រដ្ឋាភិបាលខិតខំលើកកម្ពស់យេនឌ័រនៅក្នុងវិស័យទេសចរណ៍ ខណៈស្ត្រីជាភាគីពាក់ព័ន្ធមិនអាចខ្វះបាន

ភ្នំពេញ ៖ ក្រសួងទេសចរណ៍កាលពីពេលថ្មីៗនេះបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារនារី និងយេនឌ័រក្នុងវិស័យទេសចរណ៍ត្រីមាសទី៣ ឆ្នាំ២០២២ ដោយបានលើកឡើងថា

“ស្ត្រីជាផ្នែកមួយនៃការប្រែក្លាយទេសចរណ៍កម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព ផ្តល់ភាពកក់ក្តៅ ស្អាត និងបៃតង”

កិច្ចប្រជុំនេះផងដែរ ត្រូវបានដឹកនាំដោយលោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការ តំណាងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

កិច្ចប្រជុំមួយដែលប្រព្រឹត្តទៅក្រោមការចូលរួមពីថ្នាក់ដឹកនាំស្ត្រីនៃអគ្គនាយកដ្ឋានទាំង៣រួមមាន ៖ វិទ្យាស្ថានជាតិទេសចរណ៍ នាយកដ្ឋាននានាចំណុះក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍រាជធានី-ខេត្ត បានលើកឡើងនូវបញ្ហាប្រឈមផ្សេងៗនៃវិស័យទេសចរណ៍ និងការរើបឡើងវិញនៃវិស័យនេះ ដោយមានវត្តមានរបស់ស្ត្រី។

ក្រសួងទេសចរណ៍បានចាត់ទុកថា ស្ត្រីគឺជាកម្លាំងចលករដ៏មានសក្ដានុពល និងជាភាគីពាក់ព័ន្ធមិនអាចខ្វះបាន ដែលកន្លងមកបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការលើកស្ទួយកម្រិតជីវភាពគ្រួសារ សហគមន៍ និងសង្គម-សេដ្ឋកិច្ច។

ដោយឡែកនៅក្នុងវិស័យឯកជនឯណោះវិញ លោកជំទាវ ឆាយ​ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានយល់ស្របជាមួយនឹងការលើកឡើងរបស់ក្រសួងដោយអះអាងថាស្រ្តីពិតជាដើរតួនាទីយ៉ាងសំខាន់នៅក្នុងការបម្រើសេវាកម្មទេសចរណ៍ប្រាកដមែន។

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជារូបនេះបានលើកឡើងពីតួនាទីរបស់ស្ត្រីនៅក្នុងច្រវាក់ផលិតកម្មទេសចរណ៍ដោយរាប់តាំងពីការងារ​ជាវិស្វករសាងសង់ ការងារទំនាក់ទំនង ការងារស្វែងរកដៃគូរចូលរួមការងារផ្សព្វផ្សាយ ការងារជាមគ្គុទេសក៍ ការងារជាអ្នកច្នៃម្ហូប រហូតទៅដល់អ្នកប្រតិបត្តិក្នុងវិស័យបដិសណ្ឋារកិច្ច។ មិនត្រឹមតែប៉ុណ្ណោះ​ វត្តមានរបស់ស្ត្រីនៅក្នុងវិស័យទេសចរណ៍គឺដើម្បីបំពេញចន្លោះប្រហោងតូចៗ ដែលអ្នកផ្សេងមិនបានគិតគូរដល់។

លោកជំទាវ ឆាយ ស៊ីវលីន ៖

“ស្ត្រីក្នុងនាមជាម្ដាយ ជាមេផ្ទះ គាត់ត្រូវបានអប់រំមកឱ្យទទួលខុសត្រូវលើការងារតូចល្អិត ខណៈដែលបុរសជាអ្នកធ្វើការងារធំៗ…ហេតុនេះហើយការងារជាច្រើនត្រូវការស្ត្រីទៅបំពេញភាពខ្វះចន្លោះទាំងឡាយ សំដៅធ្វើឱ្យវិស័យនេះកាន់តែប្រសើរ”

លោកជំទាវបានសម្រាយប្រសាសន៍របស់ខ្លួនតាមរយៈឧទាហរណ៍យ៉ាងដូច្នេះថា ប្រសិនបើមានភ្ញៀវអន្តរជាតិម្នាក់ចូលមក ស្ត្រីអាចមានការរៀបចំកញ្ចប់ទេសចរណ៍ឱ្យភ្ញៀវនោះបានគ្រប់ជ្រុងជ្រោយ។ ដោយស្ត្រីជាមេផ្ទះ ពួកគេគិតពីអនាម័យ ពីការហូបចុករបស់ភ្ញៀវបានល្អិតល្អន់ ពួកគេយល់ពីការទទួលស្វាគមន៍ប្រកបដោយភាពកក់ក្ដៅ និយាយជារួមឥរិយាបថទន់ភ្លន់របស់ស្រ្តីគឺជាភាពទាក់ទាញមួយ ដែលធ្វើឱ្យភ្ញៀវចងចាំពីប្រទេសកម្ពុជាបានច្រើន។ ម្យ៉ាងទៀត អ្វីដែលសំខាន់បំផុតនោះគឺស្ត្រីមានភាពអំណត់ជាងបុរសនៅក្នុងការបំពេញការងារ ជាពិសេសការដោះស្រាយជាមួយភ្ញៀវទេសចរ។

លោកជំទាវគូសបញ្ជាក់ផងដែរថា អ្វីដែលក្រសួងព្យាយាមធ្វើនេះមិនមែនជាការបង្អាប់ភេទជាបុរសនោះទេ ផ្ទុយទៅវិញនេះគឺជាការធ្វើឱ្យស្មើភាពគ្នារវាងភេទទាំងពីរនៅក្នុងវិស័យការងារ ជាពិសេសគឺធ្វើឱ្យវិស័យទេសចរណ៍ប្រព្រឹត្តទៅដោយមិនមានចន្លោះប្រហោង ឬបើមានក៏ក្នុងទំហំតិចតួចបំផុត។

គួររំលឹកថា នៅក្នុងដំណើរនៃការលើកកម្ពស់សមភាពយេនឌ័ររបស់ក្រសួងទេសចរណ៍កន្លងមកបានសម្រេចការងារដូចជា ៖ អនុវត្តកម្មវិធីពង្រឹងសមត្ថភាពស្រ្តី តាមរយៈវគ្គបណ្ដុះបណ្ដាល សិក្ខាសាលា និងកិច្ចប្រជុំនានាបានចំនួន ១១លើក ដែលមានអ្នកចូលរួមសរុបចំនួន ៨១៣នាក់ ក្នុងនោះស្ត្រី ៦៥៣នាក់។ ក្រៅពីនោះ ស្ត្រីបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពទីក្រុងស្អាត ការថែរក្សាអនាម័យ សោភ័ណភាព និងពង្រឹងគុណភាពផលិតផល។ ស្ត្រីភាគច្រើនជាអ្នកបម្រើការផ្ទាល់នៅនឹងកន្លែងបន្ទប់ទឹក បង្គន់សាធារណ: ផ្ទះបាយ ឬកន្លែងចម្អិន ម្ហូបអាហារ ស្ត្រីជាអ្នកដើរផ្សារ ជាមេផ្ទះ ជាអ្នកបោសជូត សម្អាត និងជាអ្នកអប់រំកូនចៅនៅក្នុងគ្រួសារ ដែលការងារទាំងនេះជះឥទ្ធិពលទៅនឹងបរិស្ថាន អនាម័យទីក្រុងស្អាត តាមរយ:ការវេចខ្ចប់ទុកដាក់សំរាម ការប្រើប្រាស់ថង់ប្លាស្ទីក និងផលិតផលក្នុងស្រុក។ នេះបើតាមការបង្ហាញឱ្យដឹងពីក្រសួងទេសចរណ៍ដដែល៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី