ភ្នំពេញ៖ អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យបានលើកឡើងថា ឆ្នាំ២០២២នេះ គឺជាឆ្នាំដែលវិបត្តិកូវីដ១៩នៅក្នុងប្រទេសកម្ពុជាមានភាពធូរស្រាល និងចាត់ទុកថាជាឆ្នាំដែលវិស័យអចលនទ្រព្យមានសន្ទុះឡើងវិញ ប៉ុន្តែសម្រាប់តែទីផ្សារខុនដូ ហាក់នៅមិនទាន់មានភាពល្អប្រសើរទាំងស្រុងនៅឡើយនោះទេ ជាពិសេសប្រទេសខុនដូបែបប្រណីតដែលមានតម្លៃថ្លៃ។

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia បានមានប្រសាសន៍ឱ្យដឹងថា ឆ្នាំ២០២២នេះ ទីផ្សារខុនដូនៅក្នុងប្រទេសកម្ពុជានៅមិនទាន់បានល្អប្រសើរនៅឡើយទេ ដោយទីផ្សារនេះនៅពឹងផ្អែកលើវិនិយោគិនបរទេសច្រើនពេក ហើយនៅពេលដែលជនបរទេសមិនទាន់អាចចូលមកកម្ពុជាដើម្បីអភិវឌ្ឍន៍ខុនដូ ឬទិញខុនដូបាន វិស័យមួយនេះត្រូវពឹងលើទីផ្សារអ្នកទិញក្នុងស្រុក ហើយអ្នកទិញក្នុងស្រុកមិនអាចមានសន្ទុះល្អដូចវិនិយោគិនក្រៅប្រទេសនោះឡើយ។

លោកថា ៖
“ទីផ្សារខុនដូនៅក្នុងប្រទេសកម្ពុជាគឺពឹងផ្អែកច្រើនពេកទៅលើជនបរទេស ហើយបើទោះបីជាស្ថានភាពកូវីដ១៩នៅក្នុងប្រទេសកម្ពុជាយើងបានធូរស្រាលក៏ពិតមែន តែបណ្ដាប្រទេសមួយចំនួនទៀតនៅតែមានវិបត្តិនៅឡើយ ដូច្នេះភ្ញៀវបរទេសដែលមកស្រុកខ្មែរដើម្បីសាងសង់ ឬក៏ទិញខុនដូនៅក្នុងស្រុកខ្មែរអត់សូវមានច្រើនទេ”
លោកឧកញ៉ាបញ្ជាក់ថា សម្រាប់ទីផ្សារលំនៅឋានជាលក្ខណៈបុរី លោកមើលឃើញថាម្ចាស់បុរីដែលមានទុនគ្រប់គ្រាន់ក្នុងការអភិវឌ្ឍគឺមិនមានបញ្ហាអ្វីធំដុំនោះទេ តែសម្រាប់ម្ចាស់គម្រោងដែលមិនមានទុនគ្រប់គ្រាន់ក្នុងការអភិវឌ្ឍ ឬម្ចាស់គម្រោងដែលអភិវឌ្ឍន៍ដោយទុនពីអតិថិជនមកអភិវឌ្ឍន៍នោះទើបជាបញ្ហា ហើយវាក៏មានបញ្ហាដល់អិតិថិជនដែលទិញគម្រោងនោះផងដែរ ។

លោក ខន គង្គា អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ERA Cambodia បានលើកឡើងពីទីផ្សារខុនដូនៅក្នុងប្រទេសកម្ពុជាថា ភាពល្អប្រសើរចាប់ផ្ដើមល្អប្រសើរឡើងវិញជាបណ្តើរ ដោយក្នុងនោះមានអតិថិជនក្នុងស្រុកជាច្រើនចាប់ផ្ដើមមាននិន្នាការក្នុងការទិញខុនដូដើម្បីស្នាក់នៅ និងវិនិយោគបន្តយកចំណេញ ដូច្នេះហើយទើបការលក់ខុនដូនៅតែមានជាហូរហែរ ហើយរំពឹងថានឹងមានកំណើនជាបន្តបន្ទាប់នៅឆ្នាំក្រោយៗ ។
លោកគង្គាបានឱ្យដឹងថា ៖
“បច្ចុប្បន្ននេះ អ្នកទិញខុនដូនៅកម្ពុជាភាគច្រើនជាអ្នកនៅក្នុងស្រុក ហើយពេលឆាប់ៗដ៏ខ្លីនេះជនបរទេសជាច្រើន ជាពិសេសជនជាតិចិននឹងត្រលប់មកកម្ពុជាវិញនៅចុងឆ្នាំ២០២២នេះ ឬដើមឆ្នាំ២០២៣ខាងមុខ ដោយរំពឹងថាទីផ្សារខុនដូនៅកម្ពុជានឹងមានកំណើនខ្ពស់ដូចមុនពេលមានកូវីដ១៩ ជាក់ជាមិនខាន៕”

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនួញធំៗនៅកម្ពុជា រួមគ្នាអភិវឌ្ឍវិស័យកសិកម្ម ជំរុញការកែច្នៃ និងផលិតក្នុងស្រុកឱ្យបានកាន់តែច្រើន
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 16/06/2026
អ្នកជំនួញធំៗនៅក្នុងប្រទេសកម្ពុជា បានរួមគ្នាជំរុញការអភិវឌ្ឍវិស័យកសិកម្ម ដើម្បីបង្កើនការផលិត និងកែច្នៃក្នុងស្រុកឱ្យបានកាន់តែច្រើន សម្រាប់ផ្គត់ផ្គង់ទីផ្សារ




វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content