ផ្សារទំនើប​ខ្នាត​តូចនៅប៉ែក​ខាងត្បូង​ភ្នំពេញ ​ប្រឈម​នឹ​ងការប្រកួ​តប្រជែង​នៅដើម​ឆ្នាំក្រោយ

ភ្នំពេញ ៖ ផ្សារទំនើប​ខ្នាតតូច​ៗ​​នៅប៉ែក​ខាងត្បូង​រាជធានីភ្នំពេញ អាច​នឹង​ជួ​ប​បញ្ហា​ប្រឈម​នៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោ​​យ​​បន្ទាប់ពីនៅក្នុងតំបន់នេះ​​មានវត្តមាន​ផ្សារទំនើបធំៗលំដាប់អន្តរជាតិចំនួន​២​ដាក់ដំណើរការ​ រួមមានផ្សារទំនើប ជីបម៉ុង​មេហ្កាម៉ល​ និ​ង​​ផ្សារទំនើបអ៊ីអន​មានជ័យ ​ឬផ្សារទំនើបអ៊ីអន​ម៉ល​៣ នៅផ្លូ​វ៦០​ម៉ែត្រ ។

អ្នកនាង ​គឹម គិន​កេសា ​អ្នកគ្រប់គ្រ​ងជាន់ខ្ពស់​នៃក្រុមហ៊ុន​អចលនទ្រព្យ​ CBRE Cambodia បានឱ្យដឹងថា ​​​ផ្សា​រ​ទំនើបធំៗចំនួន២ នៅប៉ែក​ខាងត្បូ​ងរាជធានីភ្នំពេញ ក្នុង​ខណ្ឌមានជ័យ​នឹង​ដាក់ដំណើរការ​នៅចុងឆ្នាំ២០២២​នេះ​ ដោយក្នុង​នោះដែរ​ផ្សារទំនើប​ជីបម៉ុង​មេហ្កាម៉ល​២៧១​បាន​បើកដំណើរការរួចហើយ ​ នៅឡើយតែ​ផ្សារទំនើប​អ៊ីអន​៣ ដែលនឹងត្រូវ​បើក​ដំណើរការក្នុងដំណាក់កាលដំបូង​នៅចុង​ឆ្នាំ២០២២​នេះដែរ ។

អ្នកនាង​បន្តថា នៅពេលផ្សារទំនើបទាំង ២ ​នេះដំណើរការ​ព្រមគ្នា ការផ្គត់ផ្គង់​ទីតាំ​ងលក់​រាយក្នុងផ្សារ​ទំនើប​នៅ​ប៉ែក​ខាងត្បូង​ភ្នំពេញ អាច​នឹង​លើស​ពីតម្រូវការ​ ហើយ​ផ្សារទំនើប​ខ្នាតតូច​ៗ​នៅតំបន់ជុំវិញ​នោះ​នឹង​អាច​ជួប​បញ្ហា​ប្រឈម​ការ​ប្រកួ​តប្រជែង​ខ្ពស់ បើសិនជា​ម្ចាស់​​ផ្សារ​ទាំង​នោះមិនមានកា​រកែប្រែ​ ឬផ្លាស់​ប្តូរ​ការ​គ្រប់គ្រង​របស់ខ្លួន ។​

ដោ​យឡែក​ អ្នកស្រី អាន សុធី​តា នាយិ​កាប្រតិបត្តិ​ក្រុមហ៊ុន PropNex Cambodia ក៏បានឱ្យដឹងផងដែរថា​ ថ្វី​ត្បិ​ត​តែផ្សារទំនើបធំៗពីរ​បានលេចវត្តមាននៅតំបន់​ប៉ែក​ខាងត្បូងពិត​មែន តែ​ដោយសារតែ​ម្ចាស់ផ្សារ​ទំនើប​ធំ​ៗទាំង២​នេះ​សុទ្ធតែជាអ្នកដែលមាន​បទពិសោធន៍​ក្នុង​វិស័យ​ផ្សារ​ទំនើប​នេះ ​ដូច្នេះជឿជាក់ថា​ដំណើរការ​ផ្សារទំ​នើបទាំង២​នឹង​​មានការគាំទ្រ​ច្រើន ជាក់ស្ដែង​បើតាមអ្វីដែល​បានដឹងឃើញថា​ទីតាំង​ផ្សារទំនើបទាំងនោះ​មានការជួល​ស្ទើរតែពេញ១០០ភាគរយ​ទៅហើយ ។

អ្នកស្រី​បន្តថា​៖

“អ្វីដែលជា​បញ្ហា​សម្រាប់​​ផ្សារទំនើប​នៅតំបន់ប៉ែក​ខាងត្បូង​នោះគឺ​ផ្សារ​ទំនើប​ខ្នាតតូច​​ៗ​ប៉ុណ្ណោះ ពីព្រោះថាប្រជាពលរដ្ឋ ​ឬអតិថិជន​នឹង​រកផ្សារទំនើប​ថ្មីៗ និងធំៗ ហើយ​ផ្សារ​ទំនើប​ធំៗថ្មី​គេមាន​ភាពទាក់ទាញ​ច្រើន​ជាងផ្សារ​ទំនើប។ អ្វីដែលពិសេស​នោះ ផ្សារទំនើបធំៗ​គេមានចំណត​យានយន្ត មានកា​ររៀបចំតុបតែ​ងរចនា​ខាង​ក្នុង ​និងខាងក្រៅក៏ទាក់ទាញជាង​ផ្សារទំនើប​តូចៗ​”

អ្នកស្រី​បានឱ្យបន្ថែមថា​ ​នៅតំបន់ប៉ែក​ខាងត្បូង​ភ្នំពេញ​នេះក៏មានគម្រោងផ្សារទំនើប​មួយចំនួនទៀតដែរ តែ​គ​ម្រោ​ង​ទាំង​នោះមិនទាន់ចាប់ផ្ដើមដំណើរការសាងសង់​នៅឡើយ តែសម្រាប់​ដំណាក់​កាលនេះ​​គម្រោងផ្សារ​ដែល​មិនទាន់​សាងសង់ផ្អា​ក​សិន ពីព្រោះថាពេល​នេះ​ ការផ្គត់ផ្គង់​ហាក់​មានចំនួន​ច្រើន​ហើយនៅក្នុងរាជធា​នី​ភ្នំពេញទាំងមូល​ ។​

យ៉ាងណាក្ដី​នៅតំបន់​ប៉ែក​ខាងត្បូង​រាជធានីភ្នំពេញ គេមើលឃើញថា​កំពុង​មានការអភិវឌ្ឍ​លំនៅឋាន​យ៉ាងមមាញឹក​ផងដែរ ទាំង​លំនៅឋាន​ផ្ទះជាប់ដី និងលំនៅឋាន​ជាអគា​សហកម្មសិទ្ធិ ឬហៅថា​ខុនដូ ដោយឃើញ​មាន​គ​ម្រោង​លំនៅឋានខ្លះ​បាន​សាងសង់រួចរាល់ជា​បន្តបន្ទាប់ ហើយ​គម្រោងខ្លះកំពុងបន្ត​ដំណើរការ​ខណៈដែលគម្រោងមួយចំនួនទៀតក៏ត្រៀមនឹង​ដំណើរការ​សាងសង់​ផងដែរ​៕ ​


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យផលិតទំនិញក្នុងស្រុកកាន់តែច្រើន​​ ដើម្បីផ្គត់ផ្គង់តម្រូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យឧស្សាហកម្មក្នុងស្រុកបង្កើនការផលិតឱ្យបានច្រើនដើម្បីផ្គត់ផ្គង់តម្រូវការជាក់ស្ដែង ខណៈដែលបច្ចុប្បន្ននេះ ជាឱកាសមាសសម្រាប់ការពង្រឹងលទ្ធភាពផលិតក្នុងស្រុក និងគាំទ្រផលិតផលជាតិ

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុន ធ្លាក់ចុះជាង ៨០% នៅក្នុងខែមីនា និងមេសា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុនធ្លាក់ចុះជាង ៨០ ភាគរយនៅក្នុងខែមីនា និងខែមេសា ធៀបនឹងឆ្នាំមុន ដែលការធ្លាក់ចុះគឺឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃភាពតានតឹងផ្នែកនយោបាយការទូត

ការប្តូរមកប្រើលុយអឺរ៉ូជាផ្លូវការ គួបផ្សំនឹងវិបត្តិសកល ចាប់ផ្តើមបង្កសម្ពាធហិរញ្ញវត្ថុគ្រួសារនៅប៊ុលហ្ការី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ឆមាសទីមួយនៃឆ្នាំ ២០២៦ នេះ បានចាប់ផ្តើមនាំមកនូវភាពចលាចលផ្នែកហិរញ្ញវត្ថុដែលមិនធ្លាប់មានពីមុនមកសម្រាប់គ្រួសារទាំងឡាយក្នុងប្រទេសប៊ុលហ្ការី ពោលគឺចំពេលដែលព្រឹត្តិការណ៍សំខាន់ៗក្នុងស្រុកបានកើតឡើងបូករួមនឹងវិបត្តិអន្តរជាតិមួយចំនួន

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងរយៈពេល​ ២ថ្ងៃ ក្រោយអាក់ខាន ៧ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទៅដល់ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃ ក្រោយអាក់ខានអស់រយៈពេល៧ឆ្នាំ

ទេសចរកម្ពុជា ទៅប្រទេសវៀតណាម​ កើន​ឡើងខ្លាំង ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ភ្ញៀវទេសចរកម្ពុជា ​បាន​ឈរ​នៅ​លំដាប់ទី ៥ ក្នុងចំណោម​ទេសចរបរទេស​ដែល​បាន​ចូលទស្សនា​ប្រទេសវៀតណាម​ច្រើន​ជាង​គេបំផុត​ក្នុងរយៈ​ពេល ៥ ខែដំបូង​នៃ​ឆ្នាំ ២២០២៦នេះ ពោលគឺ​កើន​ឡើង​ ៤០ ភាគរយ ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំមុន

អ្នកជំនាញ ៖ កសិករគួរជីកស្រះក្បែរចំការដំណាំ ដើម្បីទទួលបានផលចំណេញជាប់ពេញមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ទឹក គឺជាកត្តាដ៏សំខាន់មួយក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចជាសម្រាប់តម្រូវការធ្វើកសិកម្មដែលមាននាទីក្នុងការស្រោចស្រពដំណាំគ្រប់ប្រភេទផងដែរ

តម្លៃមាស អាចហក់ឡើងមកវិញទៅដល់ ៧២០០ ដុល្លារ/មួយតម្លឹងក្នុងឆ្នាំ ២០២៦ នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

បន្ទាប់ពីតម្លៃមាសបានហក់ឡើងយ៉ាងគំហុករហូតដល់ ៦៤ ភាគរយ កាលពីឆ្នាំ ២០២៥ កន្លងមក លោហៈធាតុដ៏មានតម្លៃបំផុតនេះកំពុងស្ថិតនៅលើគន្លងទៅរកកំណើនជាប្រវត្តិសាស្ត្រម្តងទៀត

ការវាយប្រហារគ្នាថ្មីៗរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ​រុញឱ្យតម្លៃប្រេងឡើងថ្លៃជិត ៣ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

តម្លៃប្រេងហក់ឡើងថ្លៃជិត ៣ ភាគរយ នៅក្នុងទីផ្សាអាស៊ី បន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលជាច្រើនដងទៅកាន់អ៊ីស្រាអែល ដែលធ្វើឱ្យមានការធ្លាក់ចុះនៃក្តីសង្ឃឹមក្នុងការចរចាបញ្ចប់ជម្លោះ

ឆ្នាំ២០២៦ រដ្ឋាភិបាល​គ្រោងចំណាយលើវិស័យអប់រំ ១ ១១៨លានដុល្លារ ខណៈឆ្នាំ២០២៧ គ្រោងចំណាយ​ប្រមាណ ១ ១៧២លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ការ​ចំណាយក្នុងវិស័យ​អប់រំនៅតែកើន​មិនមានការ​ថយ​ចុះនោះទេ ជាក់ស្ដែង​ ពិដានគោលនៃការ​ចំណាយ​ឆ្នាំ២០២៦ ចេញជា​ច្បាប់ថវិកា​មាន​ចំនួន ៤ ៤៧៤ពាន់លានរៀល ឬប្រមាណ ១ ១១៨​លានដុល្លារអាម៉េរិក​