ក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ​២ និ​ងលេខ​២២​ស្នើសុំ​ពន្យារពេលម្ដងទៀត​សម្រាប់​បញ្ចប់គម្រោងទាំងមូល​

ភ្នំពេញ ៖​ ក្រុមហ៊ុន​សាងសង់ផ្លូវជាតិលេខ​២ ​និងលេខ​២២ ​បានដាក់ពាក្យ​ស្នើ​សុំ​ពន្យារពេល​ដើម្បីបញ្ចប់​គ​ម្រោ​ង​​ម្ដងទៀត​ទៅកាន់​ក្រសួង​សាធារណការ​ និងដឹកជញ្ជូន​ក្រោយពីបានដាក់​ស្នើ​ម្ដងរួចមកហើយ។ នេះ​បើតាម​ឯកឧត្តម ​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង​សាធារណការ ​និងដឹកជញ្ជូន​ថ្លែង​នៅក្នុង​ស​ន្និ​សីទ​សារព័ត៌មានមួយ​កាលពីព្រឹកថ្ងៃទី​២៧ ខែតុលា ២០២២​នេះ ។

ឯកឧត្តម ស៊ុន ចាន់ថុល ​រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា តាមពិ​តទៅ​គម្រោង​សាងសង់​ផ្លូវ​នេះ ត្រូវធ្វើឱ្យហើយនៅ​ថ្ងៃទី​១៥ ខែ​មេសាឆ្នាំ ២០២២​ ប៉ុន្តែ​ដោយសារតែការសាងសង់​មានកា​រយឺតយ៉ាវ ក្រុមហ៊ុនសាងសង់ក៏បានស្នើ​សុំ​ពន្យា​រពេល​រហូតទៅដល់​ថ្ងៃទី១៥​ ខែសីហា​ ឆ្នាំ២០២២​ ។

ឯកឧត្តមបាន​បន្តថា ៖

“រហូតដល់ថ្ងៃទី​២៧ ខែតុលា​ ឆ្នាំ២០២២​នេះ គម្រោងសាងសង​ផ្លូវ​នេះ មិនទាន់បញ្ចប់នៅឡើយ​ទេ​ ទើប​តែបាន​៩០ភាគរយ​នោះទេ ដូច្នេះក្រុមហ៊ុន​បានស្នើ​សុំ​ម្ដងទៀត​ ដោយពន្យារពេលរហូតទៅដល់​ខែ​ឧស​ភា ឆ្នាំ​​២០២៣ ។ យ៉ាងណា​​ក្រុមការ​ងារ​បច្ចេកទេសនៃក្រសួង​សាធារណការ​និងដឹកជញ្ជូន​ កំពុង​តែពិនិត្យពិចា​រ​ណា​​ថា តើ​ការស្នើ​សុំ​ពន្យារពេលនេះ​ស័ក្តិ​សម​ត្រឹមត្រូវ​តាមលក្ខណៈបច្ចេកទេសឬទេ ។ ខ្ញុំ​សូម​និយាយដោយត្រង់​ថា ខ្ញុំមិនសូវជា​សប្បាយ​ចិត្តនឹង​គុណភាព​ផ្លូវ​លេខ​២ ​និងលេខ​២២​ទេ ពីព្រោះ​យើងខ្ញុំ​បាន​ចុះ​ទៅពិនិត្យ​ច្រើនលើក​ច្រើនសារ​ និងបានណែនាំឱ្យក្រុមហ៊ុន​សាងសង់​ធ្វើផ្លូវ​នេះតា​មល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​ប្រើ​ប្រាស់សម្ភារៈឱ្យបាន​ត្រឹមត្រូវ ប៉ុន្តែ​នៅតែមិនទាន់ទទួល​គុណភាពទៅតាមការ​ចង់បាន”

ឯកឧត្តម​បន្ថែមថា​ ៖

“កាលពីពេលថ្មីៗកន្លងទៅនេះ យើង​បានជួបជាមួយភាគីក្រុមហ៊ុនសាងសង់ដោយមាន​ស្ថានទូត​កូរ៉េ​ខាងត្បូង​ចូលរួម​ដែរ  ហើយ​បានលើកឡើង​ពីកា​រសាងសង់​ផ្លូវ​ជាតិលេខ​២ និងលេខ​២២​​ និង​​ស្នើ​សុំឱ្យសាងសង់​តាម​បច្ចេកទេស​ត្រឹមត្រូវ​ ពីព្រោះតែ​យើងមិនចង់ឮពាក្យថា​ ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូនធ្វើ​ផ្លូវជាប់រហូត ឬចាក់ក្រាស់​ស៊ីស្ដើង ចាក់ស្ដើង​ស៊ីក្រាស​ជាដើម​​។ យើងចង់បាន​តែ​គុណភាព​ត្រឹម​ត្រូវប្រើប្រាស់ជាប់បានយូរ​តែប៉ុណ្ណោះ”

ឯកឧត្តម​បាន​បញ្ជាក់​ឱ្យដឹងថា រាជរដ្ឋាភិបាល​ក៏បាន និងកំពុងត្រៀមបើកការដ្ឋានសាងសង់​ផ្លូវ​ជាច្រើន​ខ្សែ​ទៀត​​​ពីភ្នំពេញ​ទៅ​បណ្ដាខេត្ត​និងពីបណ្ដាខេត្តទៅបណ្ដាខេត្ត ដោយប្រើប្រាស់ថវិកា​សន្សំរបស់រដ្ឋាភិបាល​​ដើម្បី​ធ្វើ​យ៉ាង​ណា​​ឱ្យ​ពលរដ្ឋ​មានផ្លូវ​​ធ្វើដំណើរស្រួល​ ទាក់ទាញភ្ញៀវទេសចរជាតិ​និងអន្តរជាតិ និង​វិនិយោគិនជាដើម ​។​

គម្រោង​លើ​កកម្ពស់​ផ្លូវជាតិលេខ​២​នេះដែរ ក៏បានទាក់ទាញ​នូវការ​វិនិយោគ ជាពិសេស​លើវិស័យឧស្សា​ហក​ម្ម​​​រោ​ងចក្រ​ សហគ្រាស និងបានទាក់ទាញ​នូវ​ការ​វិនិយោគ​បន្ថែម​នៅតាមបណ្ដោយផ្លូវជាតិ​សំខាន់​មួ​យ​នេះ​ផ​ង​ដែ​រ​ ។ មិនតែប៉ុណ្ណោះ​ វាក៏ជា​ផ្លូវ​សំខាន់មួយ​តភ្ជាប់ពីភ្នំពេញទៅកាន់​ព្រលានយន្តហោះអន្តរជាតិតេជោ ​ក្នុង​ស្រុ​ក​ក​ណ្ដា​ល​​ស្ទឹង​ខេត្ត​កណ្ដាលផងដែរ ។

អ្នកស្រី អាន សុធីតា នាយិកាក្រុមហ៊ុន​ PropNext Cambodia ក៏បានលើកឡើងថា គម្រោងសាងសង់​ផ្លូវ​ជា​តិ​លេ​ខ​២ ​និងផ្លូវ​ជាច្រើនខ្សែ​នៅប៉ែកខាងត្បូងភ្នំពេញ បាន​ជំរុញឱ្យវិនិយោគិន​ក្នុងស្រុកជាច្រើន​ស្វែងរក​ទីតាំ​ងវិ​និយោគ​លើលំនៅឋាន​​ ជាក់ស្ដែង​ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់ប៉ែក​ខាងត្បូង​ភ្នំពេញ​ឃើញ​មានគម្រោងវិនិយោគ​លើ​លំនៅឋាន​ ផ្សារទំនើប​​ជាច្រើន​កំពុងរីក​ដុះដាល​គួរឱ្យកត់សម្គាល់ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង

ក្រុមហ៊ុនចិន បោះទុនចំនួន ១០ លានដុល្លារ លើដំណាំចេកនៅខេត្តក្រចេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ក្រុមហ៊ុនថ្មីមួយទៀតរបស់ចិន បានចូលមកបោះទុនចំនួន ១០ លានដុល្លារអាម៉េរិក វិនិយោគលើដំណាំចេកនៅក្នុងខេត្តក្រចេះ ភូមិភាគឦសាននៃប្រទេសកម្ពុជា ដែលជាការរួមចំណែកដ៍សំខាន់ក្នុងការផ្តល់ការងារដល់ពលរដ្ឋខ្មែរ ក៍ដូចជាជំរុញរំហូរសេដ្ឋកិច្ចកម្ពុជា​

វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ ជុំទី៣ នឹងវិលត្រឡប់មកវិញនាសប្ដាហ៍ទី២ នៃខែកញ្ញា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/06/2026

វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ នឹងត្រូវប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១-១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ