តំណាប់ផ្លែឈើកែច្នៃថ្មីរបស់ខ្មែរ កំពុងតម្រូវចិត្តអតិថិជនទាំងក្នុង និងក្រៅប្រទេស

តំណាប់ផ្លែឈើ ឬគេនិយមហៅថា Jam ជាប្រភេទអាហារកែច្នៃមួយប្រភេទដែលមនុស្សភាគច្រើនចូលចិត្ត និងនិយមបរិភោគជាមួយនឹងនំប៉័ងដើម្បីបង្កើនរសជាតិ ដោយសារវាមានរសជាតិផ្អែម ឈ្ងុយ ផ្សំចេញមកពីផ្លែឈើផ្សេងៗ ដែលភាគច្រើនជាទំនិញនាំចូលពីក្រៅប្រទេស និងមានទីផ្សារខ្ពស់។

MND Bakery Coffee Food ជាឈ្មោះហាងកាហ្វេមួយកន្លែងស្ថិតក្នុងភូមិ២ សង្កាត់រការក្នុង​ ក្រុងដូនកែវ ខេត្តតាកែវ (ខាងត្បូងផ្សារណាត់) ជាទីកន្លែងកែច្នៃ និងផលិត Jam ដែលជាស្នាដៃរបស់កូនខ្មែរផ្សំចេញពីផ្លែឈើក្នុងស្រុក មានគុណភាពល្អ រសជាតោឆ្ងាញ់ និងកំពុងមានការគាំទ្រខ្ពស់ពីសំណាក់អតិថិជនជាជនជាតិខ្មែរ និងបរទេសផងដែរ។

អ្នកនាង រស់ ជំនោរស្មី ជាម្ចាស់ហាងខាងលើបានមានប្រសាសន៍ឱ្យដឹងថា អ្នកនាងបានបង្កើតតំណាប់ផ្លៃឈើ(Jam)នេះឡើងដោយសារតែសង្កេតឃើញថាផ្លើឈើក្នុងស្រុកនៅសល់ច្រើន និងចង់បង្ហាញទៅដល់បរទេសថា ខ្មែរក៏អាចធ្វើ Jam បានប្រកបដោយគុណភាព រសជាតិឆ្ងាញ់ មិនចាញ់បរទេសនោះឡើយ​។ 

អ្នកនាងបញ្ជាក់ថា ៖

“មូលហេតុដែលនាងខ្ញុំសម្រេចចិត្តធ្វើ jam គឺដោយសារនាងខ្ញុំឃើញមានដំណាំក្នុងស្រុកច្រើន ហើយអត់មានទីផ្សារ ដូចជា ស្វាយ ផាស់សិន ល្ហុង ចេក ក្រូច​ និង បន្លែផ្លែឈឺជាច្រើនទៀត ហើយខ្ញុំចង់បង្ហាញឱ្យបរទេសបានឃើងថា ប្រជាជនខ្មែរក៏អាចប្រើប្រាស់ផលិតផលក្នុងស្រុកមកកែច្នៃធ្វើជា jam បានដែរ ហើយណាមួយវាក៏តម្រូវចិត្តភ្ញៀវបរទេសផងដែរ ហើយវាក៏ជាផ្នែកមួយជួយប្រយោជន៍ដល់សហគមន៍ផងដែរ”

អ្នកនាងបានបន្តថា ៖

“ការច្នៃរបស់នាងខ្ញុំបានផ្តល់ផលប្រយោជន៍ដល់សហគមន៍ ឬកសិករខ្មែរយើងដូចជាផ្តល់ប្រាក់ចំណូលដល់ប្រជាកសិករក្នុងតំបន់តាមរយៈការជួយទិញដំណាំផ្លែឈឺពីពួកគាត់ ផ្តល់ជាជំនាញដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ ជួយលើកស្ទួយផលិតផលខ្មែរ កាត់បន្ថយការនាំចូលផលិតផលពីបរទេស និងផ្តល់នូវឱកាសការងារដល់សិស្ស​ និសិ្សត និងដល់ប្រជាជនទូទៅទាំងចេះអក្សរ និងមិនចេះអក្សរថែមទៀតផង”

សម្រាប់ Jam នេះ មានច្រើនរសជាតិច្រើន អាស្រ័យលើវត្ថុធាតុដើម ដោយអ្នកនាងបានប្រើប្រាស់បន្លែផ្លែឈើក្នុងស្រុកដូចជា​ ស្វាយ ល្ហុង​ ល្មុត ផាស់សិន ចេក ទំលាប់ ម្នាស់ ប៉ោម ទំពាំងបាយជូរ ស្ត្រប៊ឺរី ព្រីង និងផ្លែឈើក្នុងស្រុកជាច្រើនទៀត ដោយការចំណាយថ្លៃដើមសម្រាប់ Jam ១គីឡូក្រាម ត្រូវចំណាយដើមទុនអស់ ១៥ ០០០ – ២០ ០០០ររៀល ដោយមិនបានរាប់បញ្ចូលទាំងការវិចខ្ចប់នៅឡើយ។

ចំពោះផលិតផល Jam នេះផងដែរ អាចលក់បានមួយកំប៉ុងមានតម្លៃ ៦ ០០០រៀល ជាមួយនឹងការទទួលបានការកោតសរសើរពីអតិថិជនទាំងជាតិ និងអន្តរជាតិថាមានរសជាតិឆ្ងាញ់ មានអនាម័យល្អ ហើយតម្លៃក៏សមរម្យ ជាពិសេស ការផលិតមិនប្រើប្រាស់សារធាតុរក្សាទុកបានយូរ និងប្រើប្រាស់តែកសិផលក្នុងស្រុក ព្រមទាំងគិតពីសុខភាពអ្នកបរិភោគជាចម្បង។ គួរបញ្ជាក់ដែរថា អ្នកនាង រស់ ជំនោរស្មី បានចាប់ផ្ដើមធ្វើតំណាប់នេះតាំងពីឆ្នាំ២០០៨ ដោយមានជំនាញធ្វើ Jam នេះមកពីការចុះធ្វើកម្មសិក្សានៅប្រទេសអ៊ីតាលីរយៈពេល ៣ខែ ហើយបានសិក្សាជំនាញនេះពីគ្រូអ៊ីតាលីដោយផ្ទាល់តែម្ដង។ ចំណែកឯបញ្ហាប្រឈមវិញហាក់មិនមានផលវិបាកអ្វីច្រើននោះទេ ខណៈដែលសហគ្រិនរូបនេះកំពុងព្យាយាមពង្រីកទីផ្សារឱ្យកាន់តែទូលាយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង