សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ទាំង១០ប្រទេសដែលនឹងត្រៀមទទួលស្វាគមន៍សមាជិកថ្មីប្រទេសទីម័រនាពេលខាងមុខនេះបានក្លាយទៅប្លុកមួយដ៏សំខាន់របស់ពិភពលោក ដែលនឹងមានការជួញដូរ និងធ្វើពាណិជ្ជកម្មរួមគ្នានៅក្នុងទីផ្សារសកលផងដែរ។

ដោយសារកំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័សនៃបណ្តាប្រទេសជាសមាជិក ព្រមគ្នាជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើនផងនោះ បានធ្វើឲ្យអាស៊ានកំពុងឈានឆ្ពោះទៅរកតំណែងជាមហាអំណាចសេដ្ឋកិច្ចទី៤ របស់ពិភពលោកនាឆ្នាំ២០៣០ខាងមុខេះ ខណៈដែលកាលពីឆ្នាំ២០១៩ អាស៊ាន គឺជាម្ចាស់តំណែងទី៥ ជាប្លុកដែលមានសេដ្ឋកិច្ចខ្លាំងជាងគេបំផុតលើពិភពលោក ឬស្មើនឹងប្រមាណ ៣.២ទ្រីលានដុល្លារនៃ GDP សរុបបូកបញ្ចូលគ្នា។
ក្រៅពីកត្តាភូមិសាស្ត្រនយោបាយ និងពាណិជ្ជកម្មដ៏អំណោយផលហើយនោះ កត្តាប្រជាសាស្ត្រក៏ជាផ្នែកមួយដ៏មានសក្តានុពលក្នុងការជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ផងដែរ ដោយគិតត្រឹមថ្ងៃ១ ខែវិច្ឆកា ឆ្នាំ២០២២នេះ ប្រជាពលរដ្ឋក្នុងតំបន់អាស៊ានសរុបមានរហូតទៅដល់ជា ៦៨៤លាននាក់ នេះបើយោងតាមតួលេខដែលបានបង្ហាញដោយ The Worldometer ។

ចំនួនប្រជាជាតិទាំងនេះស្មើទៅនឹងប្រមាណ ៨,៥៨ភាគរយ នៃចំនួនពលរដ្ឋពិភពលោកសរុប ខណៈដែលអាស៊ានគឺស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ២ក្នុងតំបន់អាស៊ីទាំងមូលបើគិតជាចំនួនពលរដ្ឋ ដោយដង់ស៊ីតេរស់នៅមានត្រឹមតែ១៥៤នាក់ក្នុងមួយគីឡូម៉ែត្រការ៉េប៉ុណ្ណោះហើយផ្ទៃដីសរុបបូកបញ្ចូលគ្នាមានរហូតទៅដល់៤ ៣៤០ ៧០០គីឡូម៉ែត្រការ៉េ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺនៅត្រង់ថា ពលរដ្ឋក្នុងតំបន់អាស៊ានដល់ទៅជាង៥០ភាគរយ គឺជាអ្នករស់នៅទីក្រុង ឬប្រហែលជាជាង៣៣៤លាននាក់ នេះបើគិតត្រឹមតួលេខដែលមានកាលពីឆ្នាំ២០១៩ប៉ុណ្ណោះ។ ចំនួនពលរដ្ឋវ័យក្មេងដែលជាធនធានសំខាន់ក្នុងការប្រកួតប្រជែងទីផ្សារសកលក៏មានច្រើនលើសលប់ដែលគេជឿជាក់ថាអាយុជាមធ្យមនៅក្នុងតំបន់គឺមានត្រឹមតែ ៣០,២ឆ្នាំប៉ុណ្ណោះ ឬប្រមាណជា៦១ភាគរយនៃពលរដ្ឋទាំងអស់មានអាយុក្រោម៣៥ឆ្នាំ។ គួរឲ្យដឹងដែរថា អាស៊ានមិនត្រឹមតែជាគោលដៅពាណិជ្ជកម្ម និងជំនួញដ៏មានសក្តានុពលបំផុតលើពិភពលោកក្នុងស្ថានភាពនាពេលបច្ចុប្បន្ន ដែលក្រៅតែពីទទួលរងផលប៉ះពាល់តិចតួចពីវិបត្តិនៅអ៊ុយក្រែន និងរុស្ស៊ី ធៀបទៅនឹងតំបន់អឺរ៉ុប និងលោកខាងលិចនោះទេ អាស៊ានក៏ទើបតែបានចុះហត្ថលេខានៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតរបស់ពិភពលោកមួយផ្សេងទៀតកាលពីខែមករាឆ្នាំ២០២២ផងដែរ ដែលមានឈ្មោះថា RCEP ដែលក្រៅតែពីប្រជាជាតិទាំង១០ហើយនោះក៏មានប្រទេសហត្ថលេខីផ្សេងទៀតចូលរួមផងដែរ ដូចជាប្រទេសមហាអំណាចចិន ជប៉ុន ញូវស៊ីឡេន អូស្ត្រាលី និងកូរ៉េខាងត្បូងផងដែរ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមប្រឹក្សាស្តង់ដារជាតិ អនុម័តស្តង់ដារកម្ពុជាចំនួន ៤៥ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងផ្នែកឧស្សាហកម្ម និងការធ្វើពាណិជ្ជកម្មអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/07/2026
ក្រុមប្រឹក្សាស្តង់ដារជាតិ អនុម័តស្តង់ដារកម្ពុជាចំនួន ៤៥ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងនៃឧស្សាហកម្ម និងការធ្វើពាណិជ្ជកម្មអន្តរជាតិ

ប៊ុលហ្ការី-អាល្លឺម៉ង់ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត និងមនុស្សយន្ត
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/07/2026
លោកនាយករដ្ឋមន្ត្រីប៊ុលហ្ការី លោក Rumen Radev នៅសប្តាហ៍នេះ បានជួបពិភាក្សាការងារជាមួយតំណាងវិទ្យាស្ថានស្រាវជ្រាវ និងគ្រឹះស្ថានបោះពុម្ពផ្សាយធំៗរបស់ប្រទេសអាល្លឺម៉ង់ នៅទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សាអំពីការបន្តពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់ នវានុវត្តន៍ និងការស្រាវជ្រាវវិទ្យាសាស្ត្រ

ធនាគារ ជីប ម៉ុង ធនាគារខ្មែរ ឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពពីអន្តរជាតិធំៗចំនួន ២ សម្រាប់ឆ្នាំ២០២៦ ពីស្ថាប័ន Global Banking & Finance Review
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 14/07/2026
ធនាគារ ជីប ម៉ុង ធនាគារខ្មែរ ឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពពីអន្តរជាតិធំៗចំនួន ២ សម្រាប់ឆ្នាំ២០២៦ ពីស្ថាប័ន Global Banking & Finance Review




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content