គម្រោងសាងសង់ព្រលានយន្តហោះ​អន្តរជាតិ​តេជោ​សម្រេច​បាន​៤០​ភាគ​រយ​​

ភ្នំពេញ ៖ គម្រោងសាងសង់ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ​ឬព្រលានយន្តហោះអន្តរជាតិតេជោ គិតត្រឹម​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២២នេះ សម្រេចបាន​ប្រមាណ៤០ភាគរយ​នៃ​គម្រោង​សរុប​ដែល​បានចំណាយទឹកប្រាក់​អស់​ប្រមាណ​ ៥២​៤​លាន​ដុល្លារ​អាមេរិក។ នេះបើតាម​របាយការណ៍​របស់ក្រុមហ៊ុនអភិវឌ្ឍន៍​ព្រលានយន្តហោះ​ចេញផ្សាយ​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២២ ។

គម្រោង​សាងសង់ព្រលានយន្តហោះអន្តរជាតិ​នេះក៏បានលក់​សញ្ញា​បណ្ណ​ជូនដល់​បណ្ដាក្រុមហ៊ុន​ ធនាគារ​ក្នុងស្រុក ​និង​អន្តរជាតិ​ ដែលមាន​សាខា​ប្រតិបត្តិការ​នៅក្នុងប្រទេស ជាក់ស្ដែង​នៅថ្ងៃទី​១៤ ខែតុលា​២០២២​នេះ គម្រោង​ព្រលាន​យន្តហោះអន្តរជាតិតេជោ បានចុះហត្ថលេខា​ក្នុងការ​លក់​សញ្ញា​បណ្ណទៅដល់​ធនាគាររបស់​តៃវ៉ាន់ចំនួន​​៥ ដែល​មានទឹកប្រាក់ ២៣​លានដុល្លារអាមេរិក ។

ធនាគារ​ទាំង​៥ ដែលបានទិញ​សញ្ញា​បណ្ណ​ពី​គម្រោងព្រលានយន្តហោះអន្តរជាតិ​តេជោ​នោះរួមមាន ធនាគារ Cathay United Bank (CUBC), First Commercial Bank (FCB), Mega International Commercial Bank (Mega ICBC), Taiwan Cooperative Bank (TCB) and Union Commercial Bank​ ។

ធនាគារ​ទាំង​៥​នេះ នឹងទទួលបាន​អត្រា​ការ​ប្រាក់ដូច​នឹ​ងបណ្ដាក្រុមហ៊ុន ​ឬធនាគា​រដែលបានទិញ​សញ្ញា​បណ្ណ​កន្លងមក​គឺប្រមាណ ៥,៥​ភារយ​ក្នុ​ងមួយឆ្នាំ ជាមួយ​នឹង​រយៈ​ពេល​៣ឆ្នាំ​ហើយត្រូវ​បានធានា​ដោយ​ក្រុមហ៊ុន​ OCIC ។

បើតាមឯកឧត្តម​ ស៊ីន​ ចាន់​សិរីវុត្ថា​ អ្នកនាំពាក្យ​រដ្ឋ​លេខាធិការ​អាកាស​ចរ​ស៊ី​វិល​ បានមានប្រសាសន៍​ផង​ដែរ​ថា គម្រោងព្រលានយន្តហោះ​អន្តរជាតិ​ដែល​កម្ពុជា​កំពុង​សាងសង់​នាពេល​បច្ចុប្បន្ននេះ​នៅ​តែបន្ត​សកម្មភាព​ ក្នុងនោះរួមមានគម្រោងព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​អង្គរ​ ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញថ្មី ឬ​ព្រ​លានយន្តហោះ​អន្តរជាតិតេជោ ។ ក្នុងនោះដែរ នៅ​ក្នុង​ចំណោម​ព្រលានយន្តហោះ​អន្តរជាតិ​ធំៗ​ទាំង​​ពីរ​នេះ ព្រ​លានយន្តហោះអន្តរជាតិសៀមរាប​អង្គរ​នឹង​ដាក់ដំណើរ​ការ​មុនព្រលានយន្តហោះ​អន្តរជាតិ​តេ​ជោ ដោយ​សារ​តែព្រលានយន្តហោះ​អន្តរជាតសៀមរាបអង្គរ​បានចាប់ផ្ដើម​សាងសង់​មុនព្រលានយន្តហោះ​អន្ត​រ​ជាតិ​តេ​ជោ​ ។

អ្នកជំនាញ​នៃវិស័យ​អចលនវត្ថុកម្ពុជា​បាន​បង្ហាញពីសុទិដ្ឋិនិយម​ខ្ពស់ចំពោះ​ហាង​ឆេង​អចលនទ្រព្យ​នៅជុំវិញ​គម្រោងព្រលានយន្តហោះអន្តរជាតិ ជាក់ស្ដែង​ចាប់តាំងពីគម្រោង​ព្រលានយន្តហោះអន្តរជាតិតេជោ​បាន​ចាប់​ផ្ដើម​អភិវឌ្ឍន៍មក​ឃើញថា​អ្នកវិនិយោគ​អចលនទ្រព្យ​ជាច្រើនបានងាកទៅកាន់តំបន់​ប៉ែកខាងត្បូង​ភ្នំពេ​ញ​​ដើម្បីអភិវឌ្ឍន៍គម្រោង​របស់ខ្លួន​ដូចជា​គម្រោង​លំនៅឋាន​​គម្រោង​ផ្សារទំនើប ខុនដូជាដើម ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

ធនាគារ​ពិភពលោក​បន្ត​ជួយ​កម្ពុជា​ឱ្យ​សម្រេចបាន​គោលដៅ​ផ្គត់ផ្គង់​ទឹក​ស្អាត​ដល់​ពលរដ្ឋ​គ្រប់​គ្នា​ត្រឹម​ឆ្នាំ ​២០៣០​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ឯកឧត្តម​ ហែម​ វណ្ណឌី ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ ​និង​ន​វានុវត្តន៍​ និង​លោក​ ​Guangzhe​ ​Chen​ ​អនុ​ប្រធាន​ទទួលបន្ទុក​ផ្នែក​ ​Planet​ ​នៃ​ធនាគារ​ពិភពលោក​ ​(​World​ ​Bank​) ​បាន​ពិភាក្សា​គ្នា​កាលពី​ថ្ងៃទី​០៨​ ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​អំពី​វឌ្ឍនភាព​នៃ​កំណែទម្រង់​វិស័យ​ទឹក​ស្អាត ​ការ​ពង្រឹង​អភិបាលកិច្ច​ ​និង​ការ​ពន្លឿន​ការ​អនុវត្ត​គម្រោង​នានា

ក្រុមហ៊ុន សហគ្រាសបារាំងប្រមាណ ២០០ ឈរជើងយ៉ាងរឹងមាំនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រុមហ៊ុន សហគ្រាសបារាំងប្រមាណ ២០០ ក្រុមហ៊ុន បាននិងកំពុងឈរជើងយ៉ាងរឹងមាំនៅកម្ពុជា ខណៈវត្តមានរបស់ឯកឧត្តម នីកូឡា ហ្វ័ររីស្យេ (Nicolas Forissier) អំឡុងពេលទស្សនកិច្ចនៅកម្ពុជា រយៈពេល ២ ថ្ងៃ ត្រូវបានរំពឹងថានឹងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងបារាំង និងកម្ពុជា បន្ថែម