាត់ផ្តាច់ការនាំចេញឬធ្វើការកាត់បន្ថយការនាំចេញ ឬតម្លើងតម្លៃផលិតផល អ៊ុយរ៉ាញ៉ូមនៅក្នុងទីផ្សារ ហើយហេតុអ្វីបានជារដ្ឋាភិបាលវ៉ាស៊ិនតោនហាក់គ្មានផែនការនឹងដាក់ទណ្ឌកម្មប្រឆាំងការនាំចេញអ៊ុយរ៉ាញ៉ូមពីរុស្ស៊ី?
TRTWorld បានធ្វើការពន្យល់ងាយៗចំពោះសំណួរខាងលើនេះហើយក្នុងន័យថា អាមេរិកគឺពិតជាគ្មានមូលហេតុអ្វីដែលចាំបាច់ត្រូវតែប៉ះពាល់ការនាំចេញអ៊ុយរ៉ាញ៉ូមរបស់រុស្សីឡើយ ពីព្រោះថាមូលហេតុដ៏សំខាន់ជាងគេបំផុតនោះគឺថាមពលដែលទីផ្សារឧស្សាហកម្មអាមេរិកកំពុងប្រើប្រាស់ជារៀងរាល់ថ្ងៃមានទៅដល់ពាក់កណ្តាលពឹងផ្អែកទាំងស្រុងទៅលើការនាំចូលអ៊ុយរ៉ាញ៉ូមពីរុស្សី កាហ្សាស្ថាន និងបេគីស្ថាន។

ប្រភពដដែលបានពន្យល់ទៀតថា តម្រូវការបច្ចុប្បន្នរបស់អាមេរិកពិតជាធំធេងខ្លាំងណាស់រហូតដល់រដ្ឋាភិបាលវ៉ាស៊ិនតោនមិនអាចដើរចេញពីការផ្គត់ផ្គង់អ៊ុយរ៉ាញ៉ូមរបស់រុស្សីបានឡើយ។ រោងចក្រចំរាញ់អ៊ុយរ៉ាញ៉ូមសម្រាប់ធ្វើអាជីវកម្មនៅក្នុងប្រទេសអាមេរិកមានតែមួយគត់ ហើយមិនមែនជាកម្មសិទ្ធរបស់អាមេរិកឡើយតែជារោងចក្ររបស់សម្ព័ន្ធក្រុមហ៊ុន URENCO ប៉ុណ្ណោះ។
អស់រយៈពេលជាង៣០ឆ្នាំមកហើយដែលសហរដ្ឋអាមេរិកបានចំណាយលុយទិញយកអ៊ុយរ៉ាញ៉ូតម្លៃធូរថ្លៃពីរុស្ស៊ីដែលមានទាំងកុងត្រាមួយគិតចាប់តាំងតែពី១៩៩៣ ដល់ឆ្នាំ២០១៣ ផងដែលបានចុះហត្ថលេខាដោយអតីតមេដឹកនាំសហភាពសូវៀតលោក Boris Yeltsin។ កុងត្រាកាលពីគ្រានោះគឺជាការដោះដូរគ្នារវាងអាមេរិក និងសហភាពសូវៀតដែលមានទាំងការផ្តល់ថវិកាចំនួន១៧ពាន់លានដុល្លារពីសហរដ្ឋអាមេរិក និងការបំផ្លាញក្បាលគ្រាប់នុយក្លេអ៊ែររុស្ស៊ីចំនួនជាង ២០ ០០០គ្រាប់ចោលផងដែរ។
The Bloomberg ធ្លាប់បានសរសេរដែរថា ក្រសួងកិច្ចការងារថាមពលអាមេរិកពិតជាមានក្តីបារម្ភយ៉ាងខ្លាំងថាជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ីនឹងអាចនាំឲ្យទៅជាបញ្ហាដល់ការផ្គត់ផ្គង់ថាមពលជាច្រើនទៅឲ្យសហរដ្ឋអាមេរិកហើយបើទោះបីជាផែនការ៤,៣ពាន់លានដុល្លារដើម្បីកសាងរោងចក្រចំរាញ់អ៊ុយរ៉ាញ៉ូមបន្ថែមដែលអនុម័តកាលពីខែមិថុនា និងការជួយជ្រោមជ្រែងដោយក្រុមហ៊ុនផ្គត់ផ្គង់អ៊ុយរ៉ាញ៉ូមពីអឺរ៉ុបផងដែលមានទាំង Orano និង URENCO ក៏មិនទាន់គ្រប់គ្រាន់ឲ្យអាមេរិកអាចគេចចេញពីការផ្គត់ផ្គង់អ៊ុយរ៉ាញ៉ូមពីរុស្ស៊ីបានភ្លាមដែរ។
មានមូលហេតុសំខាន់ៗផ្សេងទៀតដែលអាមេរិក និងលោកខាងលិចមិនអាចប៉ះពាល់ទៅដល់សង្វាក់ផ្គត់ផ្គង់អ៊ុយរ៉ាញ៉ូមរបស់រុស្ស៊ីបានឡើយដូចជាផែនការពង្រីកទីតាំងចំរាញ់កាន់តែច្រើនឡើងដែលនឹងធ្វើឲ្យរុស្ស៊ីក្លាយជាប្រទេសតែមួយគត់នាំមុខគេចំពោះធនធានរ៉ែប្រភេទនេះជាដើម។ កាន់តែយ៉ាប់យ៉ឺនសម្រាប់អាមេរិកទៀតនោះគឺថា ខណៈដែលបច្ចុប្បន្នកាហ្សាស្ថានដែលជាអ្នកនាំចេញអ៊ុយរ៉ាញ៉ូមច្រើនជាងគេបំផុតលើពិភពលោក ហើយបើបូកបញ្ចូលគ្នាជាមួយនឹងឧបេគីស្ថានពួកគេទាំងពីរប្រទេសនឹងមានចំណែកពិភពលោកដល់ទៅ៥០ភាគរយ ហើយទាំងកាហ្សាស្ថាន និងឧបេគីស្ថានគឺជាសម្ព័ន្ធចាក់ទឹកមិនលេចឡើយរបស់រុស្ស៊ី។ដូចនេះបើមានបញ្ហាណាមួយដែលរុស្ស៊ីមិនសប្បាយចិត្តនោះមិនសូម្បីតែអាមេរិកនោះទេដែលមានបញ្ហាធ្ងន់ធ្ងរគឺសូម្បីតែលោកខាងលិច និងអឺរ៉ុបក្តីក៏មិនអាចជួបផលល្អឡើយ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ថាមពលស្អាត ក្លាយជាផ្នែកមួយនៃកំណើនសេដ្ឋកិច្ច និងការប្រកួតប្រជែងរវាងប្រទេសមហាអំណាច
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 23/07/2026
ថាមពលស្អាតបានក្លាយជាវិស័យអាទិភាពដ៏លេចធ្លោ និងកំពុងមានការប្រកួតប្រជែងយ៉ាងខ្លាំងរវាងប្រទេសមហាអំណាច និងជំរុញដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនចាប់យកមកអនុវត្តបន្ត

ក្រុងតេហេរ៉ង់ ព្រមានប៊ុលហ្ការីជុំវិញផែនការចល័តទ័ពអាម៉េរិកនៅមូលដ្ឋានទ័ពអាកាស Bezmer
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 23/07/2026
អ៊ីរ៉ង់បានចេញការព្រមានផ្ទាល់មួយទៅកាន់ប្រទេសប៊ុលហ្ការី ដោយអំពាវនាវដល់ប្រទេសនេះកុំអនុញ្ញាតឱ្យសហរដ្ឋអាម៉េរិកប្រើប្រាស់ទឹកដីដែនអាកាស ឬហេដ្ឋារចនាសម្ព័ន្ធយោធារបស់ខ្លួនសម្រាប់ប្រតិបត្តិការណាមួយ ដែលតម្រង់ទិសដៅវាយប្រហារលើសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ឡើយ

ធនាគារ ហត្ថា ចូលរួមគាំទ្រវិស័យអប់រំ ការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់បរិស្ថានបៃតង
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 23/07/2026
ធនាគារ ហត្ថា ចូលរួមគាំទ្រវិស័យអប់រំ ការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់បរិស្ថានបៃតងដល់បរិយាកាសសិក្សាប្រកបដោយផាសុកភាព

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញឱ្យអាជ្ញាធរ និងសហគមន៍នេសាទនៅតំបន់ឆ្នេរ កែច្នៃសក្ដានុពលដែលមានស្រាប់ដើម្បីបង្កើនចំណូលគ្រួសារ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 23/07/2026
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញឱ្យអាជ្ញាធរ និងសហគមន៍នេសាទនៅតំបន់ឆ្នេរ កែច្នៃសក្ដានុពលដែលមានស្រាប់ឱ្យមានលទ្ធភាព និងផលិតភាពខ្ពស់ ដើម្បីបង្កើនចំណូលគ្រួសារ

កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយរវាងឥណ្ឌា -អាមេរិក កំពុងបង្កឱ្យពលរដ្ឋ និងកសិករឥណ្ឌា ផ្ទុះកំហឹង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 22/07/2026
កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីចុងក្រោយមួយដែលបានធ្វើឡើងរវាងប្រទេសឥណ្ឌា និងសហរដ្ឋអាមេរិក កំពុងដុតបញ្ឆេះកំហឹងយ៉ាងខ្លាំងពីសាធារណជនឥណ្ឌា




វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content