វេទិកាអន្តរជាតិស្តីពី “សុវត្ថិភាពចំណីអាហារ” ទាក់ទាញចំណាប់អារម្មណ៍លើកិច្ចសហការ និងគាំទ្រគ្នាទៅវិញទៅមក

ភ្នំពេញ ៖ វេទិកាអន្តរជាតិស្តីពី “សុវត្ថិភាពចំណីអាហារ” ដែលបានដំណើរការ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ ក្នុងបំណងសំខាន់ៗរួមគ្នាគិតគូរ ដោះស្រាយឱ្យបានទាន់ពេលវេលា ច្បាស់លាស់ និងមានប្រសិទ្ធភាពចំពោះវិបត្តិសន្តិសុខស្បៀង ភាពអត់ឃ្លាន កង្វះអាហារូបត្ថម្ភ និងសុវត្ថិភាពចំណីអាហារដែលពិភពលោកកំពុងប្រឈម។

ឯកឧត្តម វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមរាជរដ្ឋាភិបាល ថ្លែងទៅកាន់វេទិកាអន្តរជាតិស្តីពី “សុវត្ថិភាពចំណីអាហារ” ដែលបានដំណើរការ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ និងបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះសហភាពអឺរ៉ុប និងអង្គការ UNIDO ដែលបាន និងកំពុងបន្តចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍឧស្សាហកម្ម និងវិស័យកសិកម្មប្រកបដោយនិរន្តរភាព និងបរិយាប័ន។

ឯកឧត្តមបានមានប្រសាសន៍ថា ៖

“ឧស្សាហកម្មកសិ-ចំណីអាហារដើរតួនាទីយ៉ាងសំខាន់ក្នុងការពន្លឿនកំណើនសេដ្ឋកិច្ច ហើយក៏ជាស្ពានតភ្ជាប់ដ៏សំខាន់រវាងកសិករ/អ្នកផលិត និងអ្នកប្រើប្រាស់ចុងក្រោយផងដែរ”

ទោះជាយ៉ាងណា ការអភិវឌ្ឍឧស្សាហកម្មកសិ-ចំណីអាហារកម្ពុជានៅមានបញ្ហាប្រឈមមុខមួយចំនួនដូចជាមានកម្រិតនៃគ្រឿងបរិក្ខារកែច្នៃ លទ្ធភាពទទួលបានបច្ចេកវិទ្យា គ្រឿងចក្រ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និរន្តរភាពនៃការផ្គត់ផ្គង់វត្ថុធាតុដើមនៅមានកម្រិត និងការយល់ដឹងជាសាធារណៈអំពីស្តង់ដារសុវត្ថិភាពចំណីអាហារ និងបញ្ហាទាក់ទងនឹងភូតគាមអនាម័យ (SPS)។ នេះបើតាមប្រសាសន៍ឯកឧត្តមវេង សាខុន ។

ឯកឧត្តមវេង សាខុន បានគូសបញ្ជាក់ថា​ ដើម្បីដោះស្រាយទៅកាន់បញ្ហាប្រឈមទាំងនេះ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ ដោយបានផ្តល់ការលើកទឹកចិត្តជាច្រើនដល់ការវិនិយោគក្នុងវិស័យកសិកម្ម ទាំងការដាំដុះ ការចិញ្ចឹមសត្វនិងត្រី ការកែច្នៃ ការវេចខ្ចប់ក្រោយប្រមូលផល ដោយប្រកាន់យកការលើកកម្ពស់ខ្សែច្រវាក់តម្លៃពេញលេញជាខ្លាំងក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈការជំរុញការធ្វើទំនើបកម្មកសិកម្ម ជាមួយនឹងសុវត្ថិភាពចំណីអាហារ និងស្តង់ដារនាំចេញអន្តរជាតិជាអាទិភាព។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងថា សុវត្ថិភាពចំណីអាហារគឺជាកង្វល់ដ៏សំខាន់ និងជាទិដ្ឋភាពប្រឈមសម្រាប់ប្រទេសដែលកំពុងអភិវឌ្ឍន៍ដូចជាកម្ពុជា។ ផ្ទុយទៅវិញ ដោយមានជំនួយពីបច្ចេកវិទ្យាក្នុងយុគសម័យឌីជីថល​នេះ កម្ពុជាកំពុងធ្វើការកែលម្អជាបន្តបន្ទាប់លើបញ្ហានេះ ដូចជាការផ្លាស់ប្តូរព័ត៌មាន និងទិន្នន័យអាហារកំពុងត្រូវបានចែករំលែកដោយប្រើបច្ចេកវិទ្យា block chain ជាមួយនឹង QR code និង E-Phytosanitary certificate ក៏ត្រូវបានកំពុងរៀបចំឡើង។ លើសពីនេះ កម្មវិធីទូរស័ព្ទដែលរំលេចផលប៉ះពាល់ និងការណែនាំអំពីការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតប្រកបដោយសុវត្ថិភាពក៏ត្រូវបានដាក់ឱ្យដំណើរការ ហើយប្រព័ន្ធត្រួតពិនិត្យ និងតាមដានតាមប្រព័ន្ធឌីជីថលនៅក្នុងផលិតផលជលផលក៏ត្រូវបានបង្កើតឡើង និងអនុវត្តផងដែរ។ ឯកឧត្តម បានបញ្ជាក់ថាស្ថិតក្នុងស្ថានភាពនៃវិបត្តិជំងឺឆ្លងសកលកូវីដ-១៩ ការប្រែប្រួលអាកាសធាតុ និងវិបត្តិសេដ្ឋកិច្ចពិភពលោកដែលបណ្តាលមកពីសង្គ្រាមរុស្សី និងអ៊ុយក្រែន បាននិងកំពុងកើតមានឡើងនាពេលបច្ចុប្បន្ន ធ្វើឲ្យប៉ះពាល់ដល់ដំណើរការអភិវឌ្ឍន៍កសិកម្ម និងពាណិជ្ជកម្មស្បៀងអាហារទូទាំងពិភពលោក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា និងវៀតណាម នឹងតភ្ជាប់ផ្លូវ​ល្បឿនលឿន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង​ប្រទេ​សទាំងពីរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/06/2026

​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជា​កំពុងមមាញឹក​ក្នុងការ​សាងសង់ នឹង​ត្រូវ​ប្រើប្រាស់ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនហូជីមិញ​-ម៉ុកបៃរបស់វៀតណាម ក្នុងគោលបំណងលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​គន្លឹះសំខាន់​ៗ ជាពិសេស​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​និងការ​វិនិយោគ

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 09/06/2026

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែៗ

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យផលិតទំនិញក្នុងស្រុកកាន់តែច្រើន​​ ដើម្បីផ្គត់ផ្គង់តម្រូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យឧស្សាហកម្មក្នុងស្រុកបង្កើនការផលិតឱ្យបានច្រើនដើម្បីផ្គត់ផ្គង់តម្រូវការជាក់ស្ដែង ខណៈដែលបច្ចុប្បន្ននេះ ជាឱកាសមាសសម្រាប់ការពង្រឹងលទ្ធភាពផលិតក្នុងស្រុក និងគាំទ្រផលិតផលជាតិ

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុន ធ្លាក់ចុះជាង ៨០% នៅក្នុងខែមីនា និងមេសា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុនធ្លាក់ចុះជាង ៨០ ភាគរយនៅក្នុងខែមីនា និងខែមេសា ធៀបនឹងឆ្នាំមុន ដែលការធ្លាក់ចុះគឺឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃភាពតានតឹងផ្នែកនយោបាយការទូត

ការប្តូរមកប្រើលុយអឺរ៉ូជាផ្លូវការ គួបផ្សំនឹងវិបត្តិសកល ចាប់ផ្តើមបង្កសម្ពាធហិរញ្ញវត្ថុគ្រួសារនៅប៊ុលហ្ការី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ឆមាសទីមួយនៃឆ្នាំ ២០២៦ នេះ បានចាប់ផ្តើមនាំមកនូវភាពចលាចលផ្នែកហិរញ្ញវត្ថុដែលមិនធ្លាប់មានពីមុនមកសម្រាប់គ្រួសារទាំងឡាយក្នុងប្រទេសប៊ុលហ្ការី ពោលគឺចំពេលដែលព្រឹត្តិការណ៍សំខាន់ៗក្នុងស្រុកបានកើតឡើងបូករួមនឹងវិបត្តិអន្តរជាតិមួយចំនួន

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងរយៈពេល​ ២ថ្ងៃ ក្រោយអាក់ខាន ៧ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទៅដល់ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃ ក្រោយអាក់ខានអស់រយៈពេល៧ឆ្នាំ

ទេសចរកម្ពុជា ទៅប្រទេសវៀតណាម​ កើន​ឡើងខ្លាំង ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ភ្ញៀវទេសចរកម្ពុជា ​បាន​ឈរ​នៅ​លំដាប់ទី ៥ ក្នុងចំណោម​ទេសចរបរទេស​ដែល​បាន​ចូលទស្សនា​ប្រទេសវៀតណាម​ច្រើន​ជាង​គេបំផុត​ក្នុងរយៈ​ពេល ៥ ខែដំបូង​នៃ​ឆ្នាំ ២២០២៦នេះ ពោលគឺ​កើន​ឡើង​ ៤០ ភាគរយ ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំមុន

អ្នកជំនាញ ៖ កសិករគួរជីកស្រះក្បែរចំការដំណាំ ដើម្បីទទួលបានផលចំណេញជាប់ពេញមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ទឹក គឺជាកត្តាដ៏សំខាន់មួយក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចជាសម្រាប់តម្រូវការធ្វើកសិកម្មដែលមាននាទីក្នុងការស្រោចស្រពដំណាំគ្រប់ប្រភេទផងដែរ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង SME នៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង សហគ្រាសធុនតូច និងមធ្យម នៅខេត្តកំពង់ធំ

តម្លៃមាស អាចហក់ឡើងមកវិញទៅដល់ ៧២០០ ដុល្លារ/មួយតម្លឹងក្នុងឆ្នាំ ២០២៦ នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

បន្ទាប់ពីតម្លៃមាសបានហក់ឡើងយ៉ាងគំហុករហូតដល់ ៦៤ ភាគរយ កាលពីឆ្នាំ ២០២៥ កន្លងមក លោហៈធាតុដ៏មានតម្លៃបំផុតនេះកំពុងស្ថិតនៅលើគន្លងទៅរកកំណើនជាប្រវត្តិសាស្ត្រម្តងទៀត