ការអភិវឌ្ឍ​តំបន់ជាយក្រុង​ជាការត្រៀម​សម្រាប់​ផែនការ​ពង្រីក​ក្រុងនៅពេលអនាគត​

ភ្នំពេញ ៖ កំណើន​ពលរដ្ឋ​មករស់​នៅក្នុង​រាជធានីភ្នំពេញបានកើនឡើង​ពីមួយឆ្នាំទៅមួយឆ្នាំ​ ហើយកំណើន​ពលរដ្ឋ​រស់​នៅក្នុងក្រុង​នេះដែរបានជំរុញ​ឱ្យរដ្ឋាភិបាល​ត្រូវ​ពង្រីក​ផ្ទៃដីរាជធានីភ្នំពេញ​កាន់តែធំជាង​មុន ហើយមុននឹង​ពង្រីក​ក្រុង​នេះដែរ រដ្ឋាភិបាលក៏បានកសាងហេដ្ឋារចនាសម្ព័ន្ធតំបន់ជាប់ៗភ្នំពេញកាន់តែច្រើន​ដោយក្នុងនោះ​រចនាសម្ព័ន្ធបណ្តាញទឹកស្អាត ​​បណ្តាញអគ្គិសនី គឺជាអាទិភាពមួយសម្រាប់​ការត្រៀម​សម្រាប់ផែនការ​មួយ​នេះ ។

លោក ​ច្រឹក សុខនីម ប្រធាន​សមាគម​អ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា​បានលើកឡើងថា​ ការ​អភិវឌ្ឍ​ផ្លូវ​ក្រវាត់ក្រុង​ជា​បន្តបន្ទាប់រដ្ឋាភិបាល​ បាន និងកំពុងហុច​ផល ​និងសក្ដានុពល​អភិវឌ្ឍន៍​តំបន់​ជាយក្រុង​កាន់តែខ្លាំង ហើយ​ដីធ្លីនៅ​តាមបណ្ដោយផ្លូវ​ក្រវាត់ក្រុងទី១ ​ទី២ ទី៣ មាន​តម្លៃបន្ថែម​កាន់តែខ្ពស់ មានការទាក់ទាញកាន់តែខ្លាំង និងមានការអភិវឌ្ឍ​កាន់តែមមាញឹក​ ។

លោកបន្តថា ៖

“ទាំង​នេះគឺសុទ្ធតែជាយុទ្ធសាស្ត្រ​ក្នុងការ​ត្រៀម​សម្រាប់ផែនការពង្រីកក្រុង​របស់រ​ដ្ឋា​ភិ​បា​ល​នៅពេ​ល​អនាគត ពីព្រោះថា​ចង់ឱ្យ​ពលរដ្ឋ​ទៅរស់នៅតំបន់ជាយក្រុង​កាន់តែច្រើន ចាំបាច់​ត្រូវ​តែអភិវឌ្ឍ​ន៍​តំបន់នោះ​ជា​មុ​នសិន នៅពេលមានការអភិវឌ្ឍ គ្រប់គ្រាន់ហើយនោះ​ពលរដ្ឋ​នឹង​ទៅរស់នៅទីនោះ​កា​ន់​តែ​ច្រើ​​ន ពេលនោះ​គម្រោង​នៃផែនការពង្រីកក្រុង​ភ្នំពេញ​នឹង​ទទួលបាន​លទ្ធផល​ល្អប្រសើរ ឬអាច​ធ្វើឱ្យ​​តំ​ប​ន់ក្នុ​​ងក្រុ​ង​​​កាន់តែមានទំនាក់ទំន​ងជិតស្និទ្ធជាមួយ​នឹង​តំបន់ជាយក្រុង”

លោក​បន្ថែមថា ៖

“បច្ចុប្បន្ន​នេះ យើង​បានឃើញថា​ជុំវិញ​រាជធានីភ្នំពេញ​មានការអភិវឌ្ឍដូចៗគ្នា​គ្រាន់តែតំបន់នីមួយ​ៗ​មាន​សក្ដានុពល​និងការទាក់ទាញ​ទៅលើការអភិវឌ្ឍ​ផ្សេងគ្នា ហើយ​ពីមួយឆ្នាំទៅមួយឆ្នាំ​មួយ​ ការអភិវឌ្ឍ​កាន់តែរីកសាយ​ទៅៗ​ “

លោក ​ប៉ូ អ៊ាវគង់ អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Advance ក៏បានលើកឡើងផងដែរថា

“ការរៀបចំ​ប្លង់​មេ​ទុកជា​មុន​របស់រដ្ឋាភិបាលក្នុងការពង្រីកក្រុងនឹង​ធ្វើឱ្យ​ផែនការទទួលបានជោគជ័យ​និងអភិវឌ្ឍន៍ខ្លាំង ។ ពល​រ​ដ្ឋ​ដែល​រស់នៅ​ភ្នំពេញ​ដែលកាត់ពីខេត្ត​នឹងទទួលបាននូវអត្ថប្រយោជន៍​បន្ថែម​នៅពេល​ផែនការ​ពង្រីក​ក្រុងនោះទៅដល់​តំបន់ពួកគេ”

លោកបន្តថា នៅជុំវិញ​ភ្នំពេញ ឬអាចនិយាយ​ផ្លូវជាតិ​សំខាន់ៗជុំវិញ​ភ្នំពេញ​សុទ្ធតែមានការ​អភិវឌ្ឍផ្សេង​គ្នា ​ក្នុង​នោះផ្លូវជាតិលេខ​១​និង​លេខ​៦ជា​តំបន់ដែលអភិវឌ្ឍន៍លំនៅឋាន​តម្លៃមធ្យម​ឡើង​ ដូច្នេះតំបន់នោះត្រូវការ​​អ្វី​ជា​ចាំបាច់ដែលរដ្ឋាភិបាល​បានគិតគូរ​ ផ្លូវជាតិលេខ២​ លេខ​៣ លេខ​៤ និង​លេខ​៥ ​ជា​តំបន់​អភិវឌ្ឍន៍​លំ​នៅ​ឋាន​​​ត​ម្លៃស​ម​រ​ម្យ​និង​ឧស្សា​ហកម្ម ហើយរដ្ឋាភិបាលក៏បានគិតគូររួច​ផងដែរ​ពីតម្រូវការ​ចាំបាច់របស់ពលរដ្ឋ​៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)