ក្រុមហ៊ុន ខេមប្រ៊ូវ សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រៀបចំចលនាសម្អាតបរិស្ថាន ដើម្បីចូលរួមទិវាសម្អាតពិភពលោកឆ្ពោះទៅកាន់ «កម្ពុជាស្អាត កម្ពុជាបៃតង»

ក្រុមហ៊ុន ខេមប្រ៊ូវ រួមជាមួយនឹងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន រដ្ឋបាលរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា និងអាជ្ញាធរមូលដ្ឋាន បានរៀបចំយុទ្ធនាការសម្អាតបរិស្ថាន ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ចលនានេះ មានការអញ្ជើញចូលរួមជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នួន ផារ័ត្ន អភិបាលរងនៃគណៈអភិបាលរដ្ឋបាលរាជធានីភ្នំពេញ ឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការនៃក្រសួងទេសចរណ៍ ព្រមជាមួយនឹងនិយោជិត និយោជករបស់ក្រុមហ៊ុន ខេមប្រ៊ូវ យុវជន និងអាជ្ញាធរពាក់ព័ន្ធជាង ៥០០ នាក់ ។

នេះជាចលនាសម្អាតលើកទី២ហើយក្នុងឆ្នាំ២០២២នេះ ដែលក្រុមហ៊ុន ខេមប្រ៊ូវ បានសហការជាមួយដៃគូពាក់ព័ន្ធរៀបចំធ្វើបន្ទាប់ពីបានរៀបចំធ្វើនៅខេត្តព្រះសីហនុ ក្នុងខែកក្កដា កន្លងទៅនេះ  ដើម្បីប្រារពន្ធទិវាសម្អាតបរិស្ថានពិភពលោក ក៏ដូចជាចូលរួមលើកកម្ពស់ការយល់ដឹងពីកិច្ចការពារបរិស្ថាន និងលើកទឹកចិត្តឲ្យមានការចូលរួមឲ្យកាន់តែច្រើនពីប្រជាពលរដ្ឋ ដើម្បីបរិស្ថានកាន់តែប្រសើរក្រោមសារ «កម្ពុជាស្អាត កម្ពុជាបៃតង»។

ក្នុងចលនានេះដែរ លោក Bruce Kidner អគ្គនាយកគ្រប់គ្រងស្តីទី & ជានាយកជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ បានសម្ដែងនូវក្ដីរីករាយ និងពេញចិត្តជាខ្លាំង ដែលក្រុមហ៊ុន ខេមប្រ៊ូវ បានក្លាយជាចំណែកមួយក្នុងគំនិតផ្ដួចផ្ដើមមួយនេះ។

លោកបានថ្លែងថា 

“ខេមប្រ៊ូវ ពិតជាមានក្តីសោមនស្សរីករាយ ដែលបានរៀបចំចលនាសម្អាតនេះ ដែលជាសកម្មភាពបំផុសស្មារតីអំពីការគ្រប់គ្រងកាកសំណល់ប្រចាំថ្ងៃ ក៏ដូចជាជួយដឹកនាំឲ្យមានការផ្លាស់ប្តូរជាវិជ្ជមាននូវទម្លាប់នៃការចោលសំរាម។ ការចូលរួមនេះ បានឆ្លុះបញ្ចាំងអំពីឆន្ទៈរួមគ្នាតែមួយរបស់ពួកយើងក្នុងកិច្ចការពារបរិស្ថាន។ យើងទាំងអស់គ្នាសុទ្ធតែមានភារកិច្ចរៀងៗខ្លួន ប៉ុន្ដែអ្វីដែលពួកយើងមានរួមគ្នា គឺការចូលរួមទទួលខុសត្រូវក្នុងការអភិវឌ្ឍសង្គមឲ្យកាន់តែប្រសើរ ប្រកបដោយចីរភាព។ ការចូលរួមរបស់យើងទាំងអស់គ្នាក្នុងវិស័យបរិស្ថាន  នឹងនាំឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមាន មិនថាតិច ឬច្រើននោះទេ”

ឯកឧត្តម នួន ផារ័ត្ន បានមានប្រសាសន៍ថា

“ព្រឹត្តិការណ៍នេះ បានចូលរួមចំណែកធ្វើឲ្យទីក្រុងយើងស្អាត ក៏ដូចជាដើម្បីបណ្តុះគំនិតប្រជាពលរដ្ឋរាជធានីភ្នំពេញឲ្យចូលរួមទាំងអស់គ្នា ដើម្បីទទួលភ្ញៀវថ្នាក់ដឹកនាំកំពូលៗរបស់អាស៊ាន ដែលនឹងអញ្ជើញចូលរួមកិច្ចប្រជុំ និងរៀបចំការប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣ ខាងមុខនេះ”

ឯកឧត្តម កែន សេរីរដ្ឋា បានលើកឡើងថា

“ក្រសួងបរិស្ថានដែលមានអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថានជាសេនាធិការ បាន និងកំពុងរៀបចំកម្មវិធីចលនាប្រឡងប្រណាំង ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព លើវិស័យបរិស្ថានដើម្បីការផ្លាស់ប្តូរផ្នត់គំនិតប្រជាពលរដ្ឋកម្ពុជាឱ្យមានការយល់ដឹង និងចូលរួមប្រតិបត្តិមេត្រីបរិស្ថាន ក៏ដូចជាជំរុញឱ្យអាជ្ញាធរភូមិ ឃុំ-សង្កាត់ យកចិត្តទុកដាក់បន្ថែមទៀត ក្នុងការរៀបចំភូមិ ឃុំ-សង្កាត់របស់ខ្លួនឱ្យមានអនាម័យ សោភ័ណភាព និងបរិស្ថានល្អប្រសើរក្នុងសហគមន៍មួយ ដែលមានភាពសុខដុមស្របតាមបរិស្ថានរបស់ខ្លួន និងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលជាការរួមចំណែកក្នុងយុទ្ធនាការកម្ពុជាស្អាត កម្ពុជាបៃតង ធ្វើឱ្យមាតុភូមិកម្ពុជាយើងទទួលបានភាពស្អាត និងបៃតង”

ជាមួយគ្នានេះ ឯកឧត្តម តុប សុភ័ក បានថ្លែងថា

“ស្អាត ជាអភិក្រមថ្មីនៅក្នុងការជំរុញវិស័យទេសចរណ៍របស់យើងក្នុងបរិបទក្នុង និងក្រោយជំងឺឆ្លងកូវីដ-១៩ ក្នុងន័យនេះ ស្អាតដោយមានទេសភាពស្រស់ត្រកាល ស្អាតដោយភាពប្រណិត ស្អាតដោយមានបរិស្ថានល្អប្រសើរ ស្អាតដោយមានអនាម័យ ស្អាតដោយមានសុវត្ថិភាព ស្អាតដោយមានគុណភាព និងស្អាតដោយមានឱជារសឆ្ញាញ់ពិសា ដែលត្រូវទាមទារឲ្យមានការគិតគូរ និងគ្រប់គ្រងដោយហ្មត់ចត់នៅមុនពេល និងកំឡុងពេលព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមក្នុងឆ្នាំ២០២៣ ខាងមុខនេះ”

គួរកត់សម្គាល់ផងដែរថា ក្រុមហ៊ុន ខេមប្រ៊ូវ ក្នុងនាមជាក្រុមហ៊ុនស្រាបៀរ និងភេសជ្ជៈឈានមុខគេមួយនៅកម្ពុជា បានបង្ហាញពីការប្ដេជ្ញាបន្តដឹកនាំ និងប្រតិបត្តិអាជីវកម្មប្រកបដោយការទទួលខុសត្រូវ ​និងដោយចីរភាព បន្ដចូលរួមចំណែកដើម្បីសង្គមកាន់តែប្រសើរទាំងថ្ងៃនេះ និងថ្ងៃស្អែក។ តាមរយៈព្រឹត្តិការន៍នេះ បានបង្ហាញពីចក្ខុវិស័យរួមគ្នារវាងវិស័យសាធារណៈ ឯកជន អង្គការសង្គមស៊ីវិល និងប្រជាជន ក្នុងការជំរុញឲ្យមានការអភិវឌ្ឍជាចីរភាព។ រួមគ្នា ដើម្បីនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន និងបង្កើតអនាគតរួមគ្នាដ៏ប្រសើរសម្រាប់យើងទាំងអស់គ្នា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង