ខេត្តកណ្តាល – នាឱកាសបើក “បេសកកម្មសំអាតទន្លេជាប្រវត្តិសាស្រ្ត” នៅក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ក្រុមហ៊ុន ខេមប្រ៊ូវ បានក្លាយជាក្រុមហ៊ុនដំបូងគេបង្អស់ ដែលបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយអង្គការសម្អាតទន្លេសមុទ្រ ក្នុងការជួយគាំទ្រដល់បេសកកម្មសម្អាតទន្លេជាប្រវត្តិសាស្រ្ត ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។

ក្នុងពិធីនេះឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល មានប្រសាសន៍ថា
“បរិស្ថានជាបញ្ហារួមរបស់យើងទាំងអស់គ្នា ហើយទាមទារចាំបាច់នូវការចូលរួមរបស់យើងទាំងអស់គ្នាក្នុងការថែរក្សាអនាម័យ បរិស្ថានជុំវិញខ្លួនយើងឱ្យបានស្អាត បង្កើតបរិយាកាសល្អ និងមានផាសុកភាពសម្រាប់ការរស់របស់យើង”
ឯកឧត្តមបានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ យុវជន និងសិស្សានុសិស្សទាំងអស់ ត្រូវរួមគ្នាសម្អាតសំរាមនៅលើគោក និងសំរាមក្នុងទឹកឱ្យអស់ ក្រោមពាក្យស្លោក «កម្ពុជាស្អាតផ្តើមចេញពីយើងម្នាក់ៗ»។

ក្នុងឱកាសនេះដែរ លោក នូ សុវណ្ណ នាយកប្រតិបត្តិនៃអង្គការសម្អាតទន្លេសមុទ្រ បានមានប្រសាសន៍ថា
“ការចុះអនុស្សរណៈយោគយល់គ្នានេះ គឺជាព្រឹត្តិការណ៍គំរូមួយ ដែលបញ្ជាក់ពីការយកចិត្តទុកដាក់ចូលរួមសហការពីវិស័យឯកជនក្នុងការជួយគាំទ្រដល់បេសកកម្មយើង ដើម្បីជំរុញបន្តការអនុវត្តក្នុងរយៈពេលវែង និងជាកម្លាំងរួមគ្នាយកសំរាមទាំងអស់ចេញពីទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ដោយទូកប្រមូលសំរាមបំពាក់បច្ចេកវិទ្យាទំនើបរបស់ everwave មកពីប្រទេសអាល្លឺម៉ង់់ និងអាជ្ញាធរមូលដ្ឋាន ក៏ដូចជាការចូលរួមពីប្រជាពលរដ្ឋ”
លោកក៏បានអំពាវនាវដល់ ក្រុមហ៊ុនឯកជនផ្សេងៗទៀត និងប្រជាពលរដ្ឋគ្រប់រូប ចូលរួមសម្អាតទន្លេរហូតអស់សំរាម និងទប់ស្កាត់ការបោះសំរាមចោលបំពុលបរិស្ថាន ជាពិសេសទន្លេ និងសមុទ្ររបស់យើង។ ការទុកដាក់ បែងចែកសំណល់តាមផ្ទះនីមួយៗឲ្យបានត្រឹមត្រូវ នឹងក្លាយជាធនធានដ៏មានប្រយោជន៍បំផុតសម្រាប់ប្រទេសយើងទាំងមូល ប្រសើរសម្រាប់បរិស្ថានជុំវិញផ្ទះ ភូមិយើង ប្រសើរសម្រាប់សេដ្ឋកិច្ច និងប្រសើរសម្រាប់ធម្មជាតិរបស់យើង។

លោកស្រី វ៉ាន់ អាម៉ូនិច្ច ប្រធានគ្រប់គ្រងផ្នែកកិច្ចការសាជីវកម្មនៃក្រុមហ៊ុន ខេមប្រ៊ូវ ក៏បានលើកឡើងផងដែរថា
“ការចុះអនុស្សរណៈ និងព្រឹត្តិការណ៍សម្អាតទន្លេនេះ គឺជាផ្នែកមួយនៃសកម្មភាពទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ដើម្បីលើកកម្ពស់ការយល់ដឹង ក៏ដូចជាការការពារបរិស្ថាន និងធនធានទឹករួម ស្របតាមគោលដៅចីរភាពរបស់ក្រុមហ៊ុន «ការអភិវឌ្ឍឲ្យកាន់តែប្រសើរទាំងថ្ងៃនេះ &ថ្ងៃស្អែក» និងមហិច្ឆតារបស់ក្រុមហ៊ុន «រួមគ្នាឆ្ពោះទៅកាន់ហ្សេរ៉ូ និងលើសពីនេះ»”
លោកស្រីបានបន្ថែមទៀតថា យើងមានហេតុផលសំខាន់ពីរ ដែលជំរុញឲ្យមានការចុះអនុស្សរណៈនេះគឺ៖

- បរិស្ថាន – បញ្ហាបរិស្ថាន កាន់តែតានតឹងជាងពេលណាៗទាំងអស់។ ការដោះស្រាយបញ្ហាបរិស្ថាន ទាមទារឲ្យមានការចូលរួមដោះស្រាយទាំងអស់គ្នា និងតាមវិធីសាស្ត្រដ៏ត្រឹមត្រូវ។ នៅក្រុមហ៊ុន ខេមប្រ៊ូវ បានកំពុងបោះជំហានឆ្ពោះទៅកាន់ «គ្មានការបំភាយកាបូន» នៅរោងចក្រផលិតស្រាបៀរ និងភេសជ្ជៈរបស់យើង។
- ទឹក – ទឹក គឺជាគ្រឿងផ្សំដ៏សំខាន់ក្នុងការផលិតស្រាបៀរ និងភេសជ្ជៈរបស់យើង។ ហើយទឹក នឹងក្លាយជាធនធានដែលកាន់តែមានតម្លៃទៅៗ។ ដូច្នេះ យើងត្រូវមានទំនួលខុសត្រូវក្នុងការធានាថា ពួកយើងបានកំពុងប្រើប្រាស់ទឹកដោយសន្សំសំចៃ និងប្រកបដោយសក្កិសិទ្ធភាពក្នុងប្រតិបត្តិការអាជីវកម្មរបស់យើង – យើងចូលរួមជួយការពារធនធានទឹក និងប្រភពទឹកសាធារណៈ – ហើយយើងនឹងប្រគល់ត្រលប់ឲ្យសហគមន៍វិញនូវទឹកស្អាតដែលស្មើនឹងបរិមាណទឹកដែលយើងបានប្រើប្រាស់ក្នុងខ្សែសង្វាក់ផលិតកម្មរបស់យើង។»
ខេមប្រ៊ូវ ក៏បានបង្ហាញជំនឿពីការចុះអនុស្សរណៈនេះថា នេះជាការបង្ហាញនូវចក្ខុវិស័យរួមគ្នា រវាងវិស័យសាធារណៈ វិស័យឯកជន ប្រជាជន និងសហគមន៍ ដើម្បីជំរុញឲ្យមានការអភិវឌ្ឍប្រកបដោយចីរភាព។ រួមគ្នា យើងនឹងនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន និងបង្កើតអនាគតរួមគ្នាដ៏ប្រសើរសម្រាប់យើងទាំងអស់គ្នា៕







ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ប៊ុលហ្គារី និងក្រិក ប្តេជ្ញាកសាងកិច្ចសហប្រតិបត្តិការដើម្បីធានាសន្តិសុខតំបន់ប៉ែកខាងកើតណាតូ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/03/2026
ជំនួបរវាងមេដឹកនាំប្រទេសប៊ុលហ្ការី និងប្រទេសក្រិក កាលពីពេលថ្មីៗនេះបានបង្ហាញពីលទ្ធផលដ៏ល្អប្រសើរនៃទំនាក់ទំនងទ្វេភាគី ជាពិសេសអាចធានាបាននូវសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ភាគកើតនៃតំបន់ណាតូថែមទៀតផង
រដ្ឋមន្ត្រីឧស្សាហកម្ម ៖ កម្ពុជាមិនទាន់មានរោងចក្របិទទ្វារ ឬផ្អាកខ្សែច្រវាក់ផលិតកម្មដោយសារបញ្ហាថាមពលនោះទេ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/03/2026
រដ្ឋមន្ត្រីឧស្សាហកម្ម ៖ ទោះបីការផ្គត់ផ្គង់ប្រេងលើទីផ្សារសកលកំពុងរាំងស្ទះ ប៉ុន្តែកម្ពុជាមិនទាន់មានរោងចក្របិទទ្វារ ឬផ្អាកខ្សែច្រវាក់ផលិតកម្ម ដោយសារបញ្ហាថាមពលនោះទេ
ធនាគារ ABA បន្ថែមសាខាថ្មីនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/03/2026
ធនាគារ ABA បានបើកសាខាថ្មីជាផ្លូវការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) ដោយពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្តល់សេវាធនាគារទំនើប សុវត្ថិភាព




វិថីហិរញ្ញវត្ថុ




















Account
Security
Favourite Content