ឆ្នាំ១៩៩៤ប្រទេសមួយដែលស្ថិតនៅអាហ្វ្រិកកណ្តាលបានឆ្លងកាត់នូវសង្គ្រាមស៊ីវិលដ៏អាក្រក់បំផុតមួយដែលមានរយៈពេលត្រឹមតែ១០០ថ្ងៃប៉ុណ្ណោះការកាប់សម្លាប់គ្នាក្នុងរូបភាពប្រល័យពូជសាសន៍បានធ្វើឲ្យពលរដ្ឋស៊ីវិលចន្លោះពី៥០ម៉ឺនទៅ៨០ម៉ឺននាក់បានបាត់បង់ជីវិត។

ដោយឡែក បច្ចុប្បន្ននេះ រវ៉ាន់ដា ដែលជាប្រទេសងើបចេញពីហេតុការណ៍ដ៏ខ្មៅងងឹតនេះកំពុងស្ថិតនៅក្នុងដំណើរឆ្ពោះទៅក្លាយជាមហាអំណាចសេដ្ឋកិច្ចមួយក្នុងតំបន់ទាំងមូល ជាពិសេសផែនការដើម្បីក្លាយខ្លួនឲ្យដូចគ្នាទៅនឹងប្រទេសសិង្ហបុរីនៅក្នុងតំបន់អាហ្រ្វិក (Singapore in Africa) ។
ផ្ទុយស្រឡះ និងខុសគ្នាយ៉ាងខ្លាំងកាលពីសម័យសង្គ្រាម និងមុនសង្គ្រាមស៊ីវិល ពេលនេះ រវ៉ាន់ដា បាន និងកំពុងជោគជ័យយ៉ាងខ្លាំងតាមរយៈគោលនយោបាយដ៏ត្រឹមត្រូវដែលបន្តិចម្តងៗប្រែក្លាយខ្លួនទៅជាប្រទេសឧស្សាហកម្មដ៏សំខាន់មួយរបស់ទ្វីបអាហ្វ្រិកទាំងមូល។

ជាមួយនឹងចំនួនពលរដ្ឋប្រមាណជាង១២លាននាក់រវ៉ាន់ដាគិតត្រឹមឆ្នាំ២០១៩ ទទួលបានផលិតផលក្នុងស្រុកសរុបដល់ជាង១៨ពាន់លានដុល្លារ និងប្រមាណទៅដល់ជាង៣៥ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០២១។
ក្រោយចប់សង្គ្រាមមួយឆ្នាំប៉ុណ្ណោះ សេដ្ឋកិច្ចរបស់ប្រទេសចាប់ផ្តើមដំណើរការវិញយ៉ាងឆាប់រហ័ស។ ឆ្នាំ១៩៩៤ ផលិតផលក្នុងស្រុក ឬ GDP ដាំក្បាលចុះឆ្នាំ១៩៩៥ រវ៉ាន់ដា បន្តទទួលជំនួយបរទេស ប៉ុន្តែក្នុងឆ្នាំ១៩៩៦ ផលិតផលក្នុងស្រុកសរុប ឬ GDP របស់ រវ៉ាន់ដា បានកើនឡើងដល់ទៅ ១៣ភាគរយតាមរយៈការប្រមូលពន្ធបានយ៉ាងច្រើនពីសហគ្រាសរដ្ឋដែលក្នុងនោះវិស័យកសិកម្មគឺជាប្រភពគ្រឹះដ៏សំខាន់ ជាពិសេសគឺការនាំចេញគ្រាប់កាហ្វេបន្ទាប់មកស្លឹកតែ និងផលិតផលកសិកម្ម រួមជាមួយផលិតផលអាហារផ្សេងៗទៀត។

នៅឆ្នាំ២០០០ ការនាំចេញផលិតផលកាហ្វេមានកំណើនរាប់រយដងពី ៣៥ ០០០ តោន ឬ ៤០ ០០០តោនក្នុងមួយឆ្នាំកាលពីសម័យមុនសង្គ្រាមទៅដល់ ១៤,៥៧លានតោន ហើយដល់ឆ្នាំ២០០២ រវ៉ាន់ដា បានក្លាយទៅជាអ្នកនាំចេញស្លឹកតែច្រើនជាងគេបំផុតលើពិភពលោក។
ឆ្នាំ២០១៩ការនាំចេញរបស់ រវ៉ាន់ដា កាន់តែមានសន្ទុះលឿនខ្លាំងដោយក្នុងនោះគិតត្រឹមផ្លែកចេកប៉ុណ្ណោះ រវ៉ាន់ដា អាចនាំចេញបានទៅដល់ ២,៦លានតោន, ដំឡូងបារាំង ១,២លានតោន, ដំឡូងមី១,១លានតោន, សណ្តែក ល្ពៅ និងអង្ករផងដែរ ដែលមានទំហំដល់ទៅច្រើនលានតោនផ្សេងទៀតដែលឆ្នាំនោះការនាំចេញផលិតផលកសិកម្មរបស់រវ៉ាន់ដាមានតម្លៃដល់ទៅ ២៩ភាគរយនៃសេដ្ឋកិច្ចទាំងអស់របស់ប្រទេស។
ក្រៅតែពីវិស័យកសិកម្ម រវ៉ាន់ដា បានអភិវឌ្ឍប្រទេសបានយ៉ាងលឿននៅក្នុងវិស័យដទៃទៀតផងដែររួមមានទាំងថាមពល និងអគ្គិសនី ខណៈដែលវិស័យឧស្សាហកម្មដែលអាចរកចំណូលបានទៅដល់១២ភាគរយនៃ GDP កាលពីឆ្នាំ២០១២ក្នុងពេលដែលវិស័យទេសចរណ៍ និងសេវាកម្មជាដើមដែលគិតត្រឹមឆ្នាំ២០១១គិតត្រឹម៦ខែប៉ុណ្ណោះ រវ៉ាន់ដា អាចរកចំណូលបានទៅដល់១១៥លានដុល្លារនិងបន្តកើនឡើងរហូតដល់មុនសម័យកូវីដ។ គួរឲ្យដឹងទៀតដែរថា World Bank កាលពីឆ្នាំ២០២០បានធ្វើការសិក្សាស្រាវជ្រាវ និងដាក់ចំណាត់ថ្នាក់ថាជាប្រទេសក្នុងតំបន់អាហ្វ្រិកទី២ ដែលផ្តល់ភាពងាយស្រួលបំផុតក្នុងការធ្វើពាណិជ្ជកម្ម និងអាជីវកម្ម និងលេខ៣៩ ក្នុងចំណោមបណ្តាប្រទេសលើពិភពលោក ខណៈដែលរវ៉ាន់ដាក៏ជាប់ចំណាត់ថ្នាក់ទី៤ជាប្រទេសដែលមានអំពើពុករលួយតិចតួចបំផុតក្នុងទ្វីបអាហ្វ្រិកទាំងមូល និងជាប់ចំណាត់ថ្នាក់លេខ១ក្នុងតំបន់អាហ្វ្រិកខាងកើត៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ




















Account
Security
Favourite Content