គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិទាំង២ ​របស់កម្ពុជា​សម្រេចបានលទ្ធផល​ជាង​៤០​ភាគរយ​ដូចគ្នា​

ភ្នំពេញ ៖ បច្ចុប្បន្ន​នេះ កម្ពុជា​កំពុង​សាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​ធំៗចំនួន២​បន្ថែម​ទៀត ​ដែលមួយ​នៅ​ខេត្ត​សៀមរាប ​និងមួយទៀតនៅខេត្តកណ្ដាល ហើយព្រលានយន្តហោះអន្តរជាតិទាំង២​នេះ គិតម​ក​ដល់​ពេល​នេះ​​សម្រេចបានលទ្ធផលជាង​៤០​ភាគរយ​ដូចគ្នា។ យ៉ាងណាក៏ដោយ ​អ្នកនាំពាក្យ​រដ្ឋលេខាធិការ​ដ្ឋាន​អាកា​ស​ច​រ​ស៊ី​វិលបានលើកឡើង​ថា ​ព្រលានយន្តហោះអន្តរជាតិសៀមរាប​នឹង​ដាក់ដំណើរការ​មុន​ព្រលានយន្តហោះ​អន្តរជាតិ​តេជោ។

តាម​របាយការណ៍​របស់​ក្រុមហ៊ុនអភិវឌ្ឍន៍​ព្រលានយន្តហោះអន្តរជាតិ​តេជោ​​បានឱ្យដឹងថា គិតត្រឹម​ពាក់​កណ្ដា​ល​ខែ​តុលា​២០២២​នេះ គម្រោងព្រលានយន្តហោះអន្តរជាតិ​តេជោ​ សម្រេចបានលទ្ធផល​ប្រមាណ៤០​ភាគ​រយ​ បើគិតជាទឹកប្រាក់ដែល​ត្រូវ​ចំណាយសាងសង់ប្រមាណ ​៥២៤​លានដុល្លារអាមេរិក​ដោយមិនទាន់​រាប់​បញ្ចូល​តម្លៃដី​ដែល​បានទិញ​រួច​មកហើយនោះឡើយ ។​

ឯកឧត្តម ​​ស៊ិន​ ចាន់​សិរីវុត្ថា​ អ្នកនាំពាក្យ​រដ្ឋលេខាធិការ​ដ្ឋានអាកាស​ចរស៊ីវិល​បានមា​ន​ប្រសា​សន៍ឱ្យ​ដឹ​ង​ថា​​ ព្រលានយន្តហោះអន្តរជាតិ​សៀមរាបថ្មី ​គិតត្រឹមដំណាច់ត្រីមាស​ទី​៣​ ឆ្នាំ២០២២ ​​​សម្រេចបានលទ្ធផល​ប្រមាណ៤៤​ភាគរយ​ ហើយ​ព្រលានយន្តហោះអន្តរជាតិ​នេះ​នឹង​ត្រូវដាក់ដំណើរការ​ទទួលឱ្យយន្តហោះចុះ​ចត​មុនព្រលានយន្តហោះអន្តរជាតិ​តេជោ​នៅខេត្តកណ្ដាល​។​

ឯកឧត្តមបន្តថា ៖

“បើតាមគម្រោង​ផែនការ ​ព្រលានយន្តហោះសៀមរាប​នឹង​ត្រូវ​ដាក់ដំណើរការ​នៅរយៈពេល​១២​ខែ​ខាងមុខនេះ​ហើយ ក្រុមហ៊ុនសាងសង់​ត្រូវ​ធ្វើយ៉ាងណា​ឱ្យ​រួចរាល់​ទៅតាម​ការកំណត់។​ យ៉ាង​ណាក្ដី ​​ក្រុមការងារ​សាងសង់​ព្រលានយន្តហោះនេះ​ក៏បានបញ្ជាក់ថា​ ការសាងសង់​នឹង​ត្រូវ​បញ្ចប់ទៅតាមផែន​ការ​គ្រោង​ទុក​ដោយមិនមានអ្វីជា​បញ្ហា​ទេ​មកដល់ពេលនេះ”

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី បានចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ​២០២០ ហើយគ្រោងប្រើរយៈពេលសាងសង់សរុបចំនួន ៣៦ខែ ឬ៣ឆ្នាំ និងគ្រោ​ងចំ​ណាយ​ទុន​វិ​និ​យោ​​គ​ប្រ​មា​ណ​ ៨៨០លានដុល្លារអាមេរិក។ តាមគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ និងគ្រោងដាក់ឱ្យ​ដំណើរការសាកល្បង ជាលើកដំបូងនៅខែតុលា ឆ្នាំ២០២៣ ប្រសិនបើពុំមា​ន​ផល​ប៉ះពាល់អ្វីកើតឡើង ។

ក្រោយអាកាស​យានដ្ឋានអន្តរជាតិ​ទាំង២​នេះ​ដាក់ដំណើរការ ​កម្ពុជា​រំពឹង​ថា​នឹង​ទទួល​បានកំណើន​ភ្ញៀវ​ទេសចរ​បរទេស​ចូលមក​កាន់តែច្រើន ​ជាពិសេស​នោះនឹងអនុញ្ញាត​ឱ្យ​យន្តហោះ​ប្រភេទធំៗ​ចុះចត​​បាន​កាន់តែច្រើនបន្ថែមទៀត​ផងដែរ​ ។​

គួរកត់សម្គាល់ថា បច្ចុប្បន្ន​កម្ពុជា​មាន​អាកាសយានដ្ឋាន​ចំនួន​៣​កំពុង​ដំណើរការ​​ គឺព្រលានយន្តហោះអន្តរជាតិ​ភ្នំពេញ ព្រ​លា​ន​យន្តហោះអន្តរជាតិ​សៀមរាប និងព្រលានយន្តហោះអន្តរជាតិ​កងកេង ខេត្តព្រះសីហនុ ។ ព្រលា​ន​យន្ត​ហោះ​ដែ​លមានសកម្មភាព​ខ្លាំងជាង​គេ​ក្នុង​ចំណោម​ទាំង៣​នេះ​គឺព្រលាយន្តហោះអន្តរជាតិ​ភ្នំពេញ ហើយ​ព្រលា​​នយ​ន្ត​ទាំង៣​នេះក៏កំពុងទទួលបានកំណើនជើងហោះហើរ​ជា​បន្តបន្ទាប់​ឡើង​វិញក្រោយ​ពី​វិបត្តិកូវីដ​១៩​បានធូរ​ស្រាល ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

World Bank៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៣,៩% នៅឆ្នាំនេះ និងបន្តកើនដល់ ៤,៩% នៅឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា បានចេញរបាយការណ៍សិក្សាថ្មីមួយ ដោយអះអាងថា សេដ្ឋកិច្ចកម្ពុជា នៅតែមានភាពធន់ បើទោះបីជារងសំពាធពីវិបត្តិសេដ្ឋកិច្ចសកលជាច្រើន ដែលបានកើតឡើងផ្ទួនៗគ្នាក៍ដោយ

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យផលិតទំនិញក្នុងស្រុកកាន់តែច្រើន​​ ដើម្បីផ្គត់ផ្គង់តម្រូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យឧស្សាហកម្មក្នុងស្រុកបង្កើនការផលិតឱ្យបានច្រើនដើម្បីផ្គត់ផ្គង់តម្រូវការជាក់ស្ដែង ខណៈដែលបច្ចុប្បន្ននេះ ជាឱកាសមាសសម្រាប់ការពង្រឹងលទ្ធភាពផលិតក្នុងស្រុក និងគាំទ្រផលិតផលជាតិ

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុន ធ្លាក់ចុះជាង ៨០% នៅក្នុងខែមីនា និងមេសា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុនធ្លាក់ចុះជាង ៨០ ភាគរយនៅក្នុងខែមីនា និងខែមេសា ធៀបនឹងឆ្នាំមុន ដែលការធ្លាក់ចុះគឺឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃភាពតានតឹងផ្នែកនយោបាយការទូត

ការប្តូរមកប្រើលុយអឺរ៉ូជាផ្លូវការ គួបផ្សំនឹងវិបត្តិសកល ចាប់ផ្តើមបង្កសម្ពាធហិរញ្ញវត្ថុគ្រួសារនៅប៊ុលហ្ការី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ឆមាសទីមួយនៃឆ្នាំ ២០២៦ នេះ បានចាប់ផ្តើមនាំមកនូវភាពចលាចលផ្នែកហិរញ្ញវត្ថុដែលមិនធ្លាប់មានពីមុនមកសម្រាប់គ្រួសារទាំងឡាយក្នុងប្រទេសប៊ុលហ្ការី ពោលគឺចំពេលដែលព្រឹត្តិការណ៍សំខាន់ៗក្នុងស្រុកបានកើតឡើងបូករួមនឹងវិបត្តិអន្តរជាតិមួយចំនួន

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងរយៈពេល​ ២ថ្ងៃ ក្រោយអាក់ខាន ៧ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទៅដល់ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃ ក្រោយអាក់ខានអស់រយៈពេល៧ឆ្នាំ

ទេសចរកម្ពុជា ទៅប្រទេសវៀតណាម​ កើន​ឡើងខ្លាំង ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ភ្ញៀវទេសចរកម្ពុជា ​បាន​ឈរ​នៅ​លំដាប់ទី ៥ ក្នុងចំណោម​ទេសចរបរទេស​ដែល​បាន​ចូលទស្សនា​ប្រទេសវៀតណាម​ច្រើន​ជាង​គេបំផុត​ក្នុងរយៈ​ពេល ៥ ខែដំបូង​នៃ​ឆ្នាំ ២២០២៦នេះ ពោលគឺ​កើន​ឡើង​ ៤០ ភាគរយ ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំមុន

អ្នកជំនាញ ៖ កសិករគួរជីកស្រះក្បែរចំការដំណាំ ដើម្បីទទួលបានផលចំណេញជាប់ពេញមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ទឹក គឺជាកត្តាដ៏សំខាន់មួយក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចជាសម្រាប់តម្រូវការធ្វើកសិកម្មដែលមាននាទីក្នុងការស្រោចស្រពដំណាំគ្រប់ប្រភេទផងដែរ

តម្លៃមាស អាចហក់ឡើងមកវិញទៅដល់ ៧២០០ ដុល្លារ/មួយតម្លឹងក្នុងឆ្នាំ ២០២៦ នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

បន្ទាប់ពីតម្លៃមាសបានហក់ឡើងយ៉ាងគំហុករហូតដល់ ៦៤ ភាគរយ កាលពីឆ្នាំ ២០២៥ កន្លងមក លោហៈធាតុដ៏មានតម្លៃបំផុតនេះកំពុងស្ថិតនៅលើគន្លងទៅរកកំណើនជាប្រវត្តិសាស្ត្រម្តងទៀត

ការវាយប្រហារគ្នាថ្មីៗរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ​រុញឱ្យតម្លៃប្រេងឡើងថ្លៃជិត ៣ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

តម្លៃប្រេងហក់ឡើងថ្លៃជិត ៣ ភាគរយ នៅក្នុងទីផ្សាអាស៊ី បន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលជាច្រើនដងទៅកាន់អ៊ីស្រាអែល ដែលធ្វើឱ្យមានការធ្លាក់ចុះនៃក្តីសង្ឃឹមក្នុងការចរចាបញ្ចប់ជម្លោះ