ប្រាក់រៀលឆ្លងកាត់ឧបសគ្គជាច្រើ​ន មុននឹងទទួលបានទំនុកចិត្តក្នុងការប្រើប្រាស់ដូចសព្វថ្ងៃ

ភ្នំពេញ ៖ បន្ទាប់ពីប្រាក់រៀលបានឆ្លងកាត់ឧបសគ្គជាច្រើ​ន ការដាក់ចេញនូវគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល គួបផ្សំនឹងការចូ​ល​រួមរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បានធ្វើឱ្យទំហំប្រាក់រៀលមានការចរាចរណ៍កើនឡើងជាលំដាប់ ខណៈ​​បច្ចុប្បន្ន ស្ថិរភាពល្អប្រសើរនៃតម្លៃប្រាក់រៀលបានឆ្លុះបញ្ចាំងពីកំណើនតម្រូវការ និងជំនឿទុកចិត្តរបស់សាធារណជនមកលើការប្រើប្រាស់ប្រាក់រៀ​ល។

លោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា បានថ្លែង ក្នុងសិក្ខាសាលាផ្សព្វផ្សាយពីប្រាក់រៀល នៅខេត្តកំពត កាលពីចុងសប្តាហ៍កន្លងមកនេះថា តាមរយៈបទពិសោធន៍ឆ្លងកាត់ផ្ទាល់ ឬតាមរយៈសៀវភៅ​ប្រវត្តិសាស្រ្ត និងប្រភពឯកសារផ្សេងទៀត របបប្រល័យពូជសាសន៍ ប៉ុល ពត ចាប់ពីឆ្នាំ១៩៧៥ ដល់១៩៧៩ បានលុបបំបាត់ចរាចរណ៍ប្រាក់រៀល ទីផ្សារ កម្មសិទ្ធិឯកជន និងខឿនសេដ្ឋកិច្ចនិងសង្គមទាំងអស់ ជាមួយនឹងផ្នត់គំនិតបែបរវើរវាយថាទង្វើនេះនឹងប្រែក្លាយសង្គមកម្ពុជាទៅជាសង្គមស្មើភាពនិងមានភាពរីកចម្រើន។

ការអនុវត្តតាមទស្សនជ្រុលនិយមបានធ្វើឱ្យកម្ពុជាដើរថយក្រោយទៅរកសង្គមទាសភាព សោកនាដកម្ម និងការបំផ្លាញរាល់សមិទ្ធផលសេដ្ឋកិច្ចនិងសង្គមជាតិទាំងអស់។ ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ រដ្ឋាភិបាលត្រូវកសាងសេដ្ឋកិច្ចនិងសង្គមឡើងវិញពីបាតដៃទទេលើគ្រប់វិស័យដោយពេលនោះការងារចម្បងមួយ ក្នុងចំណោមការងារអាទិភាពនានា គឺការបោះពុម្ពប្រាក់រៀលឡើងវិញ ដើម្បីសម្រួលដល់ប្រតិបត្តិការដោះដូរទំនិញនិងសេវានៅក្នុងសេដ្ឋកិច្ច។ ជាមួយកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំកម្ពុជានាពេលនោះ ប្រាក់រៀលត្រូវបានដាក់ឱ្យចរាចរឡើងវិញជាផ្លូវការនៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៨០ និងទទួលបានការសាទរជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋគ្រប់រូប។

លោកជំទាវបណ្ឌិត ជា សិរី មានប្រសាសន៍ថា ទោះយ៉ាងណា ប្រាក់រៀលបានឆ្លងកាត់ឧបសគ្គជាច្រើ​ន មុននឹងទទួលបានទំនុកចិត្តដូចសព្វថ្ងៃ។ ឧបសគ្គទាំងនោះរួមមាន៖ i/-ភាពទន់ខ្សោយនៃសេដ្ឋកិច្ចជាតិក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ដែលបង្កឱ្យថ្លៃទំនិញទូទៅកើនឡើងខ្លាំងនិងប្រាក់រៀលធ្លាក់ថ្លៃ ii/-ការអូសបន្លាយនៃសង្រ្គាមស៊ីវិលរហូតដល់ចុងឆ្នាំ១៩៩៨ ដែលបានធ្វើឱ្យចរាចរណ៍ប្រាក់រៀលមិនមានភាពទូលំទូលាយនៅតំបន់មួយចំនួន ជាមួយភាពផុយស្រួយនៃជំនឿទុកចិត្តមកលើប្រាក់រៀល និង iii/-លំហូរចូលនៃប្រាក់ដុ​ល្លារ​អាមេរិកយ៉ាងច្រើនសន្ធឹកសន្ធាប់មកក្នុងសេដ្ឋកិច្ចកម្ពុជានៅដើមទសវត្សរ៍ឆ្នាំ១៩៩០ ដែលកត្តាទាំងនេះបានធ្វើឱ្យប្រជាជន ក៏ដូចជាវិស័យឯកជនមានទម្លាប់ប្រើប្រាស់ប្រាក់ដុ​ល្លា​​រ​អាមេរិកដោយផ្ទាល់រហូតមកដល់បច្ចុប្បន្ន។

លោកជំទាវបណ្ឌិត ជា សិរី បានថ្លែងដូច្នេះថា ៖

“ប្រឈមនឹងឧបសគ្គទាំងនេះ រាជរដ្ឋាភិបាលនិងធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ជាពិសេសចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០០០មក បន្ទាប់ពីស្ថានភា​ពម៉ាក្រូសេដ្ឋកិច្ចមានលំនឹងល្អប្រសើរ។ ការអនុវត្តគោលនយោបាយទាំងនេះ គួបផ្សំនឹងការចូ​ល​រួមរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទំហំប្រាក់រៀលក្នុងចរាចរណ៍បានកើនឡើងជាលំដាប់ ខណៈ​​ដែលតម្លៃប្រាក់រៀលមានស្ថិរភាពល្អប្រសើរ ដែលឆ្លុះបញ្ចាំងពីកំណើនតម្រូវការ និងជំនឿទុកចិត្តរបស់សាធារណជនមកលើការប្រើប្រាស់ប្រាក់រៀ​ល”

តាមរយៈលទ្ធផលអង្កេតរបស់ធនាគារជាតិនៃកម្ពុជា សហការជាមួយនឹងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA កាលពីឆ្នាំ២០១៧ កន្លងមក បានបង្ហាញថា ប្រាក់រៀលបានទទួលការទុកចិត្ត និងការប្រើប្រាស់កាន់តែច្រើន ជាពិសេសចំពោះការចំណា​យប្រចាំថ្ងៃ ហើយនៅតាមតំបន់ជនបទ ប្រាក់រៀលដើរតួនាទីចម្បងនិងទូលំទូលាយនៅក្នុងជីវ​ភា​ពរស់នៅ មិនថាប្រាក់ចំណូល ចំណាយ ឬសន្សំនោះទេ។

 ក៏ប៉ុន្តែ ទម្លាប់នៃការប្រើប្រាស់ប្រាក់ដុល្លារអាមេរិក ក៏បានចាក់ជ្រៅទៅក្នុងសេដ្ឋកិច្ចនិងសង្គម ជាពិសេសផ្នត់គំនិតរបស់ប្រជាជន ដែលបញ្ហានេះនឹងបន្តទាម​ទា​រឱ្យមានការចូលរួមបន្ថែមទៀត ក្នុងការជំរុញការប្រើប្រាស់ប្រាក់រៀលពីគ្រប់ភាគីពាក់ព័ន្ធ ទាំ​ង​ក្រសួងស្ថាប័នសាធារណៈនិងឯកជន ក្រុមហ៊ុន-សហគ្រាស និងប្រជាពលរដ្ឋទូទៅ។

លោកជំទាវបណ្ឌិត ជា សិរី បានមានប្រសាសន៍ថា ក្នុងស្មារតីគាំទ្រការប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែមានភាពងាយស្រួលនិងទាន់សម័យ ធនាគារជាតិនៃកម្ពុជាបានអភិវឌ្ឍប្រព័ន្ធទូទាត់អេឡិចត្រូនិកជាបន្តបន្ទាប់ ទន្ទឹមនឹងវិធានការគាំទ្រផ្សេងទៀត។ ប្រព័ន្ធទូទាត់រហ័ស (Fast Payment) រីធេលផេ (Retail Pay) និងបាគង ត្រូវបានដាក់ឱ្យប្រើប្រាស់ ដែលបានធ្វើឱ្យការទូទាត់ជាប្រាក់រៀលមានភាពងាយស្រួល សុវត្ថិភាព និងចំណាយកម្រៃសេវាតិច។

ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជាបានអភិវឌ្ឍស្តង់ដារ ខេអេចឃ្យូអរកូដ (KHQR) សំដៅពង្រឹងប្រសិទ្ធភាព និងសុវត្ថិភាពនៃប្រតិបត្តិការទូទាត់ក្នុងស្រុក និងបានតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយ​បណ្តាប្រទេសអាស៊ានមួយចំនួន ដូចជា ប្រទេសថៃនិងម៉ាឡេស៊ីរួចមកហើយ ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលក្នុងប្រតិបត្តិការទូទាត់ឆ្លងប្រទេស។

ក្រៅពីនេះ ការគ្រប់គ្រងចរាចរណ៍ប្រាក់រៀលត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព ដើម្បីបំពេញតម្រូវការប្រាក់រៀលនៅតាមតំបន់នានានៅទូទាំងប្រទេស ហើយក្រដាសប្រាក់ចាស់ ទក់ រហែកត្រូវបានប្រមូលជាប្រចាំ និងជំនួសមកវិញដោយក្រដាសប្រាក់រៀលថ្មីគ្រប់ប្រភេទ។

គួររំលេចថា កន្លងមក ក្រដាសប្រាក់រៀលធ្លាប់បានទទួលពានរង្វាន់អន្តរជាតិជាច្រើនទៅលើគុណភាពនៃក្រដាសប្រាក់ ដូចជា ក្រដាសប្រាក់ ៥០.០០០ រៀល ទទួលបានពានរង្វាន់សំរឹទ្ធលើផ្នែកគុណភាពនិងសោភ័ណភាពពីវិទ្យាស្ថានរូបិយវត្ថុអន្តរជាតិនៅចក្រភពអង់គ្លេស ហើយថ្មីៗនេះ ក្រដាសប្រាក់​អនុស្សាវរីយ៍ប្រភេទ ១៥.០០០ រៀល បានឈ្នះពានរង្វាន់ជាក្រដាសប្រាក់ថ្មីឆ្នើមប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិកប្រចាំឆ្នាំ២០១៩ ពីស្ថាប័នអន្តរជាតិ Reconnaissance ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស ដោយសារបច្ចេកទេសនៃការផលិតក្រដាសប្រាក់មានលក្ខណៈទំនើបនិងប្រកបដោយសុវត្ថិភាពខ្ពស់។

ជាមួយគ្នានេះ លោកជំទាវបណ្ឌិត ជា សិរី បានឱ្យដឹងថា ធនាគារជាតិនៃកម្ពុជាបានគាំទ្រដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងការបោះផ្សាយប័ណ្ណបំណុលជាប្រាក់រៀល ផ្គត់ផ្គង់ការឱ្យខ្ចីជាប្រាក់រៀលដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ ពាក់ព័ន្ធ ដើម្បីលើកទឹកចិត្តឱ្យអាជីវកម្មដាក់តាំងស្លាកតម្លៃទំនិញនិងសេវាជាប្រាក់រៀល។ ការងារទាំងអស់នេះ បានរួមចំណែកក្នុងការបង្កើនវិសាលភាពនិងភាពងាយស្រួលលើការទូទាត់និងសន្សំជាប្រាក់រៀលនៅគ្រប់ទីកន្លែងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។​ ជាក់ស្តែង ក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយ ប្រាក់រៀលក្នុងចរាចរណ៍បានកើនឡើង ១៦% ប្រាក់បញ្ញើជារៀលកើន ២៩% និងឥណទានជារៀលកើន ៣៨% ជាមធ្យមក្នុង១ឆ្នាំ។ លោកជំទាវបណ្ឌិត ជា សិរី បានថ្លែងដូច្នេះថា ៖

“នៅក្នុងរយៈពេល ៤២ ឆ្នាំកន្លងមកនេះ វត្តមានរបស់ប្រាក់រៀលបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការស្តារ និងកសាងអធិបតេយ្យភាព សេដ្ឋកិច្ចនិងសង្គមជាតិ តាមរយៈតួនាទីជាខ្នាតតម្លៃ មធ្យោបាយទូទាត់ និងសន្សំ។ សមិទ្ធផលគួរជាទីមោទនៈទាំងនេះ មិនអាចសម្រេចបានឡើយ ប្រសិនបើប្រទេសកម្ពុជាមិនមានសុខសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេ​ដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិ​ប​ណ្ឌិ​តរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលធ្វើឱ្យប្រជាជននិងវិនិយោគិនមានជំនឿទុកចិត្តកាន់តែរឹងមាំមកលើប្រាក់រៀលនិងអនាគតនៃសេដ្ឋកិច្ចកម្ពុជា៕”


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ត្រីមាសទី ១ សេដ្ឋកិច្ចចិន កើនឡើងល្អលើសពីការរំពឹងទុករហូតដល់ប្រមាណ ៥ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

នៅក្នុងរយៈពេល៣ខែដំបូង ដើមឆ្នាំ២០២៦កន្លងទៅនេះ កំណើនសេដ្ឋកិច្ចរបស់ចិនបានកើនឡើងល្អប្រសើរ និងលើសពីការរំពឹងទុកនៅក្នុងរង្វង់ប្រមាណ ៥%

សម្តេចធិបតី ថ្លែងអំណរគុណដល់គ្រប់ភាគីដែលចូលរួមបំពេញភារកិច្ចក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រកបដោយភាពរីករាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់គ្រប់ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមបំពេញភារកិច្ចយ៉ាងយកចិត្តទុកដាក់ និងធានាបាននូវបរិយាកាសសប្បាយរីករាយ សុវត្ថិភាព

ទំហំទឹកប្រាក់នាំចូលទំនិញពីប្រទេសថៃ ធ្លាក់ចុះ ៤២,៤ភាគរយ នៅត្រីមាស​ទី១ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

៣ខែ ដើមឆ្នាំ២០២៦នេះ ការ​នាំចូលទំនិញពីប្រទេស​ថៃមកកាន់កម្ពុជា​ មានទំហំទឹកប្រាក់ប្រមាណ ៥១៤លានដុល្លារអាម៉េរិកប៉ុណ្ណោះ បើប្រៀបធៀបទៅនឹ​ងរយៈពេលដូចគ្នា​ក្នុងឆ្នាំ២០២៥​កន្លងទៅ​ ដែលមានទំហំរហូតដល់ ៨៩៣លានដុល្លារអាម៉េរិកនោះ

ហេដ្ឋារចនាសម្ព័ន្ធនៅមជ្ឈិមបូព៌ា អាចត្រូវការលុយប្រមាណ ៥៨ពាន់លានដុល្លារដើម្បីជួសជុលដោយសារសង្គ្រាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

សង្គ្រាមនៅមជ្ឈិមបូព៌ា បានធ្វើឲ្យតំបន់មួយនេះខ្ទេចខ្ទំហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ និងត្រូវចំណាយលុយជួសជុលសរុបដល់ទៅប្រមាណ ៥៨ ពាន់លានដុល្លារ

នាយករដ្ឋមន្ត្រីហុងគ្រីជាប់ឆ្នោតថ្មី ប្រកាសរំដោះទូរទស្សន៍រដ្ឋចេញពីឥទ្ធិពលអ្នកនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/04/2026

បេក្ខភាពជាប់ឆ្នោតថ្មីដែលនឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីហុងគ្រីជាផ្លូវការក្នុងពេលបន្តិចទៀតនេះ លោក Peter Magyar បានប្តេជ្ញាថា នឹងផ្អាកប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានរបស់ស្ថានីយទូរទស្សន៍រដ្ឋ (MTVA)

ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/04/2026

ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)