ក្រុមហ៊ុនរថយន្តវៀតណាម VinFast ទទួលបានហិរញ្ញប្បទានពី ADB សម្រាប់ផលិតរថយន្តអគ្គិសនី

វៀតណាម ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានកៀងគរកញ្ចប់ហិរញ្ញប្បទានចំនួន ១៣៥លានដុល្លារសម្រាប់ក្រុមហ៊ុន VinFast ដើម្បីឲ្យ​ក្រុមហ៊ុន​ផលិត​រថយន្ត​ក្រុងសាធារណៈ ដែល​ដំណើរ​ការ​ដោយ​ថាម​ពលអគ្គិសនី​ទាំងស្រុងលើកដំបូង​​គេ​​របស់​​វៀត​ណាម ហើយ VinFast នឹងត្រូវ​អភិវឌ្ឍជាបណ្តាញ​រថយន្តអគ្គិសនីជាតិដំបូងគេ។ នេះបើតាមសារព័ត៌មានវៀតណាម កាលពីថ្ងៃដើមសប្ដាហ៍កន្លងទៅនេះ។​

នៅក្នុងកញ្ចប់ជំនួយហិរញ្ញវត្ថុនេះ នឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការសម្រេចគោលដៅ អព្យា​ក្រឹត​កាបូ​ន និងពង្រីក​ឧស្សាហកម្មនេះ ដោយផ្អែកលើបច្ចេកវិទ្យាជាន់ខ្ពស់ ដែលការផ្តល់ហិរញ្ញប្បទាននេះសម្រាប់រយៈពេល ៧ឆ្នាំរួមមានប្រាក់កម្ចី​ចំនួន ២០លាន​ដុល្លារ​ ​ផ្តល់​ដោយ​មូល​និធិរ​បស់ ADB និងប្រាក់កម្ចីប៉ារ៉ាឡែល(កម្ចីរវាងក្រុមហ៊ុន២) ចំនួន ៨៧លាន​ដុល្លារ​ដែល​សម្រប​សម្រួល​ដោយ ​ADB។ ដោយឡែក ទឹកប្រាក់ចំនួន ២៨លានដុល្លារទៀតគឺជាហិរញ្ញប្បទានសម្បទាន។

អគ្គនាយកនៃនាយកដ្ឋានប្រតិបត្តិការវិស័យឯកជនរបស់ ADB អ្នកស្រី Suzanne Gabory បានលើកឡើងថា ៖

“គម្រោងនេះផ្តល់នូវដំណោះ​ស្រាយ​ដឹកជញ្ជូនប្រកបដោយនិរន្តរភាពសម្រាប់​ប្រទេស​វៀតណាម  ហើយ​​ជួយ​ប្រទេស​នេះ​ឱ្យ​សម្រេច​បាន​នូវ​គោល​ដៅអា​កាសធាតុ​ និង​គាំទ្រ​ដល់​កំណើន​ហិរញ្ញវត្ថុ​អាកាស​ធាតុនៅ​ក្នុង​តំបន់​”

អ្នកស្រី​បន្តថា ៖

“អាស៊ី និងប៉ាស៊ីហ្វិក គឺជាតំបន់​ជួរ​មុខ​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​ទៅនឹង​បម្រែបម្រួល​អាកាសធាតុ​ជា​សាកល ហើយ​គម្រោង​សម្រាប់​​វិស័យឯកជន​បែប​នេះ ​ជា​មួយ​ដៃ​គូ ដែលប្រកបដោយភាពច្នៃ​ប្រ​ឌិត ដូ​ចជា​ VinFast ពិតជាមាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​ជួយ​ប្រទេស​កាត់បន្ថយ​ការ​បញ្ចេញ​កាបូន”

វិស័យដឹកជញ្ជូនរបស់វៀតណាមមានចំណែកប្រមាណ ១៨ភាគរយនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ប្រចាំឆ្នាំ។ ​ដូច្នេះ​ការបន្ថយបំភាយឧស្ម័ន តាមរយៈជម្រើសផ្សេងៗដូចជាការធ្វើបំលាស់ទីដោយប្រើ​ថាមពល​អគ្គិសនី(e-mobility)នឹងជះឥទ្ធិពល​ដោយ​ផ្ទាល់​ដល់​មហិច្ឆតា​របស់​ប្រទេសវៀតណាម​ក្នុង​ការ​សម្រេច​បាន​នូវ​អព្យា​ក្រឹត​កាបូ​នត្រឹមឆ្នាំ២០៥០។

លើសពីនេះទៀត គម្រោងនេះក៏រួមបញ្ចូលទាំងជំនួយបច្ចេកទេស(TA) ចំនួនជិត ១លានដុល្លារ ពី ACFP និង CTF ខណៈដែលជំនួយនេះ នឹងផ្តោតលើការបង្កើនចំណេះដឹងរបស់អ្នកប្រើប្រាស់អំពី e-mobility ដើម្បី​ជួយ​ជំរុញ​ការពង្រីកទីផ្សារបន្ថែមទៀត។

គួររំលឹកផងដែរថា VinFast បានបង្កើតឡើងក្នុងឆ្នាំ២០១៧ ក្នុងនាមជាក្រុមហ៊ុនផលិតរថយន្តក្នុងស្រុក និងជា​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​​ដំបូង​​គេរ​បស់​វៀតណាម ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Vingroup Joint Stock Company ជាសហគ្រាសឯកជនធំបំផុតរបស់វៀតណាម និង​ជា​ក្រុម​ហ៊ុន​ចុះ​បញ្ជី(ហ៊ុន)ធំ​ជាង​គេ​នៅប្រទេស​វៀត​ណាម។ VinFast បាន​អភិវឌ្ឍ​រថយន្តអគ្គិសនី​សម្រាប់​ទី​ផ្សារ​ក្នុង​ស្រុក និង​អន្តរជាតិ​ ហើយ​កំពុង​វិនិយោគ​​លើ​បណ្តាញ​ទូទាំង​ប្រ​ទេស​​សម្រាប់​ការសាកថ្មរហ័ស​លើប្រភេទ​រថយន្ត​អគ្គិសនី​ក្នុង​ប្រទេសវៀតណាម៕ ​អត្ថបទដោយ ៖ CPA / យ៉ាន អាន


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី